ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ជីករណ្ដៅ​ដី​តាក់​ជី​ឡៅ កាយ​បំផ្លាញ​ផ្លូវ​យក​អាចម៍ដី​ផ្លូវ​លក់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ផ្លូវ​រថភ្លើង​ថ្មី ឬ​ផ្លូវ​បង្គោល​ភ្លើង (​ផ្លូវ​កសាង​ក្នុង​របប​ប៉ុ​ល​ពត​) គឺជា​ផ្លូវលំ​ដ៏​រឹង​មាំ​១​ខ្សែ ហើយ​មិន​ដែល​ហ៊ាន​បុគ្គល​ណា​ម្នាក់​ថ្លើមធំ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ឡើយ គឺ​ប្រើប្រាស់​ជា​រួម​។ ប៉ុន្តែ​ពេល​នេះ​មាន​ក្រុមហ៊ុន​ជីករណ្ដៅ​ដី​មួយ​ឈ្មោះ​ក្រុមហ៊ុន តាក់​ជី​ឡៅ…

ខេត្តកណ្ដាល ៖ ផ្លូវ​រថភ្លើង​ថ្មី ឬ​ផ្លូវ​បង្គោល​ភ្លើង (​ផ្លូវ​កសាង​ក្នុង​របប​ប៉ុ​ល​ពត​) គឺជា​ផ្លូវលំ​ដ៏​រឹង​មាំ​១​ខ្សែ ហើយ​មិន​ដែល​ហ៊ាន​បុគ្គល​ណា​ម្នាក់​ថ្លើមធំ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ឡើយ គឺ​ប្រើប្រាស់​ជា​រួម​។ ប៉ុន្តែ​ពេល​នេះ​មាន​ក្រុមហ៊ុន​ជីករណ្ដៅ​ដី​មួយ​ឈ្មោះ​ក្រុមហ៊ុន តាក់​ជី​ឡៅ ដែល​ប្រធាន​ក្រុមហ៊ុន​នេះ គឺជា​អនុប្រធាន​ក្រុម​គណៈ​ពង្រឹង​ឃុំ​ឆក់​ឈើ​នាង​ផង បាន​កំពុង​ប្រើ​អំណាច​កាយ​បំផ្លាញ​ផ្លូវ​នេះ ដឹក​ចេញ​យក​អាចម៍ដី​លក់​យ៉ាង​រលូន ក្រោម​រូបភាព​ដាក់​លូ​រំដោះ​ទឹកជំនន់​។ ប៉ុន្តែ​ក្រោយ​ពី​ការ​បើក​ការដ្ឋាន​រួច​មក​រយៈពេល​៤​ថ្ងៃ​មក​ហើយ​មិន​ទាន់​មានការ​ដាក់​លូ​នៅឡើយ​ទេ ហើយ​បែរជា​ក្រុមហ៊ុន​តាក់​ជី​ឡៅ ដាក់​គ្រឿងចក្រ កាយ​ដី​ផ្លូវ និង​មាន​រថយន្ត​ធុន​ធំ​ៗ​យី​ឌុ​ប​កង់​១០ និង​កង់​៦​ចូល​ទៅ​ដឹក​ដី​ចេញ​លក់​យក​លុយ​យ៉ាង​សប្បាយចិត្ត​ទៅ​វិញ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ផ្លូវលំ​នោះ​រឹង​មាំ​ណាស់​មាន​ប្រវែង​រាប់រយ​គីឡូម៉ែត្រ​ទទឹង​ជាង​២០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដោយ​បាន​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ​ផង​ដែរ​។ ផ្លូវ​នេះ​បាន​កសាង​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុ​ល​ពត ដែល​តាម​គម្រោង​គឺ​ដើម្បី​សាងសង់​ផ្លូវដែក​ដឹក​ទំនិញ​ពី​ខេត្ត​ព្រះ​សីហ​នុម​ក​ភ្នំពេញ ឬ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត ព្រះ​សីហ​នុ​។ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​កសាង​ផ្លូវដែក​ផង​របប​ប៉ុ​ល​ពត​ត្រូវ​រំដោះ​ហើយ​ក្រោយ​ថ្ងៃ​៧​មក​រា ឆ្នាំ​១៩៧៩​រហូត​មក​ពួក​គាត់​បាន​ប្រើប្រាស់​ដល់​សព្វ​ថ្ងៃនេះ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​តាក់​ជី​ឡៅ​បាន​ដាក់​គ្រឿងចក្រ​កាយ​បំផ្លាញ​ផ្លូវ​យក​អាចម៍ដី​លក់​រយៈពេល​៤​ថ្ងៃ​មក​ហើយ​នៅ​ត្រង់​ចំណុច​ភូមិ​ឈូក​ធំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ជាប់​ព្រំប្រទល់ ភូមិ​អង្គ​បឹង​ចក និង​ភូមិ​អំពិល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ដែល​ផ្លូវ​នោះ​មាន​កម្ពស់​ជាង​៣​ម៉ែត្រ ឥឡូវ​ក្រុមហ៊ុន​នេះ​កាយ​រាបស្មើ​វាលស្រែ ហើយ​អាច​នឹង​លិច​ទឹក​នា​រដូវវស្សា​នេះ និង​អាច​រលំ​បង្គោល​ភ្លើង​ជាក់​ជា​មិន​ខាន​ឡើយ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ កន្លង​មកនេះ​មានការ​ធ្វើ​ពិធី​បើក​ការដ្ឋាន​ដាក់​លូ កាត់​ទទឹង​ផ្លូវ​ខាងលើ​នោះ ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោកនាយ​ឧត្ត​សេនីយ៍ ស៊ូ គឹ​ម​ស៊ុន ប្រធាន​គណៈ​ពង្រឹង​ឃុំ​ឆក់​ឈើ​នាង និង​ជា​អនុប្រធាន​គណៈ​ពង្រឹង​ស្រុក​អង្គស្នួល លោក នី​ម នី​រ៉ា​ដេ​ត អភិបាលស្រុក​អង្គស្នួល លោក​តាក់ ជី​ឡៅ អនុប្រធាន​គណៈ​ពង្រឹង​ឃុំ​ឆក់​ឈើ​នាង និង​ជា​ឈ្មួញ​រណ្ដៅ​ដី​ខាងលើ និង​មានការ​ចូលរួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​ផង​ដែរ​។

ពេល​នោះ​ពួក​គាត់​បាន​រង់ចាំ​មើល​ស្រាប់តែ​ក្រោយ​ពេល​បើក​ករ​ដ្ឋា​ន​រួច​បែរជា​ឃើញ​ក្រុមហ៊ុន តាក់​ជី​ឡៅ ដែល​ប្រធាន​ក្រុមហ៊ុន​នេះ​ឈ្មោះ តាក់​ជី​ឡៅ អនុប្រធាន​ក្រុម​គណៈ​ពង្រឹង​ចុះ​ជួយ​ឃុំ​ឆក់​ឈើ​នាង ដាក់​គ្រឿងចក្រ​កាយ​យក​ដី​ផ្លូវ​លក់​បែប​នេះ​ទៅ​វិញ មិនមែន​កាយ​ទទឹង​ផ្លូវ​ដាក់​លូ​ឡើយ​។ ក្រុមហ៊ុន​នេះ​បាន​កាយ​ផ្ដាច់​ផ្លូវ​យក​ដី​លក់​រាប់រយ​ឡាន​ព្រោះ​ចំណុច​ដែល​ត្រូវ​កាយ​ផ្ដាច់​នោះ​មាន​ប្រវែង​ជិត​២០០​ម៉ែត្រ​ទៅ​ហើយ នេះ​ជា​ទ​ង្វើ​អាង​អំណាច​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បំផ្លាញ​ជាតិ​សុទ្ធសាធ ដូច្នេះ​សូម​លោក​អភិបាលខេត្ត​កណ្ដាល​ជួយ​ពិនិត្យ​មើល​ផង​។ ទាក់ទិន​ទៅ​នឹង​ការ​បំផ្លាញ​ផ្លូវ​នេះ លោកស្រី​មេឃុំ​ឆក់​ឈើ​នាង បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​តាក់​ជី​ឡៅ គឺជា​អ្ន​ធ្វើ​សំណើសុំ​ដាក់​លូ និង​ពង្រាប​ផ្លូវ​នោះ​ហើយ​ឃុំ និង​ស្រុក​សុទ្ធតែ​បានដឹង​ពី​រឿង​នេះ ប៉ុន្តែ​រឿង​កាយ​ផ្លូវ​លោកស្រី​អត់​បាន ដឹង​ឡើយ ពេល​នេះ​ចាំ​លោកស្រី​ប្រើ​គេ​ឲ្យ​ចុះ​ទៅ​មើល​សិន​៕


https://youtu.be/T5Z5d_HzNEQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ