ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ ចែក​អំណោយ​មូលនិធិ​នៅ​សង្កាត់​ច្រាំង​ចំរេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ បាន​នាំ​យក​អំណោយ​របស់​មូលនិធិ TDV នៃ​ក្រសួង​កិច្ចការ​សាសនា​ប្រទេស​តួ​ក​គី…

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ បាន​នាំ​យក​អំណោយ​របស់​មូលនិធិ TDV នៃ​ក្រសួង​កិច្ចការ​សាសនា​ប្រទេស​តួ​ក​គី សហ​ការ​ជាមួយ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ និង​ច្រាំង​ចំរេះ​ទី​២ ចំនួន​២៥០​គ្រួសារ សម្រាប់​ដោះស្រាយ​ការ​ទទួលទាន​នា​ពេល​ស្រាយ​បួស​រ៉ា​ម៉ា​ឌ​ន​របស់​សាសនា​អ៊ិ​ស្លា​ម ។

តាម​ការ​បញ្ជាក់​ពី​លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​​ជា​សមាជិក​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា ទទួល​រ៉ាប់រង​ទំនាក់ទំនង​ផ្នែក​គម្រោង​នានាជាមួយ​ដៃគូ​តួ​ក​គី​បានឱ្យ​ដឹង​ថា សម្រាប់​ពិធី​បួស​រ៉ា​ម៉ា​ឌ​ន​ឆ្នាំ​២០១៨​នេះ មូលនិធិ TDV បាន​ឧបត្ថម្ភ​ជូន​គ្រួសារ​ខ្មែរ​អ៊ិ​ស្លា​ម​ក្រីក្រ សរុបចំនួន​១.២៥០​គ្រួសារ គិត​ជា​ទឹកប្រាក់​សរុប ៣៤.២៣៧,៥០​ដុល្លារ​អា​មេ​រិ​ក ។ អំណោយ​នេះ សម្រាប់​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុងខេត្ត​ចំនួន​៥ ក្នុង​នោះ​រាជធានី​ភ្នំពេញ​២៥០​គ្រួសារ ខេត្តកំពង់ឆ្នាំង​២៥០​គ្រួសារ ខេត្តកំពង់ធំ២៥០​គ្រួសារ ខេត្តបាត់ដំបង​២៥០​គ្រួសារ និងខេត្តកំពត​២៥០​គ្រួសារ ។ ក្រៅពី​នោះ តំបន់​នីមួយ​ៗ​ក៏​ទទួល​បាន​កញ្ចប់​ថវិកា​រួម​សម្រាប់​ព្រះ​វិហារ​ចំនួន​៩៧៥​ដុល្លារ​ផង​ដែរ ។

លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា បាន​ថ្លែង​ថា នេះ​ជា​លើក​ទី​៦​ហើយ ដែល​អង្គការ​របស់​លោក​ចាប់ដៃ​ជាមួយ​រដ្ឋាភិបាល​តួ​ក​គី ក្នុង​ការ​ប្រតិបត្តិ​កម្មវិធី​មនុស្សធម៌​ទៅ​កាន់​សហ​គមន៍​កម្ពុជា ។ ក្រៅពី​ជំនួយ​ផ្នែក​កញ្ចប់​អាហារ​គ្រឿងទេស ក៏​មានការ​ផ្តល់​គោ សម្រាប់​​ពិធី​បូជា​ក្នុង​បុណ្យ​ហា​ជ្ជ និង​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ទៅ​បំពេញ​ការ​សិក្សា​​នៅ​ប្រទេស​តួរ​គី​ជាដើម ។

លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ បន្ត​ទៀត​ថា ដើម្បី​ចូលរួម​ដោះស្រាយ​រាល់​តម្រូវការ​របស់សហគមន៍ មូលនិធិ​បស់​លោក​ក៏​បាន​ធ្វើ​កិច្ច​សហការ​ជាមួយ​ស្ថាប័នរដ្ឋ និង​អង្គការ​សប្បុរសធម៌​អន្តរជាតិ​ជា​ច្រើន​ប្រទេស​ដូច​ជា ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ប្រ៊ុ​យ​ណេ បណ្តា​ប្រទេស​អា​រ៉ាប់ អា​ល្លឺ​ម៉​ង់ និង​បារាំង​ជាដើម ។

លោក​ឧកញ៉ា​បន្ត​ថា សមិទ្ធផល​គ្រប់​បែប​យ៉ាង​ដែល​យើង​ទទួល​បាន​ពី​អង្គការ​ដៃគូ គឺ​កើតឡើង​ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​ជា​និច្ចកាល​បាន​ផ្តល់​ភាព​ងាយស្រួល និង បើក​ទូលាយ​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អង្គការ និង​ប្រទេស​ដៃគូ​ជា​មិត្ត ក្នុង​គោលបំណង​ពង្រឹង​សេដ្ឋកិច្ច ការ​អភិវឌ្ឍ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជា​ពល​រដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ