រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនមិត្តហ្វូន ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាបានប្រារព្ធកម្មវិធីផ្លាស់ប្តូរស្លាកសញ្ញាថ្មីដំបូងរបស់ខ្លួនជាមួយរូបរាងម៉ាស្កត់ Munny កាលពីថ្ងៃទី២១ ខែឧសភា នៅសណ្ឋាគារសូហ្វីតែល ភោគីត្រា ។
តើ Munny ជាអ្វី ? ចាប់តាំងពីការបោះទុនវិនិយោគលើប្រព័ន្ធទូរគមនាគមន៍ប្រមាណជាង៩ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនមិត្តហ្វូនបានក្លាយជា ប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេ និង លំដាប់ថ្នាក់លេខ១ ទៅលើគុណភាព និងបណ្តាញសេវាគ្របដណ្តប់ទូទាំងប្រទេសកម្ពុជា ។
ជាងនេះទៅទៀតក្រុមហ៊ុននាំមកនូវ ភាពកាន់តែស្រស់ថ្លា កាន់តែជិតស្និទ្ធ និងកាន់តែរួសរាយ និងទាក់ទាញ ។ ទាំងអស់នេះ គឺជាអ្វីដែលក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន ហើយ Munny ត្រូវបានជ្រើសរើសជាជម្រើសដ៏ល្អបំផុត ដើម្បីបន្តនូវគុណតម្លៃនេះ ។
Munny គឺជានិមិត្តរូបដែលក្រុមហ៊ុនមិត្តហ្វូនបានផ្តូចផ្តើមឡើងដែលកើតចេញពីនិមិត្តសញ្ញារបស់មិត្តហ្វូន ។ Munny បានកំពុងតែជួយមិត្តហ្វូនអស់រយៈពេលជាង៩ឆ្នាំនៅកម្ពុជា ដែលជួយណែនាំអតិថិជនជាមួយនឹងតម្រូវការរបស់ពួកគេ ។
ឥលូវនេះគាត់សម្រេចចិត្តទៅជួបអតិថិជនគ្រប់ទីកន្លែង ។ Munny មានន័យជាភាសាខ្មែរថា «ជាមនុស្សឆ្លាត ជាមនុស្សដែលដឹងរាល់អ្វីៗទាំងអស់» ហើយ Munny ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល គឺជាអ្នកយកចិត្តទុកដាក់ និងជាអ្នកច្នៃប្រឌិតខ្ពស់៖ – ការយកចិត្តទុកដាក់ គឺគាត់ស្តាប់ស្វែងយល់ និងជួយអតិថិជនទៅវិញទៅមក គ្រប់គ្នាទាំងអស់ ដើម្បីផ្តល់នូវសេវាដ៏សមស្របមួយដែលជាតម្រូវការរបស់អតិថិជន ហើយវាក៏មានន័យថា ជាទំនួលខុសត្រូវនៅក្នុងសង្គមផងដែរ ។ – អ្នកច្នៃប្រឌិត ៖ មានន័យថា ជាអ្នកឈានមុខគេនៅក្នុងនុវានុវតន៍ព្រមទាំងការគោរព និងទទួលយកគ្រប់យោបល់ទាំងអស់ ទោះបីបញ្ហាកើតចេញមកពីទីណាក៏ដោយ ថ្មី ឬចាស់ ដូច្នេះហើយMunny ផ្តល់នូវភាពប្លែក ហើយផ្តល់សេវាកម្ម និងផលិតផលបានយ៉ាងល្អ ជូនគ្រប់អតិថិជនទាំងអស់ ។
សម្រាប់រូបរាងលក្ខណៈរបស់ Munny Munny គឺមានគ្រប់ទីកន្លែងនៅកម្ពុជាមានន័យថា គាត់រស់នៅដោយគ្មានភាពបំភាន់ និងការក្លែងបន្លំ , គេផ្តោតទៅលើភាពជាក់ស្តែង ច្បាស់លាស់ គាត់ជាអ្នកជួយយកអាសារ សាមញ្ញ និងជាមិត្តជិតស្និទ្ធ និងប្រាកដនិយមទៅគ្រប់ៗគ្នា ។ ហើយគាត់ គឺជា«បងប្រុស» ពិតប្រាកដសម្រាប់អ្នករាល់គ្នាផងដែរ ៖ – មិត្តជិតស្និត គាត់ជាបុគ្គលដែលនៅជិតដិតជាងមិត្តភក្តិជិតស្និទ្ធរបស់អ្នកទៅទៀត ។ ជាបងប្រុសធំដែលតែងតែស្តាប់នឹងយល់អ្នករាល់គ្នា ។ – អ្នកជួយយកអាសារ គាត់ គឺពិតជាត្រៀមខ្លួន និងស្រលាញ់នូវការជួយផ្តល់ដំបូន្មានដ៏មានន័យ និងចូលរួមគ្រប់សកម្មភាព ។ គាត់ពិតជាអន្ទះសារ និងសប្បាយចិត្តក្នុងជួយមនុស្សគ្រប់គ្នាចេញពីបញ្ហាតូចបំផុត ។ – បុគ្គលដែលឆ្លាតបំផុត គាត់ គឺពិតជាអស្ចារ្យ ម្ខាងគាត់ឆ្លាត មានចំណេះដឹងខ្ពស់ និងម្ខាងទៀតគាត់កំប្លែង និងកម្សាន្ត ។
ដែលនេះធ្វើឲ្យគាត់ជាបុគ្គលដែលទាក់ទាញបំផុត និងធ្វើឲ្យគាត់ក្លាយជាអ្នកនាំពាក្យដ៏ច្នៃប្រឌិត ។ – ជាបុគ្គលសាមញ្ញ គាត់មិនបង្ហាញពីភាពនិយាយច្រើន ប៉ុន្តែគាត់នឹងនិយាយនូវអ្វីដែលគាត់មានដូចជា រូបរាងរបស់គាត់ Munny ឆ្ពោះទៅកាន់ជីវិតថ្មី កាន់តែទាន់សម័យ Munny គឺជាអ្នកតភ្ជាប់ទំនាក់ទំនងដ៏ល្អបំផុតរវាងមិត្តហ្វូន និងអតិថិជន ។
Munny ដើរតួនាទីជាអ្នកភ្ចាប់យល់ពីមិត្តដែលតែងស្តាប់ទៅនឹងតម្រូវការអតិថិជន និងយល់កាន់តែច្បាស់នូវអ្វីដែលពួកគេត្រូវការ ផ្តល់នូវភាពច្បាស់លាស់ គ្រប់អ្វីៗទាំងអស់ដែលអ្នកត្រូវការ ។ គាត់នឹងជួយមិត្តហ្វូន ដើម្បីរួមចំណែកជិវិតដ៏ទាន់សម័យ និងរួសរាយជូនដល់គ្រប់ៗគ្នានៅកម្ពុជាប្រកបដោយភាពសកម្ម និងច្នៃប្រឌិត ៕
ចែករំលែកព័តមាននេះ