គ្រប់គ្នាសឹងមិនចង់ជឿថាលោកយាយវ័យ៧១ឆ្នាំម្នាក់នេះអាចមាន…
ម៉ិចស៊ីកូ ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា លោកយាយវ័យ៧១ឆ្នាំមកពី Mazatlan ម៉ិចស៊ីកូ បានប្រាប់ថា…
ម៉ិចស៊ីកូ ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា លោកយាយវ័យ៧១ឆ្នាំមកពី Mazatlan ម៉ិចស៊ីកូ បានប្រាប់ថា…
ម៉ិចស៊ីកូ ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា លោកយាយវ័យ៧១ឆ្នាំមកពី Mazatlan ម៉ិចស៊ីកូ បានប្រាប់ថា ខ្លួនកំពុងតែមានផ្ទៃពោះកូនស្រីបាន៦ខែ ។
លោកយាយ Maria de la Luz បាននិយាយថា លោកយាយមានអារម្មណ៍ចង់ក្អួតចង្អោរកាលពី៣ខែមុន ។ ដល់ពេលលោកយាយទៅពេទ្យស្រាប់តែឃើញថាមានទម្ងន់ តាមរយៈការមើលអេកូ ។ តាំងពីពេលនោះមកគាត់ទៅពិនិត្យអេកូ១០ដងហើយ ព្រោះថាមិនចង់ជឿខ្លួនឯង ។
ដំណឹងនេះធ្វើឲ្យកូនប្រុសស្រីទាំង៨នាក់របស់លោកយាយជំទាស់មិនចង់ឲ្យកើតកូននេះចេញទេ ។ ពួកគេបានប្រាប់លោកយាយឲ្យទៅធ្វើការរំលូត ។ តែលោកយាយមិនព្រមឡើយ ហើយថា នឹងទៅជួបជាមួយគ្រូពេទ្យឯកទេស ដើម្បីពិភាក្សាពីគម្រោងសម្រាល ។
បើទោះបីជាមានរូបអេកូប៉ុន្មានសន្លឹកជាភស្ថុតាងថា មានទម្ងន់ក៏ដោយក៏មហាជននៅមានការសង្ស័យដែរ ដោយសារតែវាហាក់បីដូចជាមិនអាចទៅរួចទាល់តែសោះដែលមនុស្សចាស់ប៉ុននេះហើយនៅមានផ្ទៃពោះ ៕
ចែករំលែកព័តមាននេះ