ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​Tan Chong Motor ប្រគល់​សម្ភារៈ​កីឡា​ដល់​សិស្ស​បឋម​សិក្សា​ចំនួន​៥​នៅ​រាជធានី​ភ្នំពេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ Tan Chong Motor (Cambodia) ហៅ​កាត់​ថា TCMC គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​Tan Chong…

រាជធានី​ភ្នំពេញ ៖ Tan Chong Motor (Cambodia) ហៅ​កាត់​ថា TCMC គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​Tan Chong Holding Bhd ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ​រថយន្ត​ម៉ាក Nissan ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ប្រារព្ធ​ពិធី​ប្រគល់​សម្ភារ​កីឡា​ជូន​ដល់​សិស្សានុសិស្ស នៅ​សាលា​បឋម​សិក្សា​ចាក់​អង្រែ​លើ​,​ភ្នំពេញ​ថ្មី​, ពោ​ចិន​តុង​, ប្ញ​ស្សី​កែវ និង​សាលា​ហ៊ុន​នាង​បាក់​ខែង នៅ​រាជធានី​ភ្នំពេញ ។

ពិធី​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ នៅ​សាល​លក់​រថយន្ត Nissan 3s ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ជា​កិត្តិយស​ពី​លោក លោក Dato Than Tai Hing ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Tan Chong Motor ប្រចាំ​តំបន់​កម្ពុជា ឡាវ រួម​ថ្នាក់ដឹកនាំ និង​បុគ្គលិក​មួយ​ចំនួន​ផ្សេង​ទៀត ។

ក្នុង​ឱកាស​នោះ​ដែរ​លោក Dato Than Tai Hing ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Tan Chong Motor ប្រចាំ​តំបន់​កម្ពុជា ឡាវ មាន​ប្រសាសន៍​ថា ៖« សម្ភារ​កីឡា​ទាំង​អស់នេះ​ដែល​យើង​បរិច្ចាគ​ដល់​កុមារ​ដែល​រៀន​នៅ​សាលា​បឋម​សិក្សា​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្អូន​ៗ​សិស្សានុសិស្ស ចូលរួម​សកម្មភាព​នានា​ក្នុង​វិស័យ​កីឡា​ដែល​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សាលា និង​ដើម្បី​លើកកម្ពស់​សុខភាព​របស់​ពួក​គេ​ផង​ដែរ​» ។

បើ​តាម Dato Than Tai Hing សង្ឃឹមថា ឧបករណ៍​កីឡា​នឹង​ជួយ​ក្នុង​ការ​លើកកម្ពស់​សកម្មភាព​កីឡា​នៅ​សាលារៀន​ដែល​ស្រប​តាម​អ្វី​ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​លើក​ឡើង​ពី​មុន ដើម្បី​លើកកម្ពស់​អត្ត​ព​លិ​ករ​យុវជន​តាម​រយៈ​ការ​លើកទឹកចិត្ត​សាលារៀន ដើម្បី​អនុវត្ត​សកម្មភាព​អប់រំ​កាយ និង​កីឡា ។ ការ​រៀនសូត្រ​តាម​រយៈ​ការ​លេង​ក៏​មាន​សារៈសំខាន់​ផង​ដែរ សម្រាប់​កុមារ​តាម​រយៈ​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​វិស័យ​កីឡា​សិស្សានុសិស្ស​ជា​ច្រើន​នឹង​អាច​រៀន​ពី​ជំនាញ ដែល​មាន​តម្លៃ​ថ្មី​ដូច​ជា ការងារ​ជា​ក្រុម និង​របៀប​ទំនាក់ទំនង​សង្គម​តាម​រយៈ​កីឡា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ