ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុ​ង នី​និ​ច យុវវ័យ​និយាយ​ថា ស្ទីល​រាំ​វិ​វ​ឌ្ឍ​ដូច​ទេព បូ​ព្រឹក្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ៊ុ​ង នី​និច្ច ទាំង​កាយវិការ សំឡេង និង​ស្ទីល​បញ្ចេញ​ក្បាច់​រាំ​របស់​នាង​កាន់តែ​ល្អ​ពិសេស​ចង្វាក់រាំ​វិ​វ​ឌ្ឍ​ស្ទីល​ទៅ​រក​តារាចម្រៀង​ទេព បូ​ព្រឹក្ស ។ ទាំងនេះ​ត្រូវ​យុវវ័យ​អ្នកគាំទ្រ​នាង​យល់​ថា​នា​ពេល​ខាង​មុខ​នី​និច្ច​កាន់តែ​ល្បីល្បាញ​នៅ​លើ​វិ​ថី​សិល្បៈ​ស្រប​ពេល​គេ​មើលឃើញ​ការ​សម្តែង​របស់​នាង​នា​ន​ទេព​កោសល្យ​រស់​រវើក​។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ៊ុ​ង នី​និច្ច ទាំង​កាយវិការ សំឡេង និង​ស្ទីល​បញ្ចេញ​ក្បាច់​រាំ​របស់​នាង​កាន់តែ​ល្អ​ពិសេស​ចង្វាក់រាំ​វិ​វ​ឌ្ឍ​ស្ទីល​ទៅ​រក​តារាចម្រៀង​ទេព បូ​ព្រឹក្ស ។

ទាំងនេះ​ត្រូវ​យុវវ័យ​អ្នកគាំទ្រ​នាង​យល់​ថា​នា​ពេល​ខាង​មុខ​នី​និច្ច​កាន់តែ​ល្បីល្បាញ​នៅ​លើ​វិ​ថី​សិល្បៈ​ស្រប​ពេល​គេ​មើលឃើញ​ការ​សម្តែង​របស់​នាង​នា​ន​ទេព​កោសល្យ​រស់​រវើក​។

កញ្ញា​អ៊ុ​ង នី​និច្ច ពេល​ឡើង​ច្រៀង​នៅ​កម្មវិធី​តន្ត្រី​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​កាលពី​ពេល ថ្មី​ៗ​កន្លង​មក នាង​តុ​ប​តែ​ខ្លួន​កាយ​យ៉ាង​ស្រស់​សោភា​ទាន់សម័យ​ជាមួយ​ក្រុម​រាំ​ផ្ទាល់ខ្លួន ។ នាង​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​ព្រោះ​សំឡេង​ច្រៀង​របស់​នាង​ពីរោះ ហើយ​​បត់បែន​បាន​ច្រើន ។ អ្វី​ដែល​កាន់តែ​ពិសេស​នាង​អាច​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​ទាន់​សម័យ​មើលទៅ​ប្រហាក់ប្រហែល​ទេព បូ​ព្រឹក្ស ហើយ​រាំ​វិញ​គឺ​ស្រុះគ្នា​ជាមួយ​ក្រុម​រាំ ចាំ​ក្បាច ់ចាំ​ចង្វាក់​មិន​បារម្ភ​រាំ​ខុស ។ មូលហេតុ​បែប​នេះ​ហើយ​ទើប​អ៊ុ​ង នី​និច្ច ត្រូវ​បណ្តា​ស្ថានីយទូរទស្សន៍ ល្បី​ៗ​នៅ​ក្នុងស្រុក​ទាក់ទង​ឲ្យ​ឡើង​សម្តែង​រាល់​ចុង​ស​ប្តា​ហ៍​មិន​ដែល​អាក់ខាន សូ​ម្បី​តែ​តន្ត្រី​ឯកជន​ផ្សេង​ទៀត​ក៏​នាង​ចូលរួម​ច្រើន​ដែរ ។

កញ្ញា អ៑ុង នី​និ​ច និយាយ​ថា មក​ទល់​ពេល​នេះ​នាង​មិន​ត្រឹមតែ​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ តែ​នាង​ក៏​មាន​ក្រុម​រាំ​ផ្ទាល់ខ្លួន និង​មាន​គ្រូ​បំបែក​ក្បាច់​រាំ​ផ្ទាល់ខ្លួន​ផង​ដែរ ។ អ៊ីចឹ​ង​ហើយ​ទើប​នាង​រមែង​លេចធ្លោ លើ​ឆាក​តន្ត្រី ជា​ពិសេស​ក្នុង​កម្មវិធី​សប្បុរសធម៌ ធំ​ៗ ជាមួយនឹង​ក្បាច់​រាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ