ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​កសិករ​ប្រមូល​ផល​សណ្ដែក​បាន​ច្រើន តែ​តម្លៃ​ធ្លាក់​ចុះ​បន្ដិច

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ឆ្នាំ​នេះ កសិករ​នៅ​ខេត្តកណ្តាល​ប្រមូល​ផល​សណ្តែកដី​បាន​ច្រើន​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ និង​មាន​ឈ្មួញ​មក​ទទួល​ទិញ​ដល់​ផ្ទះ​ផង​ដែរ ប៉ុន្តែ​មើម​សណ្តែកដី​បាន​ធ្លាក់​ថ្លៃ​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​មុន ។ លោក ហេង…

ខេត្តកណ្តាល ៖ នៅ​ឆ្នាំ​នេះ កសិករ​នៅ​ខេត្តកណ្តាល​ប្រមូល​ផល​សណ្តែកដី​បាន​ច្រើន​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ និង​មាន​ឈ្មួញ​មក​ទទួល​ទិញ​ដល់​ផ្ទះ​ផង​ដែរ ប៉ុន្តែ​មើម​សណ្តែកដី​បាន​ធ្លាក់​ថ្លៃ​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​មុន ។
លោក ហេង វួ​ច​លាង រស់នៅ​ភូមិ​លេខ​៧ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ប្រាប់​ថា គាត់​បាន​ចាប់​យកមុខ​របរ​ដាំ​សណ្តែកដី​នេះ​ជាង​៣០​ឆ្នាំ​មក​ហើយ ដោយ​ដាំ​នៅ​លើ​ទីតាំង​ចំនួន​២​កន្លែង ដែល​មាន​ផ្ទៃដី​ទំហំ​៨.១១០​ម៉ែត្រការ៉េ​។ ដំណាំ​នេះ​មិនសូវ​មាន​បញ្ហា​ធ្លាក់​ថ្លៃ​ខ្លាំង​ដូច​ដំណាំ​មួយ​ចំនួន​ទេ ហើយ​របរ​នេះ​ក៏​បាន​ជួយ​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​គាត់​បាន​គ្រាន់បើ​ដែរ ។

កសិករ​រូប​នេះ​បន្ត​ថា ៖« បើ​ទោះជា​តម្លៃ​សណ្តែកដី​ថោក​យ៉ាងណា ក៏​មិន​ក្រោម​៣.០០០​រៀល​ដែរ​ក្នុង​១​គីឡូក្រាម ហើយ​ក្នុងឆ្នាំនេះ ១​គីឡូក្រាម​តម្លៃ​៣.៧០០​រៀល គឺ​ថោក​ជាង​ឆ្នាំទៅ​៣០០​រៀល ប៉ុន្តែ​ទទួលផល​បាន​ច្រើន​ជាង​ឆ្នាំទៅ ហើយ​ម៉ូយ​នៅ​តែ​មក​ទិញ​ដល់​ផ្ទះ​ដូច​រាល់​ឆ្នាំ​អីចឹង មិន​ពិបាក​ទេ » ។
ចំណែក​លោក សុខ តុង​អេ​ង រស់នៅ​ភូមិ​លេខ​៦ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ក៏​បាន​ប្រាប់​ដែរ​ថា ដំណាំ​សណ្តែកដី មិនសូវ​ពិបាក​ថែទាំ​ទេ ហើយ​ក៏​មិន​ចាំបាច់​ស្រោច​ទឹក​ដែរ ។ មុន​នឹង​ដាំ គេ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល​១​អាទិត្យ​សិន ទើប​រាស់​ឆូត​ជា​រង ដាក់​គ្រាប់​ដាំ និង​ក្រោយ​ពី​ដាំ​រយៈពេល​៣​ទៅ​៣​ខែ​១០​ថ្ងៃ យើង​អាច​ដក​វា​បាន​ហើយ ។

លោក​បន្ត​ថា ៖« សណ្តែកដី គេ​ចាប់ផ្តើម​ដាំ​នៅ​ខែកុម្ភៈ ប៉ុន្តែ​បើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក ក៏​បណ្តាល​ឲ្យ​មើម​របស់​វា​ស្អុយ មិនសូវ​ល្អ​ដែរ​។ យើង​ពុំ​ចាំបាច់​ស្រោច​ទឹក​វា​ទេ ដោយ​យើង​គ្រាន់តែ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ចង្រៃ និង​ធ្វើ​ស្មៅ​ប៉ុណ្ណោះ ។ លុះដល់​ពេល​សណ្តែក​ចេញ​មើម យើង​ត្រូវ​ដាក់​របាំង​កៅស៊ូ​ព័ទ្ធ​ជុំវិញ​ចម្ការ ដើម្បី​ការពារ​កុំឱ្យ​កណ្តុរ​ចូល​ស៊ី​បំផ្លាញ » ។

លោក​បញ្ជាក់​ថា ប្រសិនបើ​ការ​ថែទាំ​បាន​ល្អ​នោះ ក្នុង​១​ហិ​កតា​អាច​បាន​ទទួលផល​បាន​ពី​៤​ទៅ​៥​តោន​ដែរ ហើយ​ក្រៅពី​មើម​សណ្តែក ដើម​របស់​វា គេ​មិន​បោះចោល​ទេ គឺ​ទុក​ឱ្យ​គោ​ស៊ី និង​អាច​យក​ទៅ​ធ្វើ​ជា​ជី​កំ​ប៉ុ​ស្ត​បាន​ទៀត​ផង ។

លោក ប៉ាវ ប៉េង មេឃុំ​ត្រើយ​ស្លា បាន​មាន​ប្រសាសន៍​ថា ទូ​ទាំង​ឃុំ​នេះ​មាន​ភូមិ​ចំនួន​៩ ក្នុង​នោះ​ប្រជាពលរដ្ឋ​៨០% គឺជា​អ្នក​ធ្វើ​ចម្ការ ។ កាលពី​ជាង​១០​ឆ្នាំ​មុន សណ្តែកដី​ជា​ដំណាំ​នាំមុខ​គេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ស្វាយកែវ​រមៀត ជា​ដំណាំ​អាទិភាព​វិញ​ម្តង ។ ប្រជា

កសិករ​មួយ​ចំនួន​មិន​បោះបង់​មុខរបរ​នេះ​ទេ ពួក​គេ​នៅ​តែ​បន្ត​ដាំ​សណ្តែកដី​នៅឡើយ ពោល​គឺ​មាន​ប្រមាណ​ជាង​៥០​គ្រួសារ​ដែរ ដែល​នៅ​តែ​ដាំ​សណ្តែកដី ហើយ​ពេល​នេះ ពួក​គាត់​កំពុង​តែ​មមាញឹក​ដក​សណ្តែកដី ដើម្បី​យក​ដី​ដាំពោត​ឱ្យ​បាន​មុន​រដូវ​ទឹក​ឡើង​មក​ដល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ