ប៉ូលិស៦នាក់ស្លា.ប់ក្នុងការផ្ទុះគ្រាប់បែក
ប្រទេសឥណ្ឌា ៖ យោងតាមប៉ូលិសថា ប៉ូលិសយ៉ាងតិច៦នាក់ស្លាប់ ហើយម្នាក់ទៀតរងរបួសកាលពីថ្ងៃទី២០ ឧសភា ក្នុងការបំផ្ទុះគ្រាប់បែកមួយ របស់ពួកឧទ្ទាម NAXAL ប្រឆាំងរថយន្តពួកគេ…
ប្រទេសឥណ្ឌា ៖ យោងតាមប៉ូលិសថា ប៉ូលិសយ៉ាងតិច៦នាក់ស្លាប់ ហើយម្នាក់ទៀតរងរបួសកាលពីថ្ងៃទី២០ ឧសភា ក្នុងការបំផ្ទុះគ្រាប់បែកមួយ របស់ពួកឧទ្ទាម NAXAL ប្រឆាំងរថយន្តពួកគេ…
ប្រទេសឥណ្ឌា ៖ យោងតាមប៉ូលិសថា ប៉ូលិសយ៉ាងតិច៦នាក់ស្លាប់ ហើយម្នាក់ទៀតរងរបួសកាលពីថ្ងៃទី២០ ឧសភា ក្នុងការបំផ្ទុះគ្រាប់បែកមួយ របស់ពួកឧទ្ទាម NAXAL ប្រឆាំងរថយន្តពួកគេ ក្នុងរដ្ឋ CHHATTISGARH ភាគកណ្ដាលឥណ្ឌា។
រថយន្តរងការផ្ទុះក្នុងភូមិ CHOLNAR នៃស្រុក KIRANDUL ជាស្នាដៃរបស់ពួកឧទ្ទាមក្រុម NAXAL។ មេប៉ូលិសឥណ្ឌាម្នាក់និយាយថា ការវាយប្រហារនេះ បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ និងរបួសម្នាក់ក្នុងចំណោមកងកម្លាំងប៉ូលិស។
យោងតាមបណ្ដាអ្នកទទួលខុសត្រូវប៉ូលិសថា ការផ្ទុះសម្លាប់ប៉ូលិស៥នាក់នៅនឹងកន្លែង ហើយ២នាក់រងរបួស តែម្នាក់ស្លាប់ ព្រោះរបួសធ្ងន់ពេក។ ក្រោយការវាយប្រហារនេះ កងកម្លាំងប៉ូលិស និងកងយោធាត្រូវបានបញ្ជូនមកបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងពួកឧទ្ទាម NAXAL។
កាលពីខែមីនា ប៉ូលិសឥណ្ឌាយ៉ាងតិច៩នាក់ស្លាប់ ហើយ២នាក់ទៀតរងរបួសក្នុងការវាយប្រហារប្រហាក់គ្នានេះក្នុងស្រុកមួយ។ ក្រុងញូវដែល្លី បានដាក់ពង្រាយ កងទាហានជាច្រើកងអនុសេនាតូច ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម NAXAL ក្នុងតំបន់មានទីតាំងពួកគេ៕
ចែករំលែកព័តមាននេះ