ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​រអិល​ក្រឡាប់​ធ្លាក់​ពីលើ​ថ្នល់ ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀត របួសធ្ងន់ ខណៈដែលកំពុងបើកបរ រថយន្តបានរអិលក្រឡាប់ធ្លាក់ពីលើថ្នល់។ ហេតុការណ៍នេះ បានកើតឡើងនៅ…

ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀត របួសធ្ងន់ ខណៈដែលកំពុងបើកបរ រថយន្តបានរអិលក្រឡាប់ធ្លាក់ពីលើថ្នល់។ ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៥ និង៣១នាទីល្ងាច នៅចំណុចផ្លូវលំ ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលស្រុកពញាឮបានឲ្យដឹងថា នៅវេលាថ្ងៃខែឆ្នាំកើតហេតុខាងលើ រថយន្តម៉ាកហ្វុយស៊ូ ពណ៌បៃតង ឆ្នូតស ពាក់ស្លាកលេខ ភ្នំពេញ 5A-0291 បើកបរទិសដៅពីត្បូង ទៅជើងលុះពេលបើកមកដល់កន្លែង កើតហេតុ បានរអិលក្រឡាប់ធ្លាក់ទៅពីលើថ្នល់ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ឈ្មោះ ហ៊ួត ឡៃ ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង៕


https://youtu.be/-wNV5NMowfg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ