ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​អត់​… ជន​ដែល​សម្លា.ប់​ស្ត្រី​ម្នាក់​ឃើញ​ក្រុម​គេ​កំពុង​ជក់​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនជាប់ចោទ​ឈ្មោះ មុត ម៉ុ​ន អាយុ​៣៣​ឆ្នាំ បាន​សារភាព​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី​២២ ខែឧសភា​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ស្ត្រី​ម្នាក់ ព្រោះតែ​គំនុំ​ប្រាកដ​មែន…

ខេត្តកណ្តាល ៖ ជនជាប់ចោទ​ឈ្មោះ មុត ម៉ុ​ន អាយុ​៣៣​ឆ្នាំ បាន​សារភាព​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី​២២ ខែឧសភា​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ស្ត្រី​ម្នាក់ ព្រោះតែ​គំនុំ​ប្រាកដ​មែន ។ ទោះបីជា​យ៉ាងណា ក្រោយ​ពី​បញ្ចប់​សវនាការ លោក គឹ​ម ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្ត សម្រេច​លើក​ពេល​ប្រកាស​សាល​ក្រម​ទៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា​ខាង​មុខ ។ មន្ត្រី​សាលាដំបូង​បានឱ្យ​ដឹង​ថា ជន​ឈ្មោះ មុត ម៉ុ​ន ជាប់​ចោទ​​ពី​បទ​ឃាតកម្ម​យោង​តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ ដែល​កំណត់​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ ។

គួរ​រំលឹក​ថា ករណី​ឃាតកម្ម​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ខែមករា នៅ​ចំណុច​គុម្ពោត​ព្រៃ ក្នុងភូមិ​គោល ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ។ សមត្ថកិច្ច​ធ្លាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ផ្លាស់​គោ​ឱ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ​ខាងជើង​ភូមិ ហើយ​ឃើញ​ជនល្មើស​និង​ក្មេង​ៗ​អាយុ​ពី​១៤​ឆ្នាំទៅ​១៥​ឆ្នាំ កំពុង​ប្រើប្រាស់
ថ្នាំ​ញៀន​នៅ​ក្នុង​គុម្ពោត​ព្រៃ ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ឡូឡា​ថាឱ្យ​ពួក​គេ​និង​គំរាម​ប្តឹង​នគរបាល​ផង​ដែរ ហើយ​ក្មេង​ៗ​ក៏​រត់គេច​ចេញ​អស់​ទៅ ទើប​ជនល្មើស​ខឹង​ក៏​ឈាន​ដល់​ការ​វាយតប់ និង​យក​ក្រមា​រឹត​ក​សម្លាប់​ជន​រង​គ្រោះ ។ ក្រោយ​ពី​ជន​រង​ស្លាប់ ជនល្មើស​ក៏​អូស​សព​យក​ទៅ​លាក់​ក្នុង​គម្ពោត​ព្រៃ​ដែល​មាន​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​៤៥​ម៉ែត្រ ហើយ​គេចខ្លួន​បាត់ ។​

លុះ​មក​ដល់​ថ្ងៃ​ទី​១៣ ខែមករា តាម​រយៈ​ព័ត៌មាន​ជំនាញ និង​ស្រុក តាម​ការ​ស៊ើបអង្កេត​បង្ហាញ​តម្រុយ​ថា មុខសញ្ញា​បាន​គេចខ្លួន​ទៅ​នៅផ្ទះ​ប្អូន​នៅ​ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល​។ បន្ទាប់​មក កម្លាំង​ជំនាញ​ខេត្ត​បាន​តាម​ស្វែងរក​ជនល្មើស ប៉ុន្តែ​ជន​នេះ​ដឹងខ្លួន​ក៏​រត់គេច​ពី​ទីនោះ​ទៀត ។ ទោះជា​យ៉ាងណា សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត និង​នគរបាល​ស្រុក​ខ្សាច់កណ្តាល​តាម​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​បាន រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​បន្ត​នីតិវិធី ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនល្មើស​បាន​ឆ្លើយ​ថា ខ្លួន​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​តែ​ម្នាក់ឯង​ទេ ដោយសារ​កន្លង​មក​ខ្លួន​ខឹង​ជន​រង​គ្រោះ​ដើរ​និយាយ​ពេញ​ភូមិ​ពី​រឿង​ខ្លួន​ជិះ​ម៉ូតូ​បុក​គេ​ស្លាប់​មិន​ព្រម​សង ហើយ​ខ្លួន​ក៏​ស្អប់​ជន​រង​គ្រោះ​រឿង​ចេះ​អាប​ធ្មប់​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ