​កំហុស​ទាំងនេះ​ហើយ បានលទ្ធផល​​​វាស់​សម្ពាធ​ឈាម​ខុស​ប្រក្រតី


ការ​យល់​ដឹង​អំពី​របៀប​នៃ​ការ​វាស់​សម្ពាធ​ឈាម​ឲ្យ​សុ​ក្រិត​នៅផ្ទះ និង​ការ​សម្គាល់​ដឹង​អំពី​កំហុស​ដែល​អ្នក​ធ្វើ​នៅ​ពេល​ជួប​គ្រូពេទ្យ អាច​ជួយ​អ្នកគ្រប់គ្រង​សម្ពាធ​ឈាម​ដែល​ត្រឹមត្រូវ និង​ចៀសវាង​ការ​ប្រើប្រាស់​ថ្នាំ ឬ​ផ្លាស់​ប្តូរ​ថ្នាំ​ដែល​មិន​ចាំបាច់​បាន​។

យ៉ាងណាមិញ ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​នូវ កំហុស ៧​យ៉ាង​ដែល​អ្នក​អាច​ធ្វើ​ក្នុង​ពេល​វាស់​សម្ពាធ​ឈាម ដែល​វា​អាច​នាំ​ឲ្យ​លទ្ធផល​ចេញ​មក​មិន​សុ​ក្រិត ឬ​មិន​ត្រឹមត្រូវ​បាន​៖

1. ការ​ដែល​មាន​ទឹកនោម​ពេញ​ប្លោក​នោម​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ធម្មតា​ពី ១០ ទៅ ១៥​លេខ​ដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទៅ​បន្ទប់​ទឹកនោម​ឲ្យ​អស់​ជា​និច្ច​មុន​ពេល​វាស់​សម្ពាធ​ឈាម​។

2. ការ​ទ្រទ្រង់​ជើង ឬ​ខ្នង​ខណៈ​ពេល​កំពុង​អង្គុយ​ដែល​មិន​បាន​ល្អ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ពី ៦ ទៅ​១០​លេខ​ដែរ​។ អ្នក​គួរតែ​អង្គុយ​លើ​កៅអី​ដែល​មាន​បង្អែក​ស្រួល និង​ជើង​ដាក់​ឲ្យ​ស្មើនឹង​ដី​ធម្មតា​។

3. ការ​អង្គុយ​គងជើង ឬ​គង​ទាក់​ខ្លា អាច​ធ្វើ​ឲ្យ​លទ្ធផល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ពី ២ ទៅ ៨​លេខ​ដែរ​។

4. បើសិនជា​ដៃ​អ្នក​ប្រឹង ឬ​អោបដៃ​ម្ខាង​ទៀត​ខណៈ​ពេល​កំពុង​តែ​វាស់​សម្ពាធ​ឈាម នោះ​លទ្ធផល​អាច​នឹង​ខ្ពស់​ជាង​ធម្មតា ១០​លេខ​ឡើង​ទៅ​ហើយ​។ យក​ល្អ​ដៃ​គួរតែ​ដាក់​នៅ​លើ​គែម​កៅអី ឬ​លើ​តុ ដែល​ស្មើនឹង​កម្ពស់​របស់​បេះដូង​។

5. ការ​ដែល​វាស់​សម្ពាធ​ឈាម​លើ​អាវ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ពី ៥ ទៅ ៥០​លេខ​បាន​។

6. ការ​ដែល​ប្រើ​ឧបករណ៍​វាស់​សម្ពាធ​ឈាម​តូច​ពេក​អាច​ធ្វើ​ឲ្យ​លទ្ធផល​ឡើង​ខ្ពស់​ពី ២ ទៅ ១០​លេខ​។

7. ការ​និយាយ​បណ្តើរ​វាស់​សម្ពាធ​ឈាម​បណ្តើរ អាច​ធ្វើ​ឲ្យ​លទ្ធផល​ឡើង​ដល់ ១០​លេខ​ផង​។ ដូច្នេះ​យក​ល្អ​គួរតែ​ព្យាយាម​កុំ​និយាយ​អ្វី​ទាំ​អ​អស់​ខណៈ​ពេល​កំពុង​តែ​វាស់​សម្ពាធ​ឈាម​៕

ដក​ស្រង់​ចេញពី​គេហ​ទំព័រ ៖ http://health.com.kh/

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ