ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​រឿង​បុរស​ពិការ​ទៅ​ឃាត់​គេ​កុំ​ឱ្យ​ឆក់​ត្រី​ក្នុង​ប្រឡាយរបស់​ខ្លួន ត្រូវ​គេ​ឆក់​ និង​ប្តឹង

11 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ កាល​ពី​ថ្ងៃ​ទី២៩ ខែ​មករា ឆ្នាំ ២០១៣ វេលាម៉ោង​៨ និង​៣០​នាទី​យប់ មាន​ករណី​លួច​ឆក់​ត្រី​ក្នុង​ប្រឡាយ​ជីក​ក្នុង​ដី​ស្រែ​មួយ កន្លែង ហើយ​ខណៈ​ពេល​​ម្ចាស់​ទៅ​ឃាត់​មិនឱ្យ​​ឆក់ ក៏​ត្រូវ​ជន​ល្មើស​យក​ឧបករណ៍​ឆក់​ត្រី​នោះ​មក​ឆក់​ដួល​សន្លប់​តែ​ម្តង ។ ហេតុការណ៍​នេះ​កើត​ឡើង​ក្នុង​ប្រឡាយ​មួយ​ដែល​បែក​ចេញ​ពី​ប្រឡាយ​មេ​លេខ៩២ ចេញ​ពី​ដៃ​ទន្លេ​មេគ្គង ស្ថិត​នៅ​ឃុំ​រមិញ ស្រុក​កោះ​អណ្តែត ។

ក្នុង​សភាព​ទ្រុឌ​ទ្រោម ទាំង​ខ្លួន​ពិការ​ជើង​ម្ខាង​ជន​រង​គ្រោះបាន​រៀប​រាប់​​ថា គាត់​ឈ្មោះ សា វុធ អាយុ​៤១​ឆ្នាំ បាន​ចូល​ហ៊ុន​គ្នា​បី​នាក់​ទិញ​ប្រឡាយទឹក​​មួយ​ពី​ឪពុក​ក្មេក មាន​ទី​លំ​នៅ​ភូមិ​ចំបក់​អែម ឃុំ​រមិញ ស្រុក​កោះ​អណ្តែត ។

ខេត្ត​តាកែវ ៖ កាល​ពី​ថ្ងៃ​ទី២៩ ខែ​មករា ឆ្នាំ ២០១៣ វេលាម៉ោង​៨ និង​៣០​នាទី​យប់ មាន​ករណី​លួច​ឆក់​ត្រី​ក្នុង​ប្រឡាយ​ជីក​ក្នុង​ដី​ស្រែ​មួយ  កន្លែង ហើយ​ខណៈ​ពេល​​ម្ចាស់​ទៅ​ឃាត់​មិនឱ្យ​​ឆក់ ក៏​ត្រូវ​ជន​ល្មើស​យក​ឧបករណ៍​ឆក់​ត្រី​នោះ​មក​ឆក់​ដួល​សន្លប់​តែ​ម្តង ។ ហេតុការណ៍​នេះ​កើត​ឡើង​ក្នុង​ប្រឡាយ​មួយ​ដែល​បែក​ចេញ​ពី​ប្រឡាយ​មេ​លេខ៩២ ចេញ​ពី​ដៃ​ទន្លេ​មេគ្គង ស្ថិត​នៅ​ឃុំ​រមិញ ស្រុក​កោះ​អណ្តែត ។

ក្នុង​សភាព​ទ្រុឌ​ទ្រោម ទាំង​ខ្លួន​ពិការ​ជើង​ម្ខាង​ជន​រង​គ្រោះបាន​រៀប​រាប់​​ថា គាត់​ឈ្មោះ សា វុធ អាយុ​៤១​ឆ្នាំ បាន​ចូល​ហ៊ុន​គ្នា​បី​នាក់​ទិញ​ប្រឡាយទឹក​​មួយ​ពី​ឪពុក​ក្មេក  មាន​ទី​លំ​នៅ​ភូមិ​ចំបក់​អែម ឃុំ​រមិញ ស្រុក​កោះ​អណ្តែត ។ នៅ​​យប់​ថ្ងៃ​កើត​ហេតុ​ គាត់​​បាន​ទទួល​ដំណឹង​ពី​​បង​ប្អូន​ដែល​ស្នាក់​នៅ​លើ​ភ្លឺ​ប្រឡាយ​នោះ​ទូរស័ព្ទ​មក​ថា មាន​គេ​លួច​ឆក់​ត្រី​ក្នុង​ប្រឡាយ ភ្លាម​នោះ​គាត់​​ក៏​បាន​បបួល​ប្អូន​ថ្លៃ​ប្រុស​ពីរ​នាក់​ដែលចូល​ហ៊ុន​ជា​មួយ​គ្នា​នោះ ​ជិះ​ម៉ូតូ​ទៅ​មើល ។​ ដោយ​សារ​ស្ថាន​ភាព​ផ្លូវ​មិន​អាច​ជិះ​ម៉ូតូ​ទៅ​ដល់ ក៏​ទុក​ម៉ូតូ​រួច​ជិះ​ទូក​បន្ត​ ទើប​ទៅ​ដល់​ប្រឡាយ​របស់​ខ្លួន ។ ខណៈ​ពេល​ទៅ​ដល់​មាត់​ប្រឡាយភ្លាម ស្រាប់​តែ​ឃើញ​មនុស្ស​ម្នាក់​កំពុង​ឆក់​ត្រី​ដូច​ដែល​បង​ប្អូន​បាន​ទូរស័ព្ទ​ប្រាប់​មែន ភ្លាម​នោះ​គាត់​​ក៏​​ចុះ​ទៅ​ឃាត់​កុំ​ឱ្យ​ឆក់​ ស្រាប់​តែ​​ត្រូវ​ជន​ល្មើស​ប្រើ​ឧបករណ៍​ឆក់​ត្រី​មក​ឆក់​គាត់​បណ្តាល​ឱ្យ​ដួល​ផ្កាប់​មុខទៅ​ក្នុង​ទឹក​​តែ​ម្តង ។

ក្នុង​ស្ថាន​ភាព​នោះ ឈ្មោះ ង៉ែត បញ្ញា ដែល​ត្រូវ​ជា​ប្អូន​ថ្លៃ​បាន​យក​ដង​ឈឹប​មក​វាយ​ផ្តាច់​ខ្សែ​អាគុយ​ ហើយ​មក​ជួយ​លើក​រូប​គាត់​ ស្រាប់​តែ​​មាន​ជន​ម្នាក់​ទៀត​ចេញ​ពី​ក្នុង​ស្រែ​ប្រាំង​ស្ទុះ​មក​ក្រៀក.កប្អូន​ថ្លៃ តែ​ត្រូវ​ប្អូន​ថ្លៃវាយ​មួយ​ដៃ​ចំ​ផ្ទៃ​​មុខ​ ទើប​បែក​ចេញ​ពី​គ្នា​រៀង​ខ្លួន ។ ពេល​នោះ​​ជន​ល្មើស​ទាំង​ពីរ​នាក់​ក៏​គេចខ្លួន​​ទៅ​បាត់ ហើយ​ពួក​គេ​បាន​ស្ទុះ​ទៅ​លើក​បង​ថ្លៃ​ដែល​ត្រូវ​ជន​ល្មើស​ឆក់​ដួល​ផ្កាប់​មុខទៅ​ក្នុង​ទឹក យក​មក​ផ្ទះ​វិញ និង​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ស្រុក​កោះ​អណ្តែត ។

លុះ​ព្រឹក​ឡើង​ ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រមិញ​ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែក​កើត​ហេតុស្រាវ​ជ្រាវ​ករណី​នេះ​ដែរ ស្រាប់​តែ​រំលង​បាន​ពីរ​​បី​ថ្ងៃ ក៏​​ឃើញ​លោក​អធិការ​ស្រុក​កោះ​អណ្តែត​មក​កោះ​ហៅ​រូប​គាត់ ដោយ​មាន​ពាក្យ​បណ្តឹង​ពី​ឈ្មោះ ភឹម អឿន ភេទ​ប្រុស អាយុ៣២​ឆ្នាំ រស់​នៅ​ភូមិ​ប្រឡាយ​មាស ឃុំ​រមិញ​ ស្រុក​កោះ​អណ្តែត ​ប្តឹង​គាត់​​ពី​ករណី​វាយ​តប់​នៅ​ក្នុង​ប្រឡាយ​បណ្តាល​ឱ្យ​ជាំ​ភ្នែក និង​ក្តោង​ច្រមុះ ដោយ​ឈ្មោះ​ង៉ែត បញ្ញា ជា​អ្នក​វាយ ហើយ​បាន​បដិសេធ​ថា មិន​បាន​ទៅ​ឆក់​ត្រី​ក្នុង​ប្រឡាយ​នោះ​ឡើយ គឺ​គេ​ឆក់​នៅ​ក្នុង​ទឹក​ពី​ខាង​លិច​ទៅ​វិញ ។

យោង​តាម​ការ​រៀប​រាប់​​នៅ​មុខ​សមត្ថកិច្ច​ ឈ្មោះ​ ភឹម អឿន បាន​និយាយ​ថា គាត់​ជា​អ្នក​កាន់​ម៉ាស៊ីន​បូម​ទឹក​ចេញ​ពី​ប្រឡាយ​របស់​ឈ្មោះ​ សា វុធ មក​ស្រោចស្រព​ស្រូវ​ប្រាំង​របស់​គាត់ និង​មាន​រោង​ស្នាក់​អាស្រ័យ​នៅក្បែរ​ប្រឡាយ​នោះ​ដែរ ។ នៅ​ថ្ងៃនោះ​គាត់បាន​ហៅ​ឈ្មោះ​ឡឹម តុង  ភេទ​ប្រុស​ អាយុ២០​ឆ្នាំ នៅ​ភូមិ​ឃុំ​ជា​មួយ​ជន​រង​គ្រោះឱ្យ​ទៅ​បាញ់​ថ្នាំ​ស្រូវ​របស់​គាត់ដែល​នៅ​ក្បែរ​ប្រឡាយ​នោះ​ ហើយ​​បាន​ឃាត់​ឈ្មោះ ឡឹម តុង​ ឱ្យ​នៅ​ហូប​បាយ​ ។ លុះ​នៅ​ម៉ោង៨ និង​៣០​នាទី​​ ឈ្មោះ ឡឹម​ តុង បាន​ចេញ​ពី​​រោងដោយ​ធ្វើ​ដំណើរ​​ពី​ត្បូងទៅ​ជើងសំដៅ​ទៅ​ផ្ទះ ក៏​ឃើញ​មនុស្ស​បី​នាក់​នៅ​ឈរ​កណ្តាល​ផ្លូវស្ទុះ​វាយ​ឈ្មោះ ឡឹម​ តុង តែ​ម្តង ហើយ​ក៏​បាន​ស្រែក​ហៅ​រូប​គាត់​ឱ្យ​ជួយ ព្រោះ​ខ្លួន​ត្រូវ​គេ​ព្រួត​វាយ ។ បុរស​ឈ្មោះ ភឹម អឿន បាន​ប្រកែកថា ពេល​នោះ​គាត់​គ្មាន​កាន់​អាគុយ​ឆក់​ត្រី​ក្នុង​ដៃ​ទេ គឺ​ដើរ​ទៅ​ទាំង​ដៃ​ទទេ ហើយ​ក៏​ត្រូវ​ក្រុម​ឈ្មោះ សា វុធ វាយ​តែ​ម្តង ។

ចំណែកមន្ត្រី​​ប៉ូលិស​ប៉ុស្តិ៍រដ្ឋបាល​ឃុំ​រមិញ​បាន​បញ្ជាក់​ប្រាប់​​ថា ពេល​លោក​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ ​ឃើញ​មាន​ស្នាម​ជើង​នៅ​មាត់​ប្រឡាយ​ខាង​កើត​ពិត​ប្រាកដ​​មែន ។ ដោយ​ឡែក​ពេល​លោក​សាក​សួរ​នៅ​កន្លែង​កើត​ហេតុ​ ឈ្មោះឡឹម តុង បាន​ឆ្លើយ​ថា ខ្លួន​ពុំ​មែន​ឆក់​ត្រី​នៅ​ប្រឡាយ​ខាង​កើត​ទេ គឺ​គាត់​ឆក់​នៅ​ក្នុង​ទឹក​ពី​ខាង​លិច​ទៅ​វិញ ។
រឿង​ក្តី​នេះ​ប្រៀប​បាន​ដូច​មនុស្ស​ពីរ​នាក់​កំពុង​ដណ្តើម​​​គ្នា​ដេក​កណ្តាល​ ។

អ្នក​តាម​ដាន​កំពុង​តែ​រង់​ចាំ​មើល​ពី​ចំណាត់​ការ​រឿង​ក្តី​នេះ​ ហើយ​សង្ឃឹម​ថាលោក​អធិការ​ស្រុក​កោះ​អណ្តែត នឹង​រក​ដំណោះ​ស្រាយ​ជូន​ភាគី​ទាំង​ពីរ​​ តែ​លោក​បាន​បន្លុយ​ពាក្យ​​ថា បើ​សិន​ជា​សម្រប​សម្រួល​មិន​ត្រូវ​គ្នា​ទេនោះ មាន​តែ​បញ្ជូន​រឿង​ក្តី​នេះ​ទៅ​តុលាការ​ ៕