ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​នាយ​ឧត្តមសេនីយ៍ គន់ គីម បំពាក់មេ​ដាយការពារជាតិ​ជូនអតីត​យុទ្ធជន​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ឧសភា​នេះ នាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១ «ទិវា​អតីត​យុទ្ធ​កម្ពុជា​២១ ​មិថុនា»…

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ឧសភា​នេះ នាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១ «ទិវា​អតីត​យុទ្ធ​កម្ពុជា​២១ ​មិថុនា» និង​ពិធី​បំពាក់​មេដាយ​ការពារ​ជាតិ ជូន​អតីត​យុទ្ធ​ជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​ជិត​៤០០០​នាក់ នៅ​មជ្ឈមណ្ឌល​ម​ហោ​ស្រព​​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

 ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គមេបញ្ជាការ​ង នៃ​កង​យោធពលខេមរភូមិន្ទ​នាយ​រង​សេនាធិការ​ចម្រុះ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា លោក​ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​បងប្អូន​អតីត​យុទ្ធ​ជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ទាំង​១២​ខណ្ឌ សរុប​ជិត​៤០០០ នាក់​ ។​

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ