ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​លង្កា​អាច​ធ្លាក់​ក្នុង​វិបត្តិ​បំណុល

5 ឆ្នាំ មុន

ទីក្រុង​កូ​ឡុំ​បូ ៖ ក្រសួង​ហិរញ្ញវត្ថុ​របស់​ស្រី​លង្កា​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​នេះ​អាច​នឹង​ធ្លាក់​ក្នុង​វិបត្តិ​បំណុល ព្រោះតែ​គម្រោង​មាន​តម្លៃ​ខ្ពស់​ជា​ច្រើន​របស់​រដ្ឋា​ភិបាល​មុន ។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Mangala Samaraweera…

ទីក្រុង​កូ​ឡុំ​បូ ៖ ក្រសួង​ហិរញ្ញវត្ថុ​របស់​ស្រី​លង្កា​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​នេះ​អាច​នឹង​ធ្លាក់​ក្នុង​វិបត្តិ​បំណុល ព្រោះតែ​គម្រោង​មាន​តម្លៃ​ខ្ពស់​ជា​ច្រើន​របស់​រដ្ឋា​ភិបាល​មុន ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Mangala Samaraweera បាន​និយាយ​ថា ប្រាក់​សំណង និង​ការ​ប្រាក់​សរុប អាច​នឹង​កើនឡើង​ដល់​២,៨៤​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ដែល​ភាគច្រើន​សម្រាប់​បង់​គម្រោង​របស់​រដ្ឋាភិបាល​មុន ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក Mahinda Rajapakse ។

លោក Samaraweera បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ៖« វិបត្តិ​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅ​ឆ្នាំ​ក្រោយ ហើយ​ប្រាក់​សំណង​នឹង​កើន​ដល់​៤,២៨​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩»​។

លោក​បន្ត​ថា រដ្ឋាភិបាល​របស់​លោក Rajapakse បាន​ទទួល​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​យ៉ាង​ខ្ពស់​នៅ​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​គ្រប់គ្រង​របស់​លោក ។

លោក Rajapakse បាន​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ប្រទេស​ចិន ក្នុង​ការ​ផ្តល់​មូលធន​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​របស់​លោក ប៉ុន្តែ​បែរជា​ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ទៅ​វិញ ។

រដ្ឋាភិបាល​ថ្មី​ត្រូវ​បង្ខំចិត្ត​ជួល​កំពង់​ផែ​មួយ​ឲ្យ​ទៅ​ប្រទេស​ចិន​ទៀត​ផង ។ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​មួយ​របស់​ស្រី​លង្កា ក៏​ជួបនឹង​លទ្ធផល​ដូច​គ្នា​នេះ​ដែរ បន្ទាប់​ពី​រក​ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់ ។

កាលពី​ខែមិថុនា ឆ្នាំ​២០១៦ ប្រទេស​ស្រី​លង្កា​បាន​ទទួល​កញ្ចប់​សង្គ្រោះ​ប្រមាណ​១,៥​ប៊ី​លាន​ដុល្លារ​ពី​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF)​។

កាលពី​ដើមខែ​នេះ រដ្ឋាភិបាល​បាន​បង្កើន​តម្លៃ​ប្រេងឥន្ធនៈ​ក្នុងស្រុក​យ៉ាង​ខ្លាំង បន្ទាប់​ពី IMF បាន​ដាក់​សម្ពាធ ហើយ​ធនាគារជាតិ​ក៏​បាន​កាត់​បន្ថយ​ការ​ឧបត្ថម្ភ​ធន​ធំ​ៗ​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ