ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរម្តាយ…! ​​​កិន​ខ្ទេច​ធ្លាយ​ទាំង​ទារក​ក្នុង​ផ្ទៃ​ចេញ​​មក​ក្រៅ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ហេតុការណ៍​គ្រោះថ្នាក់​គួរឲ្យ​អាណោចអាធ័ម​បំផុត​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩​ ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦​និង​លេខ​៣៧ ត្រង់​ចំណុច​ភូមិ​អំពិលដាំទឹក ឃំ​ុ​វិហារ​ហ្លួង ស្រុក​ពញាឮ…

ខេត្តកណ្តាល ៖ ហេតុការណ៍​គ្រោះថ្នាក់​គួរឲ្យ​អាណោចអាធ័ម​បំផុត​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩​ ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦​និង​លេខ​៣៧ ត្រង់​ចំណុច​ភូមិ​អំពិលដាំទឹក ឃំ​ុ​វិហារ​ហ្លួង ស្រុក​ពញាឮ ។ ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា បណ្ដាល​ឲ្យ​ខ្ទាត​ចូល​ក្រោម​រថយន្តធុន​ធំ​១​គ្រឿង កិន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ទាំង​ឪពុក និង​ម្ដាយ​ព្រមទាំង​កូន​ក្នុង​ផ្ទៃ​ផង ចំណែក​កូន​ម្នាក់​ទៀត​របួសធ្ងន់ ។

លោក ដួង តេ​ង អធិការ​នគ​បាល​ស្រុក​ពញាឮ ថ្លែង​ថា អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ ១-​ឈ្មោះ ធ្លក សុផល ភេទ​ប្រុស​អាយុ​៤៦ ជា​ប្ដី និង​ជា​អ្នកបើកបរ​ម៉ូតូ ២-​ឈ្មោះ ចាន់ សុខ​ឃី​ម អាយុ​៤២ ជា​អ្នក​រួម​ដំណើរ​និងជា​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ​ផង ។ ចំណែក​កូន​ម្នាក់​ដែល​រួម​ដំណើរ​នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​ទេ​រង​របួសស្រាល​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ក្រុម​គ្រួសារ​ដែល​រង​គ្រោះ​នេះ រស់នៅ​ភូមិ ស្រែ​ចិន្ដា ឃំ​ុ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ស៊ុ​យ​ហ្សុ​៊​យ​គី​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ១CW-៩៣៩២ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ បាន​ជែង​ម៉ូតូ​មួយ​គ្រឿង​ទៀត ក៏​ទាក់​ដៃចង្កូត​គ្នា​បណ្តាល​ឲ្យ​ដួល​ចូល​ក្រោម​រថយន្ត​ធុន​ធ្ងន់​មួយ​គ្រឿង​កិន​ស្លាប់​តែ​ម្តង ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​នោះ បើកបរ​ដោយ​ឈ្មោះ ឈួ ឆាង​ឈុ​នភេទ​ប្រុស អាយុ ១៧​ឆ្នាំ និង​អ្នក​រួម​ដំណើរ ឈ្មោះ ប៉ាន កុសល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ទាំង​២​នាក់​រស់នៅ​ភូមិ​ចេតិយ​ថ្មី ឃំ​ុ​វិហារ​ហ្លួង ស្រុក​ពញាឮ រង​របួសស្រាល ។

លោក​អធិការ ដួង តេ​ង ឲ្យ​ដឹង​ទៀត​ថារីឯ​រថយន្ត​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​កលេខ ភ្នំពេញ ៣B-​៩៣៥៤ ជា​ប្រភេទ​រថយន្តដឹក​ទំនិញ អ្នកបើកបរ​ឈ្មោះ ព្រាប ធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ឃុំ​កំពង់​ត្រាច ស្រុក​រមាស​ហែក​ខេត្ត ស្វាយ​រៀង ត្រូវ​បាន​ឃាត់ខ្លួន ​។ លោក​អធិការ​បញ្ជាក់​ថា សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អ្វី​ដែល​គួរ​ឱ្យ​រន្ធត់​បំផុត​នោះ គឺ​ស្ត្រី​ជា​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ ត្រូវ​ដួលចូល​ក្រោម​កង់​រថយន្ត​កិន​ខ្ទេច​ខ្លួន​ធ្លាយ​ទាំង​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ចេញ​មក​ក្រៅ គឺ​គេ​ស្លាប់​តាំងពី​មិន​ទាន់​ឃើញ​ពន្លឺព្រះ​អាទិត្យ ពិតជា​គួរ​ឱ្យ​សង្វេគ​ខ្លាំង​ណាស់ ៕ ​

អត្ថបទសរសេរ ដោយ