កង្វះទឹកស្អាតប្រើប្រាស់នឹងបានល្អប្រសើរវិញ នៅក្នុងរង្វង់មួយសប្តាហ៍ទៀត
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្ដម យន្ត…
ខេត្តព្រះសីហនុ ៖ ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្ដម យន្ត…
ខេត្តព្រះសីហនុ ៖ ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្ដម យន្ត មីន អភិបាលខេត្ត និងសហការីបានចុះពិនិត្យទីតាំទឹកស្អាតរបស់ក្រុមហ៊ុនអានកូ ស្ថិត ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ(តំបន់ការពារក្បាលឆាយ) នាព្រឹកថ្ងៃទី២១ ឧសភា ឆ្នាំ២០១៨។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងផងដែរថា ដោយខេត្តព្រះសីហនុបច្ចុប្បន្ន កំពុងមានការអភិវឌ្ឍន៍ខ្លាំង ធ្វើឲ្យមានការខ្វះខាតទឹកប្រើប្រាស់ ជុំវិញបញ្ហានេះគឺបណ្តាលមកពីក្រុមហ៊ុនទឹកស្អាតអានកូ ពង្រីកបណ្តាញមិនទាន់ឲ្យគ្រប់ទៅដល់គោលដៅ។ ហើយចំពោះមុខការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ ជូនប្រជាពលរដ្ឋ និងលែងមានបញ្ហាទៀតហើយដោយសាខេត្តមានកិច្ចសហប្រតិបត្តការរវាងអង្គភាព រដ្ឋាករទឹកស្វ័យតក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុន ទឹកស្អាតអានកូ គឺមានគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ទឹក ដែលមានប្រភពទឹកយកមកពីតំបន់ក្បាលឆាយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្នុងរង្វង់១សប្តាហ៍ទៀតនឹងមានទឹកប្រើប្រាស់ជាធម្មតាវិញ ហើយរាជរដ្ឋរដ្ឋាភិបាលជឿជាក់ទៅក្រុមហ៊ុន អានកូ ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហ៍កម្ម(២០១៥-២០២៥)។ ខេត្តទាំងមូលជាតំបន់ សេដ្ឋកិច្ចពិសេសពហុបំណងដែលមានរោងចក្ររាប់ពាន់ តើខេត្តផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដែរឬទេ។ ដូចនេះ ដើម្បីឲ្យមានភាពងាយស្រួលនៅតាមរោងចក្រធំៗតំបន់សេដ្ឋកិច្ចពិសេស សណ្ឋាគារគឺក្រុមហ៊ុនជាអ្នកផ្គត់ផ្គង់ ហើយតាមផ្ទះប្រជាពលរដ្ឋអង្គភាពរដ្ឋាករទឹកជាអ្នកផ្គត់ផ្គង់ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង។
សូមបញ្ជាក់ផងដែរថា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលបានអញ្ជើញចុះទៅពិនិត្យស្ថានភាពការផ្គត់ផ្គង់ទឹកស្អាតនៅខេត្តព្រះសីហនុ ស្របពេលដែលកំណើនសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ មានការកើនឡើង ហើយលំហូរចូលអ្នកវិនិយោគគិនពីបរទេស បានមកបណ្តាក់ទុននៅខេត្តព្រះសីហនុកើនឡើងច្រើន ធ្វើឱ្យបញ្ហាផ្គត់ផ្គង់ទឹកនៅក្រុងព្រះសីហនុក៏កើនបរិមាណច្រើនផងដែរ និងមានការរអាក់រអួលខ្លះនារយៈពេលចុងក្រោយនេះ។ ដំណើរចុះពិនិត្យនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃ២១ ខែឧសភា ឆ្នាំ២០១៨ ជាមួយវត្តមានឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាការផ្គត់ផ្គង់ ទឹកតាមតម្រូវការជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគគិននៅក្នុងខេត្ត ក្នុងនោះក៏បានចុះពិនិត្យដល់ទីតាំងប្រភពទឹកនៅតំបន់ក្បាលឆាយផងដែរ។ នៅក្នុងជំនួបដោះស្រាយការងារនេះ ដែលមានវត្តមានឯកឧត្តម ឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុន អាន កូ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីរដ្ឋាករទឹកខេត្តផងដែរ៕
ចែករំលែកព័តមាននេះ