ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេរកកូនប្រើសឹង​មិនបាន… ឯម្តាយនេះកើតចោល

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជាតិ​ជា​ម្តាយ​រមែង​មានក្តី​មេត្តា​ចំពោះ​កូន តែ​ដោយឡែក​កម្មការិនី​រោងចក្រ​ម្នាក់ ​បែរជា​បង្កើតកូន​ទុក​ចោល​ ដូច​សត្វធាតុ​នៅ​ក្នុង​បន្ទប់ទឹក ហើយ​គេចខ្លួន​បាត់ ដោយបន្សល់​ទុក​ទារក​កម្សត់​នៅ​ក្បែរ​ចាន​បង្គន់​យ៉ាង​អាណោចអាធ័ម​បំផុត ។ ការ​ប្រទះ​ឃើញ​ទារក​នៅ​ក្នុង​បង្គន់​នេះ…

ខេត្តកំពង់ស្ពឺ ៖ ជាតិ​ជា​ម្តាយ​រមែង​មានក្តី​មេត្តា​ចំពោះ​កូន តែ​ដោយឡែក​កម្មការិនី​រោងចក្រ​ម្នាក់ ​បែរជា​បង្កើតកូន​ទុក​ចោល​ ដូច​សត្វធាតុ​នៅ​ក្នុង​បន្ទប់ទឹក ហើយ​គេចខ្លួន​បាត់ ដោយបន្សល់​ទុក​ទារក​កម្សត់​នៅ​ក្បែរ​ចាន​បង្គន់​យ៉ាង​អាណោចអាធ័ម​បំផុត ។ ការ​ប្រទះ​ឃើញ​ទារក​នៅ​ក្នុង​បង្គន់​នេះ គឺក្រោយ​ពេល​កម្ម ការិនី​មួយ​រូប​ផ្សេង​ទៀត​ចូល​បន្ទប់ទឹក​ឃើញ ក៏​រាយការណ៍​ទៅ​អ្នកដឹកនាំ​រោងចក្រ ទើប​គ្រូពេទ្យ​ប្រចាំ​រោង ចក្រ​មក​សង្គ្រោះ រួច​នាំ​យក​ទារក​កម្សត់​នេះ​ តាម​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​បន្ត តែ​មិនដឹង​ថា​ខាង​រោងចក្រ​នាំ​យក​ទារក​នេះ​ ទៅ​កាន់​មន្ទីរពេទ្យ​ណា​ឡើយ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៩  ឧសភា នៅ​ក្នុង​រោងចក្រ​វី​ង​ស្ដា​ស៊ូ ស្ថិត​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​អង្គ​សុ​គ​ន្ធា ឃុំ​មហាឫស្សី ស្រុក​គងពិសី ។ ករណី​ម្តាយបង្កើត​កូន​ចោល​ក្នុង​បន្ទប់ទឹក​ហើយ​គេចខ្លួន​បាត់​នេះ ត្រូវ​បាន​មន្ត្រី​ពាក់ព័ន្ធ​ព្យាយាម​លាក់បាំង មិន​ចង់ឱ្យ​បែកធ្លាយ​ព័ត៌មាន​នេះ​ចេញ​ក្រៅ
​ឡើយ ។ ជាមួយ​នេះ​ ក៏​មិនដឹង​ថា ហេតុ​អ្វី​បានជា​អស់លោក​ដែល​ជា​មន្ត្រី​ពាក់ព័ន្ធ ក៏​បាន​ព្យាយាម​បិទ​បាំង​ព័ត៌មាន​នេះ​ មិន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ដែរ ។

បើ​តាម​មន្ត្រី​មួយ​រូប​នៅ​មន្ទីរ​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​បាន​បង្ហើប​ថា តាម​ពិត​ខាង​មន្ទីរ​មិន​ចង់ឱ្យ​ផ្សាយ ព្រោះ​ខ្លាច​អ្នក​កុម្ម​ង់ទិញ​ទំនិញ​ពី​រោងចក្រ​នេះ ​ផ្អាក​ការ​បញ្ជា​ទិញ ។ ម្យ៉ាងទៀត ក៏​ខ្លាច​ខាង​អង្គការ​ILO ចុះ​មក​ស៊ើបអង្កេត​ករណី​នេះ​ ពី​បទ​មិន​គោរព​តាម​ច្បាប់​ការងារ​ត្រង់​ថា ស្ត្រី​គ្រប់​ខែ​ឆ្លងទន្លេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ មុន​ពេល​សម្រាលកូន ។

ដោយឡែក យោង​តាម​របាយការណ៍​ដែល​បែកធ្លាយ​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​បាន​រាយការណ៍​ថា «​មុន​ពេល​មានការ​ភ្ញាក់ផ្អើលពី​ករណី​ខាងលើ គឺ​ខាង​រោងចក្រ​មានកម្ម​វិធី​ចាប់រង្វាន់​ផ្ដល់​ជូន​កម្មករ​ដែល​បម្រើ​ការងារ​នៅ​ក្នុងរោងចក្រ​នេះ ហើយ​សភាព​មនុស្ស​ច្រើន​អ៊ូអរ​មិន​អាច​ដឹង​ថា អ្នក​ណា​ជា​ម្តាយ​ទារក​អភ័ព្វ​នេះ​ឡើយ​» ។ ពេល​នេះ ​ទាំង​នគរបាល​និង​សមត្ថកិច្ចពាក់ព័ន្ធ កំពុង​ស្វែងរក​ម្ដាយ​ទារក​ខាងលើ ។

មានការ​លើក​ឡើង​ផង​ដែរ​ថា បើ​ចង់រក​ម្តាយ​ទារក​នេះ សួរ​តែ​ខាង​រដ្ឋបាល​រោងចក្រ​ទៅ​ប្រាក​ដ​​ជា​ដឹង​ជាក់​ជា​មិន​ខាន​ឡើយ ព្រោះ​គ្មាន​អ្នក​ក្រៅ​ដែល​មិនមែន​ជា​អ្នកបម្រើ​ការ​ក្នុង​រោងចក្រ​នេះ ​អាច​ចេញចូល​ក្នុង​បរិ វេណ​រោងចក្រ​បាន​ឡើយ ។ មួយវិញទៀត នៅ​ថ្ងៃ​នោះ​ កម្មករ​ធ្វើការ​ធម្មតា ហើយ​កម្មករ​ដែល​មាន​ផ្ទៃពោះ​ក៏​ស្ថិតក្នុង​ស្ថិតិ​របស់​រោងចក្រ​ដែរ រឿង​អី​រកមុខ​កម្ម​កា​រិនី​រូប​នោះ​មិនឃើញ ។

អ្វី​ដែល​គេ​មានការ​ចាប់អារម្មណ៍​នោះ​គឺថា តើ​មូលហេតុ​អ្វី ទើប​បានជា​ម្តាយ​បង្កើតកូន​ហើយទុក​ចោល​បែប​នេះ បំណាច់នឹង​ពពោះ​ទាំង​លំបាក​៩​ខែ​១០​ថ្ងៃ​ទៅ​ហើយ​នោះ ?

តាម​ព័ត៌មាន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា ទារក​កម្សត់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រចាំ​រោងចក្រ​បញ្ជូនទៅ​កាន់​មណ្ឌល​សុខភាព​ត្រាំខ្នារ​ ដើម្បី​សង្គ្រោះ​បន្ទាន់ ដែល​រហូត​មក​ដល់​ពេល​នេះ ​សុខភាព​របស់គេ​ធម្មតា​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ ៕

អត្ថបទសរសេរ ដោយ