ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយរៀង​នឹង​មាន​រោងចក្រ​កែ​ច្នៃ​សំរាម​…!

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ខេត្តស្វាយរៀង​នឹង​មាន​រោងចក្រ​កែ​ច្នៃ​សំរាម​ដែល​ជា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន មក​ពី​ប្រទេស​ជប៉ុន នេះ​បើ​តាម ការ​ចេញផ្សាយ​របស់ ហ្វេ​ស​ប៊ុ​ក ផេ​ក (Facebook page)…

ខេត្តស្វាយរៀង ៖ ខេត្តស្វាយរៀង​នឹង​មាន​រោងចក្រ​កែ​ច្នៃ​សំរាម​ដែល​ជា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន មក​ពី​ប្រទេស​ជប៉ុន នេះ​បើ​តាម ការ​ចេញផ្សាយ​របស់ ហ្វេ​ស​ប៊ុ​ក ផេ​ក (Facebook page) ផ្លូវការ របស់​រដ្ឋបាល​ខេត្តស្វាយរៀង​។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​អង្គា​៨​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ នា​បន្ទប់​VIP សាលាខេត្ត ឯកឧត្ដម ម៉ែ​ន វិបុល អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​ទទួល​ជួប​លោក YUSUKE OKUMURA នាយក​ក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD (​ប្រទេស​ជប៉ុន​) តំណាង​អង្គការ JICA និង​សហការី ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​ដំឡើង​រោងចក្រ​កែ​ច្នៃ​សំរាម​ក្នុង​ខេត្ត ស្វាយ​រៀង​។ ក្នុង​ជំនួប​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​អភិបាលរង​ខេត្ត លោក​ប្រធាន​អង្គភាព អគ្គិសនី​ស្វាយ​រៀង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​។

ក្នុង​ឱកាស​នោះ​លោក YUSUKE OKUMURA នាយក​ក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD បាន​ជម្រាប​ជូន​ពី វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង នេះ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​បាន និង​កំពុង​ត្រៀម​ដំឡើង និង​សាងសង់​រោងចក្រ​នៅ​ទីតាំង​ដែល ក្រុមហ៊ុន និង​រដ្ឋបាល​ខេត្ត​បាន​ជ្រើសរើស​រួច​មក​ហើយ​នោះ​។ ជាមួយ​នេះ លោក​ក៏​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្ដម​អភិបាលខេត្ត ដែល​តែងតែ​គាំទ្រ និង​សហការ​ជាមួយ​ក្រុមហ៊ុន ហើយ​ព្រោះតែ​កិច្ចសហការ​គាំទ្រ​យ៉ាង​ល្អ​ប្រសើរ​នេះ ទើប​ក្រុមហ៊ុន​របស់​លោក​ឈាន​មក​ដល់ សម្រេច​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​បែប​នេះ និង​សូម​សំណូមពរ​ដល់​ឯកឧត្ដម​អភិបាលខេត្ត បន្ត​ជួយ​សហការ​ដើម្បី​អនុវត្ត​កិច្ចការ​ដែល​នៅ​សេសសល់​ឲ្យ​សម្រេច​បាន​លទ្ធផល​១០០% នា​ពេល​ខាង​មុខ​។

មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ ឯកឧត្ដម​អភិបាលខេត្ត សារ​ជា​ថ្មី​ម្ដងទៀត បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ជ្រើសរើស​ការ​វិនិយោគ​នៅ​ក្នុង​ខេត្តស្វាយរៀង និង​សម្ដែង​នូវ​ការ​គាំទ្រ​ចំពោះ​គម្រោង​នេះ ហើយ​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក ចាប់តាំងពី​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​លើក​ទី​១ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​ខេត្ត​សហការ​សម្របសម្រួល​ជា​និច្ច ហើយ​នៅ​តែ​បន្ត​គាំទ្រ សហការ​តទៅ​មុខ​ទៀត ដើម្បី​ឲ្យ​គម្រោង​នេះ​សម្រេច​បាន​លទ្ធផល​ជោគជ័យ​ជា​ស្ថាពរ ព្រោះថា ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​សំរាម​ទៅ​ជា​ផលិតផល​សម្ភារ​សំណង់ និង​គ្រឿង​សង្ហា​រឹម​នេះ មិន​ត្រឹមតែ​បាន​ផ្ដល់​ការងារ​ធ្វើ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ចូលរួម​លើកកម្ពស់​អនាម័យ​បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ