ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ដែល​ទះកំផ្លៀង​មនុស្ស​ស្រី ត្រូវ​បាន​ឃាត់ខ្លួន​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ឧសភា ២០១៨ គេ​បានឃើញ​ឃ្លី​ប​វី​ដេ​អូ​មួយ​ដែល​ទំនង​លួច​ថត​បាន​ពីលើ​ផ្ទះ ដែល​ជាប់​សកម្មភាព​សមត្ថកិច្ច​នគរបាល ខណ្ឌចម្ការមន​មួយ​ក្រុម កំពុង​ស្ទាក់​ចាប់​អ្នក​ជិះ​ម៉ូតូ​ខុសច្បាប់​ចរាចរណ៍​នៅ​ក្បែរ​ផ្សារ​អូ​ឡាំ​ពិ​ក​។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ឧសភា ២០១៨ គេ​បានឃើញ​ឃ្លី​ប​វី​ដេ​អូ​មួយ​ដែល​ទំនង​លួច​ថត​បាន​ពីលើ​ផ្ទះ ដែល​ជាប់​សកម្មភាព​សមត្ថកិច្ច​នគរបាល ខណ្ឌចម្ការមន​មួយ​ក្រុម កំពុង​ស្ទាក់​ចាប់​អ្នក​ជិះ​ម៉ូតូ​ខុសច្បាប់​ចរាចរណ៍​នៅ​ក្បែរ​ផ្សារ​អូ​ឡាំ​ពិ​ក​។ ក្នុង​វី​ដេ​អូ​ឃ្លី​ប​ដែល​គេ​បង្ហោះ​ជា​សាធារណៈ​នោះ បញ្ជាក់​ពី​សកម្មភាព​នគរបាល​មួយ​ក្រុម​នោះ បាន​ប្រើ​អំពើ​ហិង្សា​ទះកំភ្លៀង​ស្ត្រី​ម្នាក់​១​ដៃ ដែល​គ្រាន់តែ​ស្ត្រី​រូប​នោះ​ជិះ​ម៉ូតូ​ខុសច្បាប់​ចរាចរណ៍​។ ក្រោយ​ពី​ឃ្លី​ប​វី​ដេ​អូ​បាន​ចែកចាយ​ត​ៗ​គ្នា​ព្រោងព្រាត ដែល​ខ្លះ​បាន​បញ្ចេញមតិ​ខឹងសម្បា ទៅ​លើ​មន្ត្រី​នគរបាល​អនុវត្ត​ច្បាប់​នោះ​។

ជាមួយ​គ្នា​នេះ​ដែរ នាយ​ឧត្ត​សេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​ចាត់វិធានការ​លើ​មន្ត្រី​នគរបាល ដែល​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​នោះ​។ នៅ​រសៀល​ថ្ងៃ​ដដែល​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​បញ្ជា​ទៅ​អធិការ​នគរបាល​ខណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ ចុះ​ទៅ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​នោះ ដើម្បី​អនុវត្តន៍​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​។ មន្ត្រី​នគរបាល​រូប​នោះ​មានឈ្មោះ កៅ សំ​អុល បម្រើ​ការ​​នៅ​ប៉ុស្តិ៍​នគរបាលទួលស្វាយព្រៃទី១ ​។

ទាក់ទិន​នឹង​ការ​ភ្ញាក់ផ្អើល​ឃ្លី​ប​វី​ដេ​អូ មន្ត្រី​នគរបាល​អនុវត្ត​ច្បាប់ បាន​ប្រើ​អំពើ​ហិង្សា​ទះកំភ្លៀង​លើ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​នោះ ត្រូវ​បាន​មន្ត្រី​នគរបាល​ខណ្ឌចម្ការមន បានឱ្យ​ដឹង​ថា មូលហេតុ​បង្ក​ដំបូង​ដោយសារ​តែ​ស្ត្រី​រូប​នោះ ជិះ​ម៉ូតូ​អត់​ពាក់មួក​ការពារ​សុវត្ថិភាព ហើយ​ត្រូវ​បាន​មន្ត្រី​នគរបាល​ហៅ​ឃាត់ ដើម្បី​ធ្វើការ​ផាកពិន័យ ប៉ុន្តែ​ពេល​នោះ​ស្ត្រី​អ្នកដំណើរ​បាន​គ្រវាសដៃ​ធ្វើ​ឱ្យ​ធ្លាក់​ទូរស័ព្ទ​ដៃ​របស់​លោក កៅ សំ​អុល បែក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក កៅ សំ​អុល ខឹង​ក៏​ស្ទះ​ទៅ​ទះកំភ្លៀង​ស្ត្រី​នោះ​មួយ​ដៃ​តែ​ម្ដង​ទៅ​។ សរុប​មក​វិញ​ពេល​នេះ​មន្ត្រី​នគរបាល​ឈ្មោះ កៅ សំ​អុល ដែល​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​នោះ ត្រូវ​បាន​ឃាត់ខ្លួន​ហើយ ដើម្បី​រង់ចាំ​ទទួល​ចំណាត់ការ​បន្ត​ទៀត​៕
https://youtu.be/9-PwtTbDQ0Q

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ