ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃងងឹតជិះម៉ូតូធ្លាក់​រណ្តៅដី​ដួលស្លា.ប់​ភ្លាមៗនៅ​នឹងកន្លែង​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​បាន​ប្រុង​ប្រយ័ត្ន​ធ្លាក់​ចូលរណ្តៅ​ដី​ជីក​ដាក់​លូ​បង្ហៀរទឹក​ចេញពី​ប្រឡាយ​បូ​ពា​ហ៍ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវលំ​ ក្នុង​ចំណុច​ភូមិ​ពញា​លៀង…

ខេត្តព្រៃវែង ៖ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​បាន​ប្រុង​ប្រយ័ត្ន​ធ្លាក់​ចូលរណ្តៅ​ដី​ជីក​ដាក់​លូ​បង្ហៀរទឹក​ចេញពី​ប្រឡាយ​បូ​ពា​ហ៍ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវលំ​ ក្នុង​ចំណុច​ភូមិ​ពញា​លៀង ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

សមត្ថកិច្ច​នៅ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជនរ​គ្រោះ​ទាំង​២​នាក់​រួម​មានឈ្មោះ​សុវណ្ណ ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជា​អ្នកបើកបរ រស់នៅ​ភូមិ​ពញា​លៀង ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​រង​របួសធ្ងន់ និង​ឈ្មោះ​ឡេ​ង ដា​រ៉ូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​ស្វាយ​ចារ ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ប្រភព​បាន​​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ឈ្មោះ​សុវណ្ណ ជី​វ័​ន្ត បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១G-៤២៧០ ដោយ​ឈ្មោះ​ឡេ​ង ដា​រ៉ូ ជា​អ្នក​ជិះ​ពីក្រោយ បាន​បើកបរ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុចកើតហេតុ​​ខាងលើ ដោយសារ​មេឃងងឹត ពិបាក​មើលផ្លូវ ម៉ូតូ​ក៏​បាន​ធ្លាក់​ចូល​រណ្តៅ​ដី​ជីក​ដាក់​លូ​បង្ហៀរទឹក​ចេញពី​ប្រឡាយ បណ្តាល​ឱ្យឈ្មោះ​ឡេ​ង ដា​រ៉ូ ដែល​ជា​អ្នក​ជិះ​ពីក្រោយ​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​បើកបរ​​ម៉ូតូ​ឈ្មោះ​សុវណ្ណ ជី​វ័​ន្ត បាន​រង​របួសធ្ងន់ ហើយ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​វាស់វែង និង​ពិនិត្យ​ទីតាំង​កើតហេតុ រក​ឃើញ​ថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

បច្ចុប្បន្ន សព​ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នកបើកបរ​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ចំណែក​ម៉ូតូ​ត្រូវ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​អង្គរ​រាជ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ