ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ឌុប​គ្នា​៣នាក់​ទៅ​ខារ៉ាអូខេ ក្រុម​ជន៣នាក់​ស្ទាក់​បា.ញ់​ប្រហារ ស្លា.ប់​ម្នាក់​ពេល​នាំ​ដល់​មន្ទីរពេទ្យ

13 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ យុវ​ជន​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ត្រូវ​បាន​​ស្លា.ប់​នៅ​​ក្នុង​មន្ទីរ​ពេទ្យ​​បង្អែក ខេត្ត​កំពង់​ស្ពឺ ក្រោយ​ពេល​នាំ​មក​សង្គ្រោះ​បន្ទាប់​ពី​ការ​ស្ទាក់​បា.ញ់​ពី​ជន​មិន​ស្គាល់​ មុខ​ ខណៈ​ដែល​យុវ​ជន​ទាំង​៣​នាក់​ បាន​ចេញ​ពី​កន្លែង​លក់​បង្អែម​ក្នុង​​ផ្សារ​កំពង់​ស្ពឺ រួច​នាំ​គ្នា​​ជិះ​ម៉ូតូ​បំរុង​ទៅ​ច្រៀង​សប្បាយ​នៅ​​ហាង​ខារ៉ា​អូខេ​ខាង​លិច ​វត្ត​ម្រុំ ខាង​ត្បូង ស្ទឹង​កំពង់​ស្ពឺ ស្រាប់​តែ​មាន​ជន​៣​នាក់​ទៀត បាន​ហៅ​ឱ្យ​ឈប់​រួច​ក៏​បា.ញ់​តែ​ម្តង ។ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ស្វាយ​ក្រវ៉ាន់

ខេត្ត​កំពង់​ស្ពឺ ៖ យុវ​ជន​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ត្រូវ​បាន​​ស្លាប់​នៅ​​ក្នុង​មន្ទីរ​ពេទ្យ​​បង្អែក ខេត្ត​កំពង់​ស្ពឺ ក្រោយ​ពេល​នាំ​មក​សង្គ្រោះ​បន្ទាប់​ពី​ការ​ស្ទាក់​បាញ់​ពី​ជន​មិន​ស្គាល់​មុខ​ ខណៈ​ដែល​យុវ​ជន​ទាំង​៣​នាក់​ បាន​ចេញ​ពី​កន្លែង​លក់​បង្អែម​ក្នុង​​ផ្សារ​កំពង់​ស្ពឺ រួច​នាំ​គ្នា​​ជិះ​ម៉ូតូ​បំរុង​ទៅ​ច្រៀង​សប្បាយ​នៅ​​ហាង​ខារ៉ា​អូខេ​ខាង​លិច​វត្ត​ម្រុំ ខាង​ត្បូង ស្ទឹង​កំពង់​ស្ពឺ ស្រាប់​តែ​មាន​ជន​៣​នាក់​ទៀត បាន​ហៅ​ឱ្យ​ឈប់​រួច​ក៏​បាញ់​តែ​ម្តង ។ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ស្វាយ​ក្រវ៉ាន់ បាន​ឱ្យ​ដឹង​ថា នៅ​​វេលា​ម៉ោង​១១​​យប់ ថ្ងៃ​ទី​២៥ សីហា សាក្សី​ដែល​នៅ​កន្លែង​កាច់​ជ្រុង​សួន​ច្បារ​មុខ​សាលា​ខេត្ត​បាន​និយាយ​ថា មាន​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​ I Con ឌុប​គ្នា​ចេញ​ពី​កន្លែង​លក់​បង្អែម​រង្វង់​មូល​ផ្សារ​កំពង់​ស្ពឺ ៣​នាក់​​​ឆ្លង​កាត់​ស្ពាន​ថ្ម​មក​ដល់​ចំណុច​កាច់​ជ្រុង​សួន​ច្បារ​ជាប់​មន្ទីរ​គណ​បក្ស​ប្រជា​ជន​ខេត្ត​ក៏​មាន​មនុស្ស​ពុំ​ស្គាល់​មុខ​ចំនួន​៣​នាក់​ដែរ បញ្ឈប់​ម៉ូតូ​ក្បែរ​របង​មន្ទីរ​​គណ​បក្ស​ ហើយ​បាន​ឃាត់​ឱ្យ​ឈប់​ពេល​ក្រុម​យុវ​ជន​ទាំង​៣​នាក់ កំពុង​ជិះ​ម៉ូតូ​បំរុង​ទៅ​កាន់​ហាង​ខារ៉ាអូខេ ។ តែ​យុវ​ជន​ទាំង​៣​នាក់​ពុំ​​បាន​ឈប់​ទេ ទើប​ក្រុម​ជន​មិន​ស្គាល់​មុខ​បាញ់​កាំភ្លើង​ខ្លី​មួយ​គ្រាប់​ចំ​អ្នក​ជិះ​ខាង​ក្រោយ​គឺ​ឈ្មោះ​អ៊ឺម ឧត្តម​ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​​ទី​លំនៅ​ភូមិ​រលាំង​ស្រែ ឃុំ​កាហែង ស្រុក​សំរោង​ទង ចំសៀត​ផ្កា​របួស​អោប​អ្នក​​ខាង​មុខ​ជាប់​រហូត​ផុត​ពី​កន្លែង​បាញ់​​ចំងាយ​១០០​ម៉ែត្រ​ ទើប​ធ្លាក់​ពី​​លើ​ម៉ូតូ​ ព្រោះ​របួស​​ចំ​សៀត​ផ្កា​ធ្ងន់​ធ្ងរ ។

មន្ត្រី​ប៉ូលិស​បន្ត​ថា យុវ​ជន​ពីរ​នាក់​ទៀត ដែល​​ជិះ​ម៉ូតូ​ជា​មួយ​គ្នា​ម្នាក់​ឈ្មោះ​ឈុំ សំណាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ និង​ម្នាក់ទៀត​ឈ្មោះ​ថៃ សុភា អាយុ​២៧​ឆ្នាំ សុទ្ធ​តែ​នៅ​ភូមិ​ឃុំ​ជា​មួយ​គ្នា​ ពុំ​មាន​គ្រោះ​ថ្នាក់​ទេ ។ ដោយ​ការ​ឮ​សូរបាញ់​​បែប​នេះ​មន្ត្រី​ប៉ូលិស​ដែល​មាន​ភារ​កិច្ច​ល្បាត​ពេល​យប់​ក៏​ទៅ​ដល់​ ខណៈ​ពេល​ជន​មិន​ស្គាល់​មុខ​៣​នាក់ ដែល​ជា​អ្នក​ប្រមាញ់​​បាន​គេច​ខ្លួន​បាត់​ បន្សល់​តែ​អ្នក​រង​គ្រោះ​ធ្ងន់​ម្នាក់ និង​មិត្ត​ភកិ្ត​ពីរ​នាក់​ទៀត កំពុង​គ្រាហ៍​គ្នា​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ស្ពឺ ។

ព្រឹក​ថ្ងៃ​ទី​២៦ សីហា មន្ត្រី​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ និង​ក្រុម​បច្ចេក​ទេស​ចុះ​ពិនិត្យ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ថា នៅ​កន្លែង​កើត​ហេតុ​​បាន​បន្សល់​ទុក​សំបក​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ធុន Revolvez នៅ​កន្លែង​បាញ់ ។ ឈ្មោះ​អឹុម ឧត្តម អាយុ​១៨​ឆ្នាំ របួស​ធ្ងន់​ ក្រោយ​មក​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​នៅ​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​២៦ សីហា ។ ជន​ល្មើស​កំពុង​ស្ថិត​នៅ​ក្នុង​ការ​តាម​ដាន​ពី​សមត្ថ​កិច្ច​នៅ​ឡើយ ។ មន្ត្រី​ប៉ូលិស​មិន​ទាន់​អាច​សន្និ​ដ្ឋាន​បាន​ថា ករណី​នេះ​ជា​អំពើ​ប្លន់ ឬ​គំនុំ​នោះ​ទេ តែ​​ការ​ពិត​ មាន​​ភ្លើង​​ទើប​មាន​ផ្សែង​ គឺ​ក្រុម​អ្នក​រង​គ្រោះ​អាច​នឹង​ផ្តល់​តំរុយ​​ដល់​សមត្ថ​កិច្ច​សំរាប់​ការ​ស្រាវ​ជ្រាវ​ ៕