ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​​ដាំ​ដំណាំ​តាម​ផែនការ ខណៈ​អា​មេ​រិ​ក​-​ចិន​បន្ត​ការ​ចរចា

5 ឆ្នាំ មុន

ស៊ី​កា​ហ្គោ ៖ កសិករ​អា​មេ​រិ​កបាន​និយាយ​ថា ពួក​គេ​នឹង​ដាំ​ដំណាំ​តាម​ផែនការ មុន​ពេល​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​អន់​ថយ ខណៈ​ប្រទេស​ទាំង​ពីរ​បាន​បន្ត​ការ​ចរចា​ជាមួយ​គ្នា​។ ពួក​គេ​នឹង​រង់ចាំ​មើល​ការ​សន្យា​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ…

ស៊ី​កា​ហ្គោ ៖ កសិករ​អា​មេ​រិ​កបាន​និយាយ​ថា ពួក​គេ​នឹង​ដាំ​ដំណាំ​តាម​ផែនការ មុន​ពេល​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​អន់​ថយ ខណៈ​ប្រទេស​ទាំង​ពីរ​បាន​បន្ត​ការ​ចរចា​ជាមួយ​គ្នា​។ ពួក​គេ​នឹង​រង់ចាំ​មើល​ការ​សន្យា​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ការ​បង្កើន​ការ​លក់​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ ។

កាលពី​ចុង​ស​ប្តា​ហ៍​មុន ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​នៅ​លើ​ពិភពលោក​នេះ​បាន​សន្យា​ថា នឹង​រក្សា​ការ​សន្ទនា​ពី​វិធី​ធ្វើ​ឲ្យ​ប្រទេស​ចិន​អាច​នាំ​ចូល​ថាមពល និង​កសិផល​បន្ថែម​ទៀត​ពី​សហរដ្ឋអាមេរិក ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ចំនួន​៣៣៥​​ប៊ី​លាន​ដុល្លារ​របស់​អា​មេ​រិ​ក​ជាមួយ​ចិន ។

ការ​ព្រមព្រៀង​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​លោក ដូ​ណា​ល់ ត្រាំ គំរាម​ថា នឹង​ដាក់​ពន្ធ​ដល់​ទៅ​១៥០​ប៊ី​លាន​ដុល្លារ ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម និង​ប្រឆាំង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​អា​មេ​រិ​ក​ដែល​មិន​ត្រឹមត្រូវ ។ ប្រទេស​ចិន​បាន​ឆ្លើយ​តប​វិញ​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​ធំ​ៗ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ រួម​មាន សណ្តែកសៀង និង​កសិផល​ផ្សេង​ទៀត ។

កសិករ​អា​មេ​រិ​កមួយ​ចំនួន​ស្ទាក់ស្ទើរ​ក្នុង​ការ​កែប្រែ​គម្រោង​ដាំ​ដំណាំ​របស់​ពួក​គេ ដែល​បង្ហាញ​ថា ពួក​គេ​នៅ​មិន​ទាន់​ប្រាកដប្រជា​ពី​លទ្ធផល​ចរចា​នៅឡើយ​ទេ ។ សម្រាប់​កសិ​ករ​ជា​ច្រើន​គិត​ថា វា​ហួសពេល​ហើយ​ដែល​ត្រូវ​ផ្លាស់​ប្តូរ​គម្រោង របស់​ខ្លួន ព្រោះ​ពួក​គេ​បាន​ទិញ​គ្រាប់ពូជ និង​ជី សម្រាប់​ការ​ធ្វើ​កសិកម្ម​រួច​ទៅ​ហើយ ។

យោង​តាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម​អា​មេ​រិ​ក ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​ដឹង​ថា កសិករ​បាន​ដាំ​ដំណាំ​ពោត​៨១%, សណ្តែកសៀង​៥៦% ព្រមទាំង​ដំណាំ​ផ្សេង​ៗ​ទៀត ។

ប្រធាន​សមាគម​ដំណាំ​ពោត​ក្នុង​រដ្ឋ Minnesota លោក Kirby Hettver បាន​និយាយ​ថា លោក​ចង់​ឃើញ​មាន​កិច្ចព្រមព្រៀង​រយៈពេល​វែង​មួយ​សិន មុន​ពេល​លោក​កែប្រែ​គម្រោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ