ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធចំនួន​៣២​ដើមមានគ្រប់ប្រភេទត្រូវសមត្ថកិច្ចយករក្សាទុក

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ អាវុធ​យុទ្ធ​ភ័​ណ្ឌ កំពុង​ប្រើប្រាស់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ និង បាន​ប្រមូល​ដឹក​ជញ្ជូន​អាវុធ​កែ​ច្នៃ…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ អាវុធ​យុទ្ធ​ភ័​ណ្ឌ កំពុង​ប្រើប្រាស់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ និង បាន​ប្រមូល​ដឹក​ជញ្ជូន​អាវុធ​កែ​ច្នៃ ពី​ស្រុក​ស្វាយ​លើ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​យើង​ចំនួន​៣២​ដើម ។

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ស្វាយ​លើ​បាន​ប្រាប់​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត និង​ដើម្បី​ធានា​លើ​ការ​គ្រប់​គ្រង់ និង​ប្រើប្រាស់​បាន​ល្អ​នៅ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដែល​កងកម្លាំង​នគរបាល​កំពុង​រក្សា​ទុក និង​ប្រើប្រាស់​ក្នុង​កិច្ច​ការពារ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​រក្សា​សនិ្ត​សុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​​ឡើង​ថែម​ទៀត ។

ប្រភព​បាន​បន្ត​ថា កម្លាំង​ការិយាល័យ​គ្រប់គ្រង អាវុធ​គ្រឿងផ្ទុះ​ជាតិពុល នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​អាវុធ​ដែល​កំពុង​ប្រើប្រាស់​នៅ​តាម​បណ្តា​ការិយាល័យ​ជំនាញ និង​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ចំណុះ​ស្នងការ​ខេត្ត ជា​ពិសេស​នៅ​អធិការ​នគរបាល​ស្រុក​ស្វាយ​លើ​ដែល​ត្រូវ​ប្រមូល​ដឹក​ជញ្ជូន​អាវុធ​កែ​ច្នៃ​ពី​បងប្អូន​ប្រជាពលរដ្ឋ​បាន​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​យើង​ចំនួន​៣២​ដើម​មាន​ប្រភេទ​ដូច​ខាងក្រោម B 40​កន្លះ ចំនួន​១​ដើម​, B41​ចំនួន​១​ដើម​, CKC ចំនួន​៤​ដើម​, M.DSAVIT ២​ដើម​, កាំភ្លើង​ព្រៃ​ចំនួន​១៥​ដើម​, កាំភ្លើង​ខ្យល់​៩​ដើម ដើម្បី​យក​មក​រក្សា​ទុក​ក្នុង​ឃ្លាំង​គ្រប់​គ្រង់ អាវុធ​យុទ្ធ​ភ័​ណ្ឌ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្នុង​ការ​រក្សា​សុវត្ថិភាព​ឱ្យ​បាន​ល្អ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ