ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ស​ប្តា​ហ៍​នេះ​ទៅ តម្លៃ​លក់​ប្រេងសាំង​ធម្មតានៅកម្ពុជាកើនឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ស​ប្តា​ហ៍​នេះ​ទៅ តម្លៃ​លក់​ប្រេងសាំង​ធម្មតា​នៅ​ប្រទេស​កម្ពុជា​ បាន​កើនឡើង​ដល់​៤.៣០០​រៀល​ក្នុង​១​លី​ត្រ ខណៈ​ប្រេងម៉ាស៊ូត​កើនឡើង​ដល់​៤.១០០​រៀលក្នុង​១​លី​ត្រ ។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២១ ​ឧសភា…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ស​ប្តា​ហ៍​នេះ​ទៅ តម្លៃ​លក់​ប្រេងសាំង​ធម្មតា​នៅ​ប្រទេស​កម្ពុជា​ បាន​កើនឡើង​ដល់​៤.៣០០​រៀល​ក្នុង​១​លី​ត្រ ខណៈ​ប្រេងម៉ាស៊ូត​កើនឡើង​ដល់​៤.១០០​រៀលក្នុង​១​លី​ត្រ ។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២១ ​ឧសភា ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្​ថានីយ ។ តម្លៃ​នេះ​ បើ​ប្រៀបធៀប​នឹង​ស​ប្តា​ហ៍​មុន គឺ​ឡើងថ្លៃ​១៥០​រៀល សម្រាប់​ប្រេងសាំង​និង​១០០​រៀល​ សម្រាប់​ប្រេងម៉ាស៊ូត ។

ក្នុង​រយៈពេល​១០​ថ្ងៃ​ខាង​មុខ គឺ​រហូត​ដល់​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨ តម្លៃ​លក់រាយ​ទាំង​ប្រេងសាំង និង​ប្រេងម៉ាស៊ូត បាន​ហក់​ឡើងជា​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ទោះបីជា​យ៉ាងណា ជុំវិញ​ការ​កើនឡើង​នៃតម្លៃ​ប្រេងឥន្ធនៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ក្រសួង​ពាណិជ្ជកម្ម​មិន​បាន​ចេញ​ការ​ពន្យល់​ណាមួយ​ដល់​អ្នក​ប្រើ​ប្រាស់​យានយន្ត​ជា​ទូទៅ ដែល​កំពុង​សម្តែង​នូវ​ការ​ព្រួយបារម្ភ​នោះ​ទេ ។

ក្រសួងពាណិជ្ជកម្ម​ធ្លាប់​បាន​ប្រកាស​ថា ការ​ឡើងថ្លៃ​នៃ​តម្លៃ​ប្រេង​នៅ​កម្ពុជា​គឺ​ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក៏​កើនឡើង​ដែរ ។ តាម​រយៈ​សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​៤ ខែឧសភា ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់ថា នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ តម្លៃប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មានការកើនឡើង ។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្តី ក្រសួងពាណិជ្ជកម្ម​បញ្ជាក់​ថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​កើនឡើង​តិចជាង​ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ។

តាម​ក្រសួងពាណិជ្ជកម្ម​ដដែល តម្លៃ​លក់រាយប្រេងឥន្ធនៈ​នៅ​កម្ពុជា​ដែល​កើនឡើង​តិច​នេះ គឺ​ដោយសារ​តែ​ក្រសួង​ម​បាន​ចេញ​រូបមន្ត​មួយ​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ។ទោះជា​បែប​ណា​ក៏​ដោយ អ្នក​សេដ្ឋកិច្ច​និង​អ្នក​តាមដាន​សង្គម​កម្ពុជា​យល់​ថា តម្លៃ​លក់​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​កម្ពុជា​នៅ​តែ​មាន​តម្លៃ​ខ្ពស់​នៅឡើយ ហើយ​ពួក​គេ​នៅ​តែ​ស្នើ​ឱ្យ​មានការ​បញ្ចុះតម្លៃ​ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។

តាម​ព័ត៌មាន​ពី​ប្រទេស​ថៃ​បានឱ្យ​ដឹង​ថា  រាជរដ្ឋាភិបាល​ថៃ​ក៏​ត្រៀម​ការ​ឧបត្ថម្ភ​ធន ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ