ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាម​បន្លំ​យក​ទូរ​សព្ទ័​ដៃ​បាន​ម្តង លើក​ទី​២បន្លំ​យក​ខ្សែ​ក​មាស​ អស់លក្ខណ៍​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន ទើប​បញ្ជូន​ទៅ​អោយ​សមត្ថកិច្ច​នគរបាល បន្ទាប់​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​ក​ពី​អាជីវករ​លក់​មាស​នៅ​ផ្សារឆ្នាំង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ ២០១៨ ខណៈ​ដែល​ជន​ដៃដល់​រូប​នោះ​បន្លំ​ធ្វើ​ជា​រក​ទិញ​ខ្សែ​ក​មាស…

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន ទើប​បញ្ជូន​ទៅ​អោយ​សមត្ថកិច្ច​នគរបាល បន្ទាប់​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​ក​ពី​អាជីវករ​លក់​មាស​នៅ​ផ្សារឆ្នាំង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ ២០១៨ ខណៈ​ដែល​ជន​ដៃដល់​រូប​នោះ​បន្លំ​ធ្វើ​ជា​រក​ទិញ​ខ្សែ​ក​មាស ។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ រ៉​ន ឆាត អាយុ ៤០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ចំណែក​អាជីវក​លក់​មាស​​ឈ្មោះ​យាយ មុំ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​កាន់​លុយ​ក្រដាស់​១០០​រៀល​មួយ​បាច់​ប្រហែល​១​ម៉ឺន​រៀល ដាក់​ក្នុង​ថង់​ផ្លា​ស្ទីក ពណ៌​ខ្មៅ​ចង​កៅស៊ូ​ពី​ក្រៅ រួច​ចូល​ទៅ​ធ្វើ​ជា​សួរ​រក​ទិញ​ខ្សែ​ក​មាស​ចំនួន​១​តម្លឹង​ពី​អាជីវករ​ឈ្មោះ​យាយ​មុំ ហើយ​បាន​សុំ​រើស​មើល​ម៉ូត​ម្តង​១​ខ្សែ​ៗ​។ ពេល​បាន​ខ្សែ​ក​៣​ខ្សែ​នៅ​ក្នុង​ដៃ ក៏​ស្ទុះ​រត់គេច​ចេញ​មក​ក្រៅ ភ្លាម​ៗ​នោះ​អាជីវករ​ម្ចាស់​ខ្សែ​កបាន​ស្រែក​ឆោឡោ​ឡើង ទើប​ប្រជាពលរដ្ឋ​រួម​ទាំងអ្នករត់​​ម៉ូតូឌុប​ព្រួត​គ្នា​ដេញចាប់បាន​​ជន​សង្ស័យ​ខាងលើ ដែល​កំពុង​រត់ឡើង​ជិះ​ម៉ូតូ​របស់​ខ្លួន​បំណង​រត់គេច​។ ក្រោយ​ពេល​ចាប់​បាន​ជនសង្ស័យ ប្រជាពលរដ្ឋ​បាន​ព្រួត​វាយ​ម្នាក់​១​ដៃ ម្នាក់​១​ជើង ទើប​ប្រគល់​អោយ​សមត្ថកិច្ច​នគរបាល​ជា​ក្រោយ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ឆក់​យក​ខ្សែ​ក​គេ​ចំនួន​បី​ខ្សែ​ពិតមែន ។ ជនសង្ស័យ​បាន​សារភាព​ទៀត​ថា កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា​ឆ្នាំ​២០១៨ ខ្លួន​ក៏​បាន​ឆក់​យក​ទូរស័ព្ទ​គេ​ចំនួន​៣​គ្រឿង ដែរ ខណៈ​ពេល​សុំ​មើល​ទូរ​សព្ទ័​ពី​អាជីវករ​លក់​ទូរ​សព្ទ័​នៅ​ផ្សារឆ្នាំង​ផង​ដែរ ។ ពេល​ឆក់​បាន​ក៏​យក​ទៅ​លក់​នៅ​ផ្សារ​ពន្លៃ​បាន​ប្រាក់​ចំនួន​២៥០​ដុល្លារ ។​ប៉ុន្តែ​តាម​ម្ចាស់​ទូរ​សព្ទ័​ប្រាប់​ថា​ទូរស័ព្ទ​ដៃ​៣​គ្រឿង​នោះ​មាន​តម្លៃ​ជាង​ដល់​៧០០​ដុល្លារ​ឯណោះ ។
បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ខ្លួន​ជន​ដៃដល់​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ