ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​ ៖ កិច្ចព្រមព្រៀង​ជាមួយ​អា​មេ​រិ​ក​នឹង​ផ្អាក​សិន

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ លោក Lu Kang អ្នកនាំពាក្យ​ក្រសួងការបរទេស​របស់​ប្រទេស​ចិន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា ប្រទេស​ចិន​គិត​ថា ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក…

ទីក្រុង​ប៉េ​កាំ​ង ៖ លោក Lu Kang អ្នកនាំពាក្យ​ក្រសួងការបរទេស​របស់​ប្រទេស​ចិន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា ប្រទេស​ចិន​គិត​ថា ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក នឹង​គ្មាន​ការ​ផ្លាស់​ប្តូរ​បន្ថែម​ទៀត​ទេ ។ ប៉ុន្តែ​លោក​សង្ឃឹមថា ប្រទេស​ទាំង​ពីរ​អាច​នឹង​ទាញ​យក​អត្ថប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បាន ។

លោក Lu បាន​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​សន្និសីទកាសែត​មួយ បន្ទាប់​ពី​មាន​សំណួរ​សួរ​ទៅ​កាន់​លោក​ថា តើ​កិច្ចព្រមព្រៀង​ដែល​បាន​សម្រេច​រវាង​ប្រទេស​ទាំង​ពីរ ទាក់ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម គឺជា​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ឬ​យ៉ាងណា ។

គួរ​បញ្ជាក់​ថា ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​កាលពី​ថ្ងៃ​សៅរ៍ ទាក់ទង​នឹង​ការ​ចរចា​ផ្នែក​សេដ្ឋកិច្ច និង​ការ​ធ្វើ​ពាណិជ្ជកម្ម ។ ភាគី​ទាំង​សងខាង​បាន​សន្យា​ថា នឹង​មិន​ចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ។

លោក Lu បាន​ឲ្យ​ដឹង​ថា ៖« ប្រសិនបើ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​អាច​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​និង​មាន​លទ្ធផល​ល្អ ដែល​ភាគី​ទាំង​សងខាង​ព្រម​ទទួលយក​នោះ គឺ​ពួក​យើង​នឹង​គោរព​តាម​កិច្ចព្រមព្រៀង​នេះ ។ ប្រាកដ​ណាស់ ពួក​យើង​មិន​ចង់​មើលឃើញ​ការ​ផ្លាស់​ប្តូរ​ទេ » ។

លោក​បន្ត​ថា យោង​តាម​បទ​ពិសោធន៍​ក្នុង​រយៈពេល​ប្រមាណ​៤០​ឆ្នាំ​មកនេះ មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​អាច​គ្រប់គ្រង​ជម្លោះ និង​ជំរុញ​ការ​អភិវឌ្ឍ​ការ​ធ្វើ​​ពាណិជ្ជ​កម្ម​ទ្វេភាគី​នោះ ព្រោះតែ​ទំនាក់ទំនង​នេះ គឺជា​អ្វី​ដែល​ប្រទេស និង​ប្រជាពលរដ្ឋ​ទាំង​ពីរ​ចង់បាន ។

លោក​បន្ថែម​ទៀត​ថា ៖« ពួក​យើង​សង្ឃឹមថា​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ភាគី​ទាំង​ពីរ​នោះ អាច​នឹង​ដើរតួ​នាទី​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​ផងដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ