ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​លើស​ពាណិជ្ជកម្ម​រវាង​ជប៉ុន​ និង​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​២១ ឧសភា ថា ផល​លើស​ពាណិជ្ជកម្ម​របស់​ជប៉ុន​ជាមួយ​សហរដ្ឋអាមេរិក បាន​កើនឡើង​ក្នុង​ខែមេសា បន្ទាប់​ពី​ជប៉ុន​ព្រមាន​ថា ពួក​គេ​អាច​ចេញ​វិធានការ​ឆ្លើយ​តប​នឹង​ការ​ដាក់​ពន្ធ​របស់​អា​មេ​រិក ។…

ទីក្រុង​តូ​ក្យូ ៖ តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​២១ ឧសភា ថា ផល​លើស​ពាណិជ្ជកម្ម​របស់​ជប៉ុន​ជាមួយ​សហរដ្ឋអាមេរិក បាន​កើនឡើង​ក្នុង​ខែមេសា បន្ទាប់​ពី​ជប៉ុន​ព្រមាន​ថា ពួក​គេ​អាច​ចេញ​វិធានការ​ឆ្លើយ​តប​នឹង​ការ​ដាក់​ពន្ធ​របស់​អា​មេ​រិក ។

ទិន្នន័យ​ពី​ក្រសួង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា ជប៉ុន​មាន​ផល​លើស​ពាណិជ្ជកម្ម​ប្រមាណ
៥,៦​ប៊ី​លាន​ដុល្លារ​ជាមួយ​សហរដ្ឋអាមេរិក កើនឡើង​៤,៧% បន្ទាប់​ពី​ធ្លាក់​ចុះ​០,៣%​កាលពី​ខែ​មុន ។ កំណើន​នេះ​កើត​មាន​ឡើង​ព្រោះតែ​តម្រូវការ​រថយន្ត និង​ម៉ាស៊ីន​សម្រាប់​ការ​សាងសង់​កើនឡើង ។

ទិន្នន័យ​ថ្មី​នេះ​ចេញផ្សាយ បន្ទាប់​ពី​ប្រទេស​ជប៉ុន​ប្រាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ថា ពួក​គេ​មាន​សិទ្ធិ​ដាក់​ពន្ធ​នាំ​ចូល​លើ​ផលិតផល​អា​មេ​រិ​ក​ប្រមាណ​៤៥១​លាន​ដុល្លារ ស្មើនឹង​លទ្ធផល​ការ​ដាក់​ពន្ធ​ថ្មី​របស់​អា​មេ​រិ​ក លើ​ផលិតផល​ដែកថែប និង​អាលុយ​មីញ៉ូម​នាំ​ចូល​ពី​ជប៉ុន ។

គួរ​បញ្ជាក់​ថា លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច
សង្គ្រាម​ពាណិជ្ជកម្ម​កាលពី​ខែមីនា នៅ​ពេល​លោក​សម្រេចចិត្ត​ដាក់​ពន្ធ​២៥%​លើ​ដែក​ថែប និង​១០%​លើ​អាលុយមីញ៉ូម​នាំ​ចូល ។ ការ​ដាក់​ពន្ធ​នេះ មាន​គោលដៅ​ធំ​លើ​ប្រទេស​​ចិន ប៉ុន្តែ​ក៏​ដាក់​ពន្ធ​លើ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ដូច​ជា សហភាព​អឺរ៉ុប និង​ជប៉ុន ។

សហរដ្ឋអាមេរិក​បាន​ពន្យារពេល​ការ​ដាក់​ពន្ធ​លើ​សហភាព​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​មួយ​ចំនួន​ទៀត​រហូត​ដល់​ចុងខែ​នេះ ប៉ុន្តែ​ប្រទេស​ជប៉ុន​បន្ត​ជាប់​ក្នុង​បញ្ជី​ពន្ធ ។

ក្រសួង​ហិរញ្ញវត្ថុ​បន្ត​ថា ផល​លើស​ពាណិជ្ជកម្ម​សរុប​របស់​ជប៉ុន​បាន​កើនឡើង​៣០,៩% មក​ស្មើនឹង​៥,៦៣​ប៊ី​លាន​ដុល្លារ​ក្នុង​ខែមេសា ។

ការ​នាំ​ចេញ​បាន​កើនឡើង​៧,៨% ព្រោះតែ​កំណើន​តម្រូវការ​រថយន្ត នាវា និង​ឧបករណ៍​សម្រាប់​ការ​ផលិត​ឈី​ប ខណៈ​ការ​នាំ​ចូល​វិញ​កើនឡើង​៥,៩% បើ​ធៀប​នឹង​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ