ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនងខុសបច្ចេកទេស ក្រឡាប់​លិចទាំង​សាឡាង​និង​រថយន្ត​ដឹក​ឈើ​ធ្លាក់​ចូលទឹកទន្លេ​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ សាឡា​ង​ដចម្លង​១​គ្រឿង ត្រូវ​បាន​ក្រឡាប់​លិច​ចូល​ទឹក​នៅ​មាត់ច្រាំង​ទន្លេ ខណៈ​ដែល​រថយន្ត​ដឹកឈើ​ធុន​ធំ​យី​ឌុ​ប​២​គ្រឿង​បាន​បើក​ឡើង​លើ​សាឡា​ង បំរុង​ឆ្លងទន្លេ តែ​ទំនង​ខុស​បច្ចេកទេស ក៏​ត្រូវ​ក្រឡាប់​ទាំង​រថយន្ត​ដឹកឈើ​ និង​សាឡា​ង​ធ្លាក់​ចូល​ទឹក​ទន្លេ​។ តាម​សេចក្តីរាយការណ៍​បាន​ឱ្យ​​ដឹង​ថា ហេតុការណ៍​លិច​សាឡា​ង​ដែល​ដឹក​រថយន្ត​យី​ឌុ​ប​ដឹកឈើ​ធំ​២​គ្រឿង…

ខេត្តក្រចេះ​៖ សាឡា​ង​ដចម្លង​១​គ្រឿង ត្រូវ​បាន​ក្រឡាប់​លិច​ចូល​ទឹក​នៅ​មាត់ច្រាំង​ទន្លេ ខណៈ​ដែល​រថយន្ត​ដឹកឈើ​ធុន​ធំ​យី​ឌុ​ប​២​គ្រឿង​បាន​បើក​ឡើង​លើ​សាឡា​ង បំរុង​ឆ្លងទន្លេ តែ​ទំនង​ខុស​បច្ចេកទេស ក៏​ត្រូវ​ក្រឡាប់​ទាំង​រថយន្ត​ដឹកឈើ​ និង​សាឡា​ង​ធ្លាក់​ចូល​ទឹក​ទន្លេ​។ តាម​សេចក្តីរាយការណ៍​បាន​ឱ្យ​​ដឹង​ថា ហេតុការណ៍​លិច​សាឡា​ង​ដែល​ដឹក​រថយន្ត​យី​ឌុ​ប​ដឹកឈើ​ធំ​២​គ្រឿង ក្នុង​ចំណោម​រថយន្ត​ដឹកឈើ​ចំនួន​៨​គ្រឿង​នេះ​បាន​កើតឡើង​កាលពី​វេលា​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៥ ឧសភា ស្ថិត​នៅ​ត្រើយ​ខាងលិច ក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ។

 តាម​ប្រភព​ពី​លោក​អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹង​ថា ករណី​ក្រឡាប់​សាឡា​ង​ដចម្លង​ឫស្សី​ចារ​-​ជ្រោ​បន្ទាយ​នេះ បាន​កើតឡើង​ដោយសារ​តែ​រថយន្ត​យី​ឌុ​ប​ដឹកឈើ​ចំនួន​២​គ្រឿង​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ឆ្ពោះទៅ​ត្រើយ​ខាងកើត ក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខណៈរថយន្ត​យីឌុប​ដឹកឈើ​ទី​១​បាន​បើក​ចូល​សា​ឡាង​រួច​រាល់​ រី​ឯ​រថយន្ត​យីឌុ​បដឹកឈើ​ទី​២​ក៏​បាន​បើក​ចូល​បន្ត​ទៀត នៅ​ពេល​រថយន្ត​ទី​២បើក​ចូល​ទៅ​លើ​សា​ឡាង​ ពេលនោះ​សាឡាង​ក៏​ចាប់ផ្តើម​ផ្អៀង​ម្តង​បន្តិច​ៗ ធ្វើ​ឲ្យ​​មនុស្ស​ដែល​នៅ​លើ​សា​ឡង់​នោះ រត់​លោត​គេចខ្លួន​ចេញ​អស់ ភ្លាម​ៗ​នោះ​សា​ឡាងក៏​ក្រឡាប់​លិច​តែ​ម្តង​។

លោក​អធិការ​បញ្ជាក់​ថា ហេតុការណ៍​ក្រឡាប់​សា​ឡាងដ​​ចម្លង​នេះ បណ្តាល​ឲ្យ​រថយន្ត​យី​ឌុ​ប​ដឹកឈើ​២​គ្រឿង ត្រូវ​សាឡា​ង​គ្រប​ពីលើ​លិច​ចូល​​ក្នុង​ទន្លេ​ជាប់មាត់​ច្រាំង តែ​មិន​បណ្តាល​ឱ្យ​​មនុស្ស​ណា​ម្នាក់​រង​​គ្រោះថ្នាក់​នោះ​ទេ ក៏​ព្រោះតែ​អ្នកបើកបរ និង​ព្រូ​រថយន្ត ព្រមទាំង​មនុស្ស​ផ្សេង​ទៀត​បាន​លោត​ចុះ​ពីលើ​សាឡា​ង​ដែល​លិច​ចូល​ក្នុង​ទឹកទន្លេ​នោះ​។ សេចក្តីរាយការណ៍​បានអោយ​ដឹង​ថា រថយន្ត​យី​ឌុ​ប​ដឹកឈើ​ចំនួន​២​គ្រឿងក្នុង​ចំណោម​៨​គ្រឿង​ទៀត​ដែល​បាន​លិច​ជាមួយនឹង​សាឡា​ង​នោះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក ប្រទេស​កូរ៉េ ជា​ក្រុមហ៊ុន​វិនិយោគ​មួយ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ លោក សាន្ត ប៊ុ​ន​ថា​ន បាន​ឲ្យ​ដឹង​ថា ឈើ​ដែល​ដឹក​ជញ្ជូន​តាម​រថយន្ត​ទាំងនោះ​ជា​ឈើ​កែ​ច្នៃ និង​​មានច្បាប់​ដឹក​ជញ្ជូន​ត្រឹមត្រូវ តែមិន​​ទាន់​ដឹង​ថា ជា​ឈើ​ប្រភេទ​អ្វី និង​មាន​ចំនួន​ប៉ុន្មាន​មែ​ត្រ​គូប​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ