ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​សម្រេច​បន្ថយពន្ធ​លើ​ដែកថែប​កូរ៉េ

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​សម្រេចចិត្ត​កាត់​បន្ថយពន្ធ​លើ​សន្លឹក​ដែកថែប​របស់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង POSCO ចាប់ពី​៥៩,៧២% មក​ស្មើ​ត្រឹមតែ​៤២,៦១%​ប៉ុណ្ណោះ បន្ទាប់​ពី​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ (USCIT) បាន​ចេញ​សាល​ក្រម​​កាត់ក្តី ។…

ទីក្រុង​សេ​អ៊ូ​ល ៖ ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​សម្រេចចិត្ត​កាត់​បន្ថយពន្ធ​លើ​សន្លឹក​ដែកថែប​របស់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង POSCO ចាប់ពី​៥៩,៧២% មក​ស្មើ​ត្រឹមតែ​៤២,៦១%​ប៉ុណ្ណោះ បន្ទាប់​ពី​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ (USCIT) បាន​ចេញ​សាល​ក្រម​​កាត់ក្តី ។

ការ​ដាក់​ពន្ធ​ចំនួន​៥៩,៧២%​នេះ បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ បន្ទាប់​មក ការ​នាំ​ចេញ​សន្លឹក​ដែកថែប​របស់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ទៅ​កាន់​សហរដ្ឋអាមេរិក បាន​ធ្លាក់​ចុះ​ជិត​ពាក់កណ្តាល​ឯណោះ គឺ​ស្មើ​ត្រឹមតែ​១០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

ក្រុមហ៊ុន​នេះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​ភ្លាម​ៗ បន្ទាប់​ពី​មានការ​ដាក់​ពន្ធ ហើយ​កាលពី​ខែមីនា​ឆ្នាំ​នេះ​តុលាការ​បាន​ប្រាប់​ឲ្យ​ក្រសួង​ពាណិជ្ជ​កម្ម​គណនា​អត្រាពន្ធ​ឡើង​វិញ ។

តុលាការ​នេះ​អាច​នឹង​ត្រួតពិនិត្យ​អត្រាពន្ធ​ថ្មី​ម្តងទៀត និង​សម្រេច​ថា ពួក​គេ​យល់​ស្រប​នឹង​អត្រា​នេះ​ដែរ​ឬ​អត់ ។

តុលាការ​ផ្តោត​សំខាន់​លើ​មាត្រា ដែល​អនុញ្ញាត​ឲ្យ​ក្រសួង​ដាក់​ពន្ធ​លើ​ប្រទេស​ណាមួយ​នៅ​ពេល​ពួក​គេ​អាច​បញ្ជាក់​ថា ប្រទេស​នោះ​មិន​បាន​ខិតខំ​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ភាព​អយុត្តិធម៌​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ។

តុលាការ​បាន​សម្រេច​ថា ក្រសួង​នេះ​គួរតែ​បញ្ឈប់​ការ​ដាក់​ពន្ធ​មិន​ត្រឹមត្រូវ​របស់​ពួក​គេ បើ​ទោះជា​ពួក​គេ​អាច​បញ្ជាក់​ថា ប្រទេស​ឬ​គោលដៅ​ណាមួយ​នោះ​មិន​បាន​ខិតខំ​គ្រប់​គ្រាន់​ក៏​ដោយ ។

មនុស្ស​ជា​ច្រើន​រង់ចាំ​មើល​ថា តើ​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ នឹង​ចេញ​សេច​ក្តី​សម្រេច​ដូច​គ្នា​ទៅ​លើ​ផលិតផល​ដែកថែប​ផ្សេង​ទៀត​ដែរ​ឬទេ ។

ក្រៅពី​វិស័យ​ដែកថែប ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក ក៏​បាន​ដាក់​ពន្ធ​យ៉ាង​ខ្ពស់​លើ​ផលិតផល​គីមី ដែល​នាំ​ចូល​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ