ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ទៅ​៤​កញ្ចប់ ហើយ​ម្តងនេះ​បាន​ទាំង​អាវុធ​ទៀត​!

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ស្រុក​ស្អាង បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ មួយ​ករណី​នៅផ្ទះ​ឈ្មោះ ពុំ ចាន់​រ៉ា ស្ថិត​ក្នុងភូមិ​កំពង់​ពោធិ៍…

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ស្រុក​ស្អាង បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ មួយ​ករណី​នៅផ្ទះ​ឈ្មោះ ពុំ ចាន់​រ៉ា ស្ថិត​ក្នុងភូមិ​កំពង់​ពោធិ៍ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។

លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ពុំ ចាន់​រ៉ា ហៅ សុខ​នី ហៅ​ម៉ឺន​(​គេចខ្លួន​) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ កំពង់​ពោធិ៍ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។

​តាង​ចាប់​យក​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ថា ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​០៤​កញ្ចប់ ក្នុង​នោះ​ធំ​០១​កញ្ចប់ , តូច​៣​កញ្ចប់ និង​ថង់​វេច​ខ្ចប់​មួយ​ចំនួន​, មាន​អាវុធ​វែង​កែ​ច្នៃ​ចំនួន​០១​ដើម ។

លោក​អធិការ​បន្ត​ថា មុន​ពេល​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ កម្លាំង​នគរបាល​ស្រុក​ស្អាង​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​កើតហេតុ​ខាងលើ ។
ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ និង​លោក​មេ​ភូមិ​កំពង់​ពោធិ៍​បាន​ចុះ​ដល់​ចំណុច​កើតហេតុ ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ​ពុំ ចាន់​រ៉ា បាន​គេចខ្លួន​បាត់ មុន​សមត្ថកិច្ច​ទៅ​ដល់ ។

​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​របស់​ឈ្មោះ​ពុំ ចាន់​រ៉ា បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​០៤​កញ្ចប់ (​ធំ​០១​កញ្ចប់ , តូច​០៣​កញ្ចប់​) និង​អាវុធ​វែង​កែ​ច្នែ ចំនួន​០១​ដើម​នៅ​លើ​ផ្ទះ ។

បច្ចុប្បន្ន​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​កំពុង​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ