ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ផ្តាំ​ទៅ​អ្នកគ្រូ​ម្នាក់​នៅ​តំបន់​អា​រ៉ែ​ង​«​រឿង​រន្ទះបា.ញ់​»​និង​ឌឺ​ឲ្យ​អ៊ុ​ន​តាក់​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០១៨​នេះ​ថា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា រូប​សម្តេច​ផ្ទាល់​បាន​ខិតខំ​ខ្លាំង​ណាស់​ក្នុង​ការ​រៀបចំ​ពី​ប្រទេស​មួយ​ខ្ទេចខ្ទាំ​ដោយ​របប​ប្រល័យពូជសាសន៍ និង​សង្គ្រាមស៊ីវិល…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០១៨​នេះ​ថា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា រូប​សម្តេច​ផ្ទាល់​បាន​ខិតខំ​ខ្លាំង​ណាស់​ក្នុង​ការ​រៀបចំ​ពី​ប្រទេស​មួយ​ខ្ទេចខ្ទាំ​ដោយ​របប​ប្រល័យពូជសាសន៍ និង​សង្គ្រាមស៊ីវិល គឺ​តម្រូវ​ឲ្យ​សម្តេច​ធ្វើ​កិច្ចការ​ច្រើន​ណាស់ ដើម្បី​សុខ​សន្តិភាព​ដែល​កំពុង​មាន​នា​ពេល​ច​ប្ចុប្បន្ន​នេះ ព្រោះ​ពី​អតីតកាល​នា​សម័យ​សង្គ្រាម​ដែល​សម្តេច​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​យោធា ដើម្បី​ទៅ​ដោះស្រាយ​បញ្ហា​ទាក់ទិន​នឹង​កងទ័ព​ក៏​ដូច ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​នៃ​ការ​ប្រយុទ្ធ ទន្ទឹម​នឹង​នោះ​ក៏​ត្រូវ​ពាក់​ក្រវាត់ក​ចេញ​ទៅ​ក្រៅប្រទេស ដើម្បី​ចរចារ​រក​សន្តិភាព ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា​«​បើ​ទោះបីជា​មាន​អង្គការសហប្រជាជាតិ​មក​ចូលរួម​ចំណែក ក៏​ប៉ុន្តែ​មិន​បាន​បញ្ចប់សង្គ្រាម​នៅ​កម្ពុជា​ទេ ។ ឆ្នាំ​(១៩៩៣ អ៊ុ​នតា​ក់បាន​ចាកចេញ ហើយ​ថែម​ទាំង​បន្សល់​ទុក​នូវ​កម្ពុ​ជាមួយ សូ​ម្បី​តែ​ខេត្តកំពង់ស្ពឺ ក៏​ជា​ខេត្ត​ដែល​មាន​ខ្មែរក្រហម​វ៉ៃ​គ្នា​នៅ​ទី​នេះ ។ អ៊ុ​ន​តាក់​មិន​បាន​ចូល​ទៅ​ដល់​តំបន់​ឱ​រ៉ា​ល់​ទេ ព្រោះ​ខ្មែរក្រហម​មិន​ឲ្យ​ចូល​ស្រេច​តែ​ខ្មែរក្រហម​មិន​ឲ្យ​ចូល គឺ​អត់​ហ៊ាន​ដែរ … ចំណែកឯ​នៅ​តំបន់​ប៉ៃលិន​ក៏​អ៊ុ​ន​តាក់​មិន​ហ៊ាន​ចូល​ដែរ ព្រោះ​ខ្លាច​លោក អ៊ី ឈាន អត​តី​ទាហាន​ខ្មែរក្រហម​កាលពី​សម័យ​នោះ ។

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​«​ដូច្នេះ​ខ្លាំង​បាន​តែ​ជាមួយ​អ្នក​គោរព​ទេ ដល់​អ្នក​ដែល​មិន​គោរព​អត់​ខ្លាំង​ទេ ។ ធ្វើ​អី​ខ្មែរក្រហម ។ ទី​ចុង​បំផុត​យើង​អនុវត្ត​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ​បង្រួបបង្រួម​ប្រទេស​របស់​យើង​ឲ្យ​មានការ​ឯកភាព​» ។

ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កូនក្មួយ កម្មករ កម្មការិនី​សរុប​១៩,៩៤៩​នាក់ មក​ពី​រោងចក្រ សហគ្រាស​ចំនួន​១៧​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​-​កម្មការិនី​ដែល​«​មិន​គ្រាន់តែ​ចាត់​ទុក​ពូ​ជា​មេដឹកនាំ​ប្រទេស​ប៉ុណ្ណោះ​ទេ តែ​ចាត់​ទុក​ពូ​ដូច​ជា សាច់ញាតិ​មួយ​ដែរ​» សម្រាប់​ការ​ស្រលាញ់ និង​ការ​រាប់អាន ហើយ​សម្តេច​ក៏​សង្ឃឹមថា តាម​រយៈ​កាយវិការ និង​ការ​ស្រលាញ់​សម្តេច​«​នឹង​ក្លាយទៅជា​ការ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ដើម្បី​ពូ​បន្ត​ដឹកនាំ​រយៈពេល​១០​ឆ្នាំ​បន្ថែម​ទៀត​» ។ សម្តេច​បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា​«​នេះ​មិនមែន​ជា​យុទ្ធនាការ​នៃ​ការ​ឃោសនាបោះឆ្នោត​ទេ ក៏​ប៉ុន្តែ​ក្មួយ​ៗ​ត្រូវ​ចង​ចាំ​ឲ្យ​ច្បាស់ ប្រ​ទស​របស់​យើង​បើ​គ្មាន​សន្តិភាព​ទេ វា​គ្មាន​ការ​អភិវឌ្ឍន៍​ទេ ។ ហើយ​អ្នក​ដែល​ឈរ​ពាំង​ខ្លួន​យក​ខ្លួន​ដើម្បី​រក្សា​សន្តិភាព​ប្រទេស​នេះ គឺ​ពូ​នេះ​តែ​ម្តង គឺ​គណបក្ស​ប្រជាជន​» ។

សម្តេច​បញ្ជាក់​ប្រាប់​កម្មករ​-​កម្មការិនី​ថា ទោះបី​ត្រូវ​ជេរប្រទិច ដោយ​ពួក​ប្រឆាំង​និង​បរទេស​មួយ​ចំនួន ហើយ​គ្មាន​អ្នក​ណា​ជេរ​សម្តេច​ខ្លាំង និង​សាហាវ​ជាង​ពួក​ខ្មែរក្រហម និង​ប៉ុ​ល ពត​នោះ​ទេ ។ ជា​ពិសេស​អតីត​មេដឹកនាំ​ខ្មែរក្រហម​មួយ​រូប គឺ​លោក ខៀវ សំ​ផ​ន ក្នុង​ដំណាក់កាល​នៃ​ការ​ចរចារ គឺ​ជេរប្រទិច​សម្តេច​មិន​តិច​ជាង​២០​ដង​ទេ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ទី​ចុង​បំផុត​ខៀវ សំ​ផ​ន បាន​នាំ​ប្រពន្ធ​កូន កូនប្រសារ និង​សាច់ញាតិ​មក​ចុះចូល​ដល់​ផ្ទះ​សម្តេច​តែ​ម្តង ។ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បន្ត​ថា បើ​និយាយ​ពី​បារមី​វិញ​ប្រហែលជា​អ្នកឯង​មិន​ទាន់​ដល់​សម្តេច​បាន​បញ្ជាក់​ថា កាលពី​ម្សិល​ម្ងៃ សម្តេច​បានដឹង និង​បានលឺ ហើយ​គេ​និយាយ​ថា «​ម៉េច​ក៏​រន្ទះបាញ់​ចំពោះ​អ្នក​ល្អ ។

នៅ​តំបន់​អា​រ៉ែ​ង អ្នកគ្រូ​ពេទ្យ​ខ្ញុំ​សុំ​ផ្តាំ​ទៅ​ខ្ញុំ​ស្តាប់​លឺ​ហើយ​ក្នុង​ការ​និយាយ​គ្នា​នោះ​ថា ម៉េច​បាន​រន្ទះបាញ់​សម្លាប់​អ្នក​នៅ​អា​រ៉ែ​ង ព្រោះ​នោះ​ជា​សមាជិក​បក្ស​ប្រឆាំង​រន្ទះបាញ់ ។ បាន​ខ្ញុំ​មើលឃើញ​អា​នឹង​ស្តាប់​លឺ​អា​នឹង ខ្ញុំ​ថា​មក​ពី​ជេរ​ហ៊ុន សែន ច្រើន​ពេក​បាន​រន្ទះបាញ់ ។ ជួនកាល​រាសី​វា​មិន​ដល់ វា​អ​ញ្ចឹ​ង​ដែរ​ណា ! ជួនកាល​ជេរ​ៗ​ហ៊ុន សែន ស្រាប់តែ​ភ្លូក​ឡាន​ងាប់​បាត់ ជូន​កាល​រន្ទះបាញ់​ទៅ ជួនកាល​ខ្សែភ្លើង​ឆក់​ទៅ ជួនកាល​ភ្លើង​ឆេះ​ផ្ទះ អ​ញ្ចឹ​ង​ទៅ​។ អា​នឹង​ជួនកាល … ជេរ​ច្រើន​ពេក ជួនកាល​វា​ទៅ​អ​ញ្ចឹ​ង អំពើ​បាប​វា​ត្រូវ​សាង​ឡើង​» ។ ព្រោះ​ជួនកាល​បារមី​របស់​មនុស្ស​មើល​មិនឃើញ ។

សូ​ម្បី​អតីត​ព្រះមហាក្សត្រ សម្តេច​នរោត្តម សីហ​នុ កាលពី​ឆ្នាំ​១៩៩៨ ពេល​ចរចារ​នៅ​សៀម​រាម សម្តេច​តា​ប្រាប់​សម្តេចក្រុមព្រះ និង​ថ្នាក់ដឹកនាំ​ផ្សេង​នា​ពេល​នោះ​ថា ឲ្យ​ជឿ​ខ្លះទៅ​ធ្វើ​ម៉េច​បើ​សម្តេច​ហ៊ុន សែន គេ​ឲ្យ​កើតមក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ដូច​សម្តេច​តា​សុខ​ៗ​គេ​ហៅ​ឲ្យ​មក​ធ្វើ​ស្តេច ។
អ​ញ្ចឹ​ង​ទំនាយ​របស់​ហ៊ុន សែន គេ​ឲ្យ​កើតមក​គាត់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​តាំងពី ១៩៨៥ មាន​កម្លាំង​ធ្វើ​១០​ឆ្នាំ​ទៀត​យ៉ាងតិច ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ