ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាត្រេកអរប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ក្នុង​បុណ្យ​បួស​រ៉ា​ម៉ា​ដ​ន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ឧកញ៉ា កុយ សុវណ្ណ សមាជិក​ក្រុមការងារ​ថ្នាក់​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់ត្រឡាច និង​ជា​ប្រធានកិត្តិយស​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ខេត្តកំពង់ឆ្នាំង ក្នុង​ឱកាស​ចុះ​សាកសួរ​សុខទុក្ខ…

ខេត្តកំពង់ឆ្នាំង ៖ លោក​ឧកញ៉ា កុយ សុវណ្ណ សមាជិក​ក្រុមការងារ​ថ្នាក់​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់ត្រឡាច និង​ជា​ប្រធានកិត្តិយស​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ខេត្តកំពង់ឆ្នាំង ក្នុង​ឱកាស​ចុះ​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរឥស្លាម​ចំនួន​២៣០​នាក់ បាន​មាន​ប្រសាសន៍​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាង​មុខ​នេះ​ឲ្យ​បាន​គ្រប់​គ្រប់​គ្នា ។

ពិធី​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពី​ធី​បុណ្យ​បួស​រ៉ា​ម៉ា​ដ​ន ខ្មែរឥស្លាម​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ​លយ ឃុំ​ជើង​គ្រាវ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម​បាន​បន្ត​ថា សូម​បងប្អូន​ទាំងអស់​ត្រូវ​នាំ​គ្នា​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជា​ពលរដ្ឋ ដោយ​ត្រូវ​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ជ្រើស​តំណាងរាស្ត្រ​របស់​គណៈបក្ស​ណាមួយ​ដែល​យើង​ស្រឡាញ់ ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍ និង​មាន​សុខ​សន្តិភាព ។ ដោយ​មិន​ត្រូវ​ចាញ់ល្បិច​កល​របស់​ក្រុម​អ្នកនយោបាយ​អគតិ ដែល​ចង់​បំផ្លាញ​ការ​បោះ​ឆ្នោត បំផ្លាញ​សុខ​សន្តិភាព បំផ្លាញ​ការ​អភិវឌ្ឍ នាំ​មក​នូវ​ភ្លើងសង្គ្រាម​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខ​ខ្លោចផ្សារ​ទៀត​នោះ​ឡើយ ។

លោក​ជំទាវ តុង ណា​រី ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​បាន​ថ្លែង​ថា ក្រោម​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅ​លើ​ទឹកដី​កម្ពុជា​មាន​សិទ្ធិ​គោរព​លើ​ជំនឿ​សាសនា​របស់​ខ្លួន ដោយ​មិន​ប្រកាន់​ពូជ​សាសនា និន្នាការ​នយោបាយ​អ្វី​ឡើយ ធ្វើ​ឲ្យ​សាសនា​ទាំងអស់​មានការ​រីក​ចម្រើន​ក្រោម​ដំបូល​សន្តិភាព ។

ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត ដើម្បី​ការពារ​សន្តិភាព​ដែល​កំពុង​មាន កុំ​ឲ្យ​បាត់បង់​ទើប​អនាគត​កូនចៅ​របស់​យើង​សំបូរ​សប្បាយ​រុងរឿង ។

ឯកឧត្តម​ម៉ាត់ ម៉ូត ប្រធាន​ស្នាក់​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​មក​ទទួល​អំណោយ​ចំនួន​២៣០​នាក់ ក្នុង​នោះ​ក៏​មាន​ប្រជា​ល​រដ្ឋ​ខ្មែរ​ចំនួន​៧៥​នាក់​ដែរ ដែល​មក​ពី​៥​ភូមិ​ក្នុង​ឃុំ​ជើង​គ្រាវ ដែល​ក្នុង​ម្នាក់​ៗ​បាន​ទទួល​ខី​ត​១​កញ្ចប់ ក្នុង​នោះ​មាន​ក្រ​ម៉ា មី ស្ករស ទឹកដោះគោ និង​ទឹកក្រូច ។

ឯកឧត្តម​ក៏​បាន​សំណូមរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថា ដើម្បី​ស្រុកភូមិ​យើង​ទទួល​បានការ​អភិវឌ្ឍន៍ និង​ទទួល​បាន​សុខ​សន្តិភាព​ដូច​សព្វថ្ងៃ យើង​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​ជូន​គណៈបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​គាំទ្រ​សម្តេច ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ