ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៅកែយួន​មិន​​​ស្ថិតនៅ​​ទីតាំង​បង្ក្រាប​​ ដែល​រក​ឃើញ​ផលិតថ្នាំជីប៉ះ​ពាល់​សុខ​ភាព​ខ្លាំង​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ​ដោយ​បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដោយ​មានការ​សម្របសម្រួល​ពី​លោក ហេង ផេង ព្រះរាជ​អាជ្ញា​​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ឆែកឆេរ​ទីតាំង​ផលិត និង​វេច​ខ្ចប់​ថ្នាំពុល​សម្លាប់​សត្វល្អិត…

ខេត្តកណ្តាល ៖ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ​ដោយ​បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដោយ​មានការ​សម្របសម្រួល​ពី​លោក ហេង ផេង ព្រះរាជ​អាជ្ញា​​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ឆែកឆេរ​ទីតាំង​ផលិត និង​វេច​ខ្ចប់​ថ្នាំពុល​សម្លាប់​សត្វល្អិត និង​ថ្នាំ​ជី​កសិកម្ម​ខុសច្បាប់​មួយ​កន្លែង ថ្ងៃ​ទី​២០ ឧសភា វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​២ សង្កត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​ឆែកឆេរ​នេះ​មក កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ លើ​ទីតាំង​នេះ​ គឺ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ពី​ក្រសួងកសិកម្ម​ សម្រាប់​ការ​នាំ​ចូល​នូវ​ជី និង​ថ្នាំ​កសិកម្ម​ចំនួន​៣៤​​ប្រភេទ ហើយ​ក្រសួងកសិកម្ម​ក៏​អនុញ្ញាត​ឱ្យ​គាត់​នាំ​ចូល​ ដើម្បី​ចែកចាយ​នៅ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្នាំ​កសិកម្ម ។ លោក​ថា តែ​ក្រោយមក​ យើង​រក​ឃើញ​កន្លែង​ដែល​គាត់​លួច​ផលិត​វេច​ខ្ចប់​ទាំង​​អស់ ហើយ​គាត់​យក​បញ្ជី​ការ​ដែល​ក្រសួងកសិកម្ម​អនុញ្ញាត​ឱ្យ​នេះ ​យក​ទៅ​បិទ​នៅ​កន្លែង​ដែល​គាត់​លួច​ផលិត និង​វេច​ខ្ចប់​ដោយ​ខុសច្បាប់ ។

លោក​ឧត្តមសេនីយ៍ទោ​បន្ត​ថា ក្នុង​ប្រតិបត្តិការ​នេះ ​យើង​រក​ឃើញ​វត្ថុធាតុដើម​ខុសច្បាប់ និង​កន្លែង​ផលិត កន្លែង​​លាយ កន្លែង​វេច​ខ្ចប់ គឺ​គ្មាន​អ្នកបច្ចេកទេស​ត្រឹមត្រូវ​ទេ ហើយ​កន្លែង​ផលិត​អត់​មាន​ស្តង់ដារ​ត្រឹមត្រូវ​ឡើយ ។ លោក​បាន​បញ្ជាក់​ថា ថ្នាំ​នេះ​ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់​ដល់​ប្រជាពលរដ្ឋ ។ លទ្ធផល​ដែល​កម្លាំង​ចម្រុះ​បង្ក្រាប​មាន​ស្លាក​សញ្ញា​ដែល​ម្ចាស់​ទីតាំង​លួច​ផលិត និង​វេច​ខ្ចប់​ចំនួន​១៤​ស្លាក និង​ថ្នាំ​កសិកម្ម​ដែល​ផលិត​ហើយ​ជិត​១០​តោន និង​ស្លាក​ថ្នាំ​ចំនួន​២​តោន ដែល​មិន​ទាន់​វេច​ខ្ចប់​និង​ផលិត ។

លោក​ឧត្តមសេនីយ៍​បន្ថែម​ទៀត​ថា ទីតាំង​ខាងលើ​ត្រូវ​បាន​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​អម​សា​លា​ដំបូង​ខេត្ត បាន​សម្រេច​បិទ​ទីតាំង​នោះ​ហើយ ។ ក្នុង​ប្រតិបត្តិការ​នេះ ​សម្រាប់​ថៅកែ​ជា​ជនជាតិ​វៀតណាម​មិន​បាន​ស្ថិត​នៅ​ទីតាំង​ខាងលើ​នេះ​ទេ ចំណែក​ពួក​កម្មករ​ជា​ច្រើន​នាក់ ​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន និង​បាន​​ឃាត់​ខ្លួន​មេការ​មើល​ការ​ខុស​ត្រូវ​ម្នាក់​ជា​ជនជាតិ​វៀតណាម ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​ជុំវិញ​ការ​ផលិត​ដោយ​ខុសច្បាប់​នេះ​នៅឡើយ​ទេ ៕ ​

អត្ថបទសរសេរ ដោយ