ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​រថយន្ត​ត​ទ្រុងខុស​បច្ចេកទេស​ចំនួន​២៨​គ្រឿង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ចាប់ពី​បើក​យុទ្ធនាការ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ ២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ ចាប់ពី​បើក​យុទ្ធនាការ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ ២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ខេត្តស្វាយរៀង បាន​ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ១.៩៣០​គ្រឿង ក្នុង​នោះ​រថយន្ត​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ចំនួន ១.៧០៧​គ្រឿង រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ត្រូវ​បាន​កាត់​ទ្រុង​នៅ​នឹង​កន្លែង​ត្រួតពិនិត្យ ចំនួន ២៨​គ្រឿង ហើយ​រថយន្ត​ដឹក​ទំនិញ​ខុស​លក្ខណៈ​បច្ចេកទេស​ត្រូវ​បាន​ផ្ទេរ​ចេញ​នៅ​នឹង​កន្លែង​ត្រួតពិនិត្យ ចំនួន​១៩៥​គ្រឿង​។

នេះ​បើក​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​យានយន្ត កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស នៅ​សាល​ប្រជុំ​សាលា​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ពុធ 0៩​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​លោក​ជំទាវ ឯក សុវណ្ណ​ភារៈ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​។ កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី​នាយករង រដ្ឋបាល សាលាខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត លោកស្នងការ​រង នគ​បាល​ខេត្ត លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក លោកស្រី អភិបាលរង​ក្រុង ស្រុក ព្រមទាំង​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​។

មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក​ជំទាវ​អភិបាលរង​ខេត្ត ក្នុង​នាម​ឯកឧត្ដម​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង ដែល​ក្រុមការងារ​បាន​អនុវត្ត​កន្លង​មក​សម្រេច​បាន ល​ទ្ទ​ផល​ល្អ​ប្រសើរ ដូច្នេះ​ផ្អែក​តាម​លទ្ធផល​នេះ សូម​ឲ្យ​ក្រុមការងារ​ត្រូវ​ពង្រឹង​ការ​ទទួលខុសត្រូវ លើ​ការ​អនុវត្ត​ភារកិច្ច​ដ៏​សំខាន់​នេះ​បន្ត​ទៀត​។ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន ចំពោះ​យានយន្ត​កែ​ច្នៃ​ខុស បទដ្ឋាន​បច្ចេកទេស ដែល​កំពុង​ធ្វើ​ចរាចរណ៍​សព្វថ្ងៃ ជា​មូលហេតុ​នៃ​ការ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ