ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែស​បន្តិច​ចេញ​ទៅ​មើល​ទូរទស្សន៍​បាត់ មក​វិញ​សល់​ត្រឹមតែ​គំនរ​ផេះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​១​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ទាំងស្រុង​ដោយសារ​តែ​ផ្ទុះ​កំប៉ុង​ហ្គា​ស ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ទួលរ​ការ ឃុំ​មេលំ…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​១​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ទាំងស្រុង​ដោយសារ​តែ​ផ្ទុះ​កំប៉ុង​ហ្គា​ស ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ទួលរ​ការ ឃុំ​មេលំ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​មានឈ្មោះ ជាម សុ​ជាតិ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ។ ចំណែក​ផ្ទះ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង​មាន​ទំហំ​៤​គុណ​នឹង​៥​ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី បាំងជញ្ជាំង​ស្លឹក និង​ក្រាល​ក្តា ។

ចំពោះ​មូលហេតុ​គឺ​មក​ពី​ផ្ទុះ​កំប៉ុង​ហ្កា​ស​ដែល​ដាក់​ជិត​ចង្ក្រាន​ដាំបាយ​ពេល​ម្ចាស់ផ្ទះ​ដាក់​ចោល ហើយ​​នាំ​គ្នា​ទៅ​មើល​ទូរទស្សន៍​ផ្ទះ​គេ ។ ក្នុង​ហេតុ​ការ​នោះ​ដែរ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​នគរ​បាល​​​ស្រុក​បរិបូរណ៍​ក៏​បាន​ចេញ​អន្តរាគមន៍​ជួយ​ពន្លត់​ដែរ​តែ​មិន​អាច​ជួយ​បាន​ឡើយ ដោយសារ​អគ្គី​​ភ័យ​ឆេះ​ផ្ទះ​នោះ​លឿន​ពេក ព្រោះ​ជា​ផ្ទះស្លឹក​ហើយ​រថយន្ត​បាន​ត្រឹមតែ​ជួយ​បាញ់​ទឹក​ការពារ​មិន​​ឱ្យ​រាលដាល់​ទៅ​ផ្ទះ​អ្នក​ជិតខាង​តែ​ប៉ុណ្ណោះ ។

ចំពោះ​ការ​ខូ​ត​មានផ្ទះ​១​ខ្នង ស្រូវ​៥​ថាំង និង​៤​កា​រ៉ុ​ង​, ព្រមទាំង​សម្ភារ​ក្នុងផ្ទះ​ទាំងអស់​គ្មាន​សេស​សល់​អ្វី​ឡើយ ។ ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ