ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រន្ទះប្រល័យជិវីតមនុស្ស-សត្វតាមបណ្តាខេត្ត​បន្តបន្ទាប់គួរ​ឱ្យ​បារម្ភ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

គ្រោះ​ធម្មជាតិ​រន្ទះបាញ់​បាន​ប្រល័យ​ជីវិតពលរដ្ឋ​ជា​បន្តបន្ទាប់​នៅ​តាម​ខេត្ត​នានា ។ ខាងក្រោម​នេះ ជា​គ្រោះ​អកុសល​ដែល​បាន​កើតឡើងនៅ​ថ្ងៃ​ទី​១៩ និង​ទី​២០ ខែឧសភា ដោយសាររន្ទះ​និង​ខ្យល់​កន្ត្រាក់ ។ ខេត្តព្រៃវែង ៖…

គ្រោះ​ធម្មជាតិ​រន្ទះបាញ់​បាន​ប្រល័យ​ជីវិតពលរដ្ឋ​ជា​បន្តបន្ទាប់​នៅ​តាម​ខេត្ត​នានា ។ ខាងក្រោម​នេះ ជា​គ្រោះ​អកុសល​ដែល​បាន​កើតឡើងនៅ​ថ្ងៃ​ទី​១៩ និង​ទី​២០ ខែឧសភា ដោយសាររន្ទះ​និង​ខ្យល់​កន្ត្រាក់ ។

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់២​នាក់​រង​របួស និង​គោ​១​ក្បាល​បាន​ងាប់​ដោយសារ​រន្ទះបាញ់ ខណៈ​ពួក​គេ​ដើរ​កាត់​វាលស្រែ​ត្រឡប់​មក​ពី​មើល​គោ​វិញ កាលពី​ថ្ងៃ​ទី​២០ ខែឧសភា វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ។ សមត្ថកិច្ច​នៅ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​រន្ទះបាញ់​ឈ្មោះ តុង តឿ អាយុ​១៦​ឆ្នាំ ចំណែក​អ្នក​រង​របួស​ទាំង​២​នាក់ ម្នាក់​ឈ្មោះ មា វិ អាយុ​១២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ឈូក ថង អាយុ​១៥​ឆ្នាំ ។ អ្នក​ទាំង​៣​នាក់ រស់នៅ​ភូមិ ឃុំ​ខាងលើ ។
ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នា​ល្ងាច​ថ្ងៃនោះ ខណៈ​ក្មេង​ប្រុស​ទាំង​៣​នាក់​កំពុង​ឃ្វាលគោ​នៅ​ឯ​វាល​ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់ ហើយ​ពួក​គេ​ក៏​កៀងគោ​ដើរ​កាត់​តាម​វាលស្រែ​ត្រឡប់​មក​ផ្ទះ​វិញ ។ ជា​អកុសល នៅ​ពេល​ត្រឡប់​មក​វិញ​នោះ ស្រាប់តែ​រន្ទះបាញ់​ចំពួក​គេ​ទាំង​៣​នាក់ បណ្តាល​ឱ្យឈ្មោះ តុង តឿ ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ព្រមទាំង​គោមួយ​ក្បាល​ដែរ​ដើរ​ជិត​នោះ​ក៏​ងាប់​ផង​ដែរ ឯ​២២​នាក់​ទៀត​រង​របួស ។

រន្ទះបាញ់​របួសធ្ងន់​ស្រាល​៣​នាក់ ងាប់​គោ​២​ក្បាល និង​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ
ខេត្តកំពង់ធំ ៖ គ្រោះ​ធម្មជាតិ​រន្ទះបាញ់ បានកើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា នៅ​ភូមិ​ស្វាយ ឃំ​ុ​ស្រើ​ងស្រុក​ប្រាសាទ​សំបូរ ដោយ​បាញ់​ចំ​ដើម​ដូង​១​ដើមនៅ​មុខ​ផ្ទះ​របស់​លោក យិ​ន យី​ន ដែល​ជា​មេ​ភូមិ ។ ក្រៅពី​បាញ់​ចំ​ដើម​ដូង​ហើយ ក៏​បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​៣​នាក់​ដែរ​ក្នុង​នោះ កូនស្រី​របស់​លោក​ប្រធាន​ភូមិ​២​នាក់​របួសធ្ងន់​គឺ ឈ្មោះ យី​ន វ៉ា​ន់​នី អាយុ​២៥​ឆ្នាំ និង​ឈ្មោះ យី​ន សុ​ី​ណា អាយុ​១៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ មាស រ៉ា​ម៉ា​ញ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ របួសស្រាល​។ ជន​រង​គ្រោះ​ទាំងអស់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។នៅ​ថ្ងៃ​ដដែល​នោះ ក៏​មាន​បាតុភូត​រន្ទះបាញ់​និង​ខ្យល់​កន្ត្រាក់​នៅ​ភូមិ​នី​ពេជ្រ​«​ក​» ឃុំ​នី​ពេជ្រ ស្រុក​កំពង់ស្វាយ បណ្តាល​ឱ្យ​ងាប់​គោ​២​ក្បាល និង​ខូចខាត​សម្ភារ​មួយ​ចំនួន​រួម​មាន ១-​ឈ្មោះ ជុច ជួប ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ងាប់​គោ​១​ក្បាល ២-​ឈ្មោះ ជួប ខៃ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ងាប់​គោ​១​ក្បាល និង​ខូច​អង់​តែ​ន​ទូរទស្សន៍​១​គ្រឿង ៣-​ឈ្មោះ សេង ឃ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ខូចខាត​បែក​អា​គុយ​១២០W ចំនួន​១​គ្រឿង ៤-​ឈ្មោះ រឿង ពៅ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ របើក​ក្បឿង​ប្រក់​ដំបូលផ្ទះ​អស់​ជា​ច្រើន​សន្លឹក ។ចំណែក​ខ្យល់​កន្ត្រាក់​ក៏​បាន​បំផ្លាញ​លំនៅ​ឋានផង​ដែរ នា​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ជាមួយ​គ្នា​នោះ នៅ​ភូមិ​ឈើទាល ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ដដែល បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​១​ខ្នង របស់​ឈ្មោះ ចេ​ង ចិន្តា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ផ្ទះ​ទំហំ​៩​ម៉ែត្រ​គុណ​នឹង​១៧​ម៉ែត្រ​(៣​ល្វែង​) ជាន់​ទី​១ របើក​សំយាប​ស័ង្កសី​ខាង​មុខ​អស់ទាំង​ស្រុង ឯ​ជាន់​ទី​២​របើក​១​ចំហៀង និង​របើក​ក្បឿង​អស់​ជា​ច្រើន​សន្លឹក ។

រន្ទះ​សម្លាប់​មនុស្ស​២​នាក់ មាន់​២​ក្បាល និង​ស្លាប់​ដោយ​ខ្យល់​រំលំ​សសរ​ត្រូវ​ក្បាល
ខេត្តរតនគិរី ៖ រន្ទះ​បាន​បាញ់​ផ្ទាំង​កញ្ចក់​សូ​ឡា​នៅ​លើដំបូល​ផ្ទះ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់ និង​ងាប់​មាន់​២​ក្បាល​នៅ​ក្រោមផ្ទះ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​១៩ ខែឧសភា នៅ​ចំណុច​ផ្ទះ​ចម្ការ​អូរ​កាវ ស្ថិត​ក្នុងភូមិ​ឡា​ឡៃ ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ ។ សមត្ថកិច្ច​នគរបាល​ស្រុក​វើ​ន​សៃ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​រន្ទះបាញ់​ស្លាប់​នេះ ជា​ជនជាតិ​កា​វែ​ត ដែល​ម្នាក់​ឈ្មោះ ស៊ី​ង កិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ប៉ា​ង នឹម ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ។ អ្នក​ទាំង​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ុ​ខាងលើ ។
ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃនោះ​ខណៈ​ជន​រង​គ្រោះ​កំពុង​សម្រាក​នៅ​ក្នុងផ្ទះ ក៏​មាន​ភ្លៀង និង​ផ្គរលាន់​កក្រើក​មេឃ ។ បន្តិច​ក្រោយមក ស្រាប់តែ​មាន​រន្ទះបាញ់​ចំ​ផ្ទាំង​កញ្ចក់​សូ​ឡា​ដែល​ដាក់​លើដំបូល​ផ្ទះ បណ្តាល​ឱ្យ​ស្លាប់​អ្នក​ទាំង​២​នាក់​តែ​ម្តង និង​ងាប់​ទាំង​មាន់​២​ក្បាល​ទៀត ។នៅ​ថ្ងៃ​ដដែល​នោះ​ដែរ វេលា​ម៉ោង​៦​និង​៤០នាទី​ល្ងាច នៅ​ភូមិ​ព្រិល ឃុំ​បរខាំ ស្រុក​អូ​រយ៉ាដាវ ភ្លៀង ផ្គរ និង​ខ្យល់​កន្ត្រាក់​បាន​បណ្តាល​ឱ្យ​រលំ​សសរ​ចំ​ក្បាល​បុរស​ម្នាក់​ស្លាប់​ពេល​បញ្ជូនដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក ។ ជន​រង​ឈ្មោះ ចាន់ ហ៊​ល អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ មានស្រុកកំណើត​នៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា នា​ល្ងាច​ថ្ងៃ​នោះ ជន​រង​គ្រោះ​កំពុង​នៅ​ក្នុង​រោង​ក្បែរ​សសរផ្ទះ​ដែល​បាន​លើក​បញ្ឈរ​ជា​រាង​ផ្ទះ​ធំ​តែ​នៅ​ជា​គ្រោង​មិន​ទាន់​បាន​សង់​ជា​ផ្ទះ​នៅឡើយ​ទេ ។ ពេលនោះ ស្រាប់តែ​មាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ផងធ្វើ​ឱ្យ​រោង​របស់​គាត់​ប៉ើង​រហែក​អស់ ក៏​រត់​ចេញបាន​ចម្ងាយ​ប្រហែល​២​ម៉ែត្រ ហើយ​សសរផ្ទះ​មួយ​ដើម​បាន​រលំ​បណ្តាល​ឲ្យ​ឈើ​របារជញ្ជាំងវ័ធ​ត្រូវ​ចំ​ក្បាល​ពី​ខាងក្រោយ​យ៉ាងដំណំ​រង​របួស​យ៉ាង​ធ្ងន់ និង​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរ​កែវ ។

ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បំផ្លាញ​លំនៅ​ឋាន​៤​ខ្នង​នៅ​ប៉ោយ​ប៉ែ​ត
ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​ធ្លាក់​១​មេ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ផង បណ្តាល​ឱ្យ​លំនៅ​ឋាន​ចំនួន​៤​ខ្នង​ខូចខាត​ធ្ងន់ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ប្រជាពលរដ្ឋ​និយាយ​ថា ក្រៅពី​លំនៅ​ឋាន​ទាំង​៤​ខ្នង​នេះ ក៏​បណ្តាល​ឲ្យ​ធ្លាក់​ប៉ាណូ និង​បាក់​ដើមឈើ​សង្កត់​របង​ផង​ដែរ ។យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែមេសា ឆ្នាំ​២០១៨ នៅ​ខេត្តបន្ទាយមានជ័យ​ខ្យល់​កន្ត្រាក់​បាន​បណ្តាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​ចំនួន​៧៥​ខ្នង ក្នុង​នោះ​រលំ​ចំនួន​៧​ខ្នង និង​រន្ទះបាញ់​ស្លាប់​១​នាក់ ។ក្នុង​ហេតុការណ៍​ដោយឡែក​មួយទៀត បុរសម្នាក់​បាន​ត្រូវ​រន្ទះបាញ់​ស្លាប់ ខណៈ​កំពុង​ភ្ជួរស្រែ​ដោយ​គោ​យន្ត កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី
រសៀល​ថ្ងៃ​ទី​២០ ខែឧសភា នៅ​ចម្ងាយ​ប្រមាណ​ជាង​២​គីឡូម៉ែត្រ​ពី​ភូមិ​ម៉ៅ ឃុំ​ផ្គាំ ស្រុក​ថ្មពួក ។ជន​រង​គ្រោះ​ឈ្មោះ ទេព ធី អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ។ តាម​សាច់ញាតិ​ជន​រង​គ្រោះ​និយាយ​ថា ជន​រង​គ្រោះ​បាន​ទៅ​ភ្ជួរស្រែ​នៅ​ចំណុច​ខាងលើ​តាំងពី​ព្រឹក លុះដល់​វេលា​រសៀល មេឃ​ក៏​ងងឹត​រកកល់​ចង់​ភ្លៀង ហើយ​ស្រាប់តែ​កើត​មាន​រន្ទះបាញ់​តែ​ម្តង ។ភ្លាម​ៗ​នោះ អ្នក​ភ្ជួរ​ក្បែរ​គ្នា​ឃើញ​ជន​រង​គ្រោះ​ដួល ឯ​គោ​យន្ត​នៅ​តែ​ឆេះ​ទៅ​មុខ​ក៏​រត់​ទៅ​មើលឃើញ​ជន​រង​គ្រោះ​ស្លាប់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ