ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុះ ម៉ាច បារម្ភ​ខ្លាច​បាត់​អាជីព​សិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​សុះ ម៉ាច កាលពី​ពេល ថ្មី​ៗ​កន្លង​បាន​សម្តែង​ក្តី​បារម្ភ​ខ្លាច​បាត់បង់​អាជីព​សិល្បៈ​របស់​លោក​ដែល​កំពុង​ប្រកប​នា​ពេល​សព្វថ្ងៃ ។ តើ​ហេតុ​ន​អ្វី​បានជា​លោក​បារម្ភ​បែប​នេះ ? លោក​សុះ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​សុះ ម៉ាច កាលពី​ពេល ថ្មី​ៗ​កន្លង​បាន​សម្តែង​ក្តី​បារម្ភ​ខ្លាច​បាត់បង់​អាជីព​សិល្បៈ​របស់​លោក​ដែល​កំពុង​ប្រកប​នា​ពេល​សព្វថ្ងៃ ។ តើ​ហេតុ​ន​អ្វី​បានជា​លោក​បារម្ភ​បែប​នេះ ?

លោក​សុះ ម៉ាច បាន​ប្រកាស​ជា​សាធារណៈ​ថា រូប​លោក​កំពុង​តែ​ពិចារណា​ចង់​ចូល​ប្រឡូក​​នៅ​ក្នុង​គណបក្ស​ន​យោន​បាយ​មួយ ដែល​នឹង​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ។ បន្ទាប់​ពី​ការ​ប្រកាស​បែប​នេះ​មក លោក​បាន​ប្រកាស​ថ្មី​ទៀត​ថា​លោក​នឹង​មិន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ទេ ព្រោះ​ខ្លាច​បាត់​អាជីព​សិល្បៈ​របស់​លោក ។

គណបក្ស​ដែល​លោក​សុះ ម៉ាច មាន​បំណង​ចូលរួម​នោះ​ត្រូវ​លោក​អះអាង​ថា មិនមែន​ជា​គណបក្ស​ធំ​ឡើយ ប៉ុន្តែ​គណបក្ស​នោះ​មាន​គោលការណ៍​ច្បាស់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​​មានការ​រីក​ចម្រើន ។ បន្ទាប់​ពី​ការ​ប្រកាស​ពី​ការ​ចង់​ចូលរួម​ប្រឡូក​ក្នុង​ឆាក​នយោ​បាយ​មិន​ន​បាន​ប៉ុន្មាន​ផង លោក​សុះ ម៉ាច បាន​បញ្ជាក់​ថា លោក​នឹង​មិន​ចូល​ប្រឡូក​នយោបាយ​ឡើយ ដោយសារ​តែ​ខ្លាច​បាត់បង់​អាជីព​សិល្បៈ ។

អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច និយាយ​ថា ក្រោយ​ពី​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ដែល​ជា​អ្នក​ច្បាប់ មន្ត្រីរាជការ មិត្ត​សិល្បៈ​រួម​អាជីព ព្រមទាំង​បណ្តា​​មិត្ត​ក្នុង​សង្គម Facebook​បាន​ជួយ​ផ្តល់​ជា​យោបល់​ជា​ច្រើន ខ្លះ​យល់​ស្រប​ឱ្យ​ចូល​រួម មិត្ត​ខ្លះ​សូមកុំ​ឱ្យ​ចូលរួម​ក្នុង​ឆាកនយោបាយ ។ លោក​សុះ ម៉ាច បញ្ជាក់​ថា «​ខ្ញុំ​ក៏​បាន​ដកឃ្លា​មក​គិត​ពី​ស្ថានការណ៍​នយោបាយ​ពី​មុន និង​ឥឡូវ ជា​ពិសេស​រឿងរ៉ាវ​ដែល​កើត​មាន​លើ​អ្នកនយោបាយ​មួយ​ចំនួន ធ្វើ​ឱ្យ​ខ្ញុំ​សម្រេចចិត្ត​មិន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោ​បាយ​​ឡើយ​សម្រាប់​ពេល​នេះ »​។

បើ​តាម​លោក​សុះ ម៉ាច ការ​មិន​ចូលរួម​ក្នុង​ឆាកនយោបាយ​របស់​លោក​នា​ពេល​នេះ​មិន​ប្រាកដ​ឡើយ ដោយសារ​តែ​លោក​នឹង​រង់ចាំ​មើល​៥​ឆ្នាំ​ខាង​មុខ​ទៀត បើ​បរិយាកាស​ល្អ លោក​អាច​នឹង​ចូល​ប្រឡូក ។ លោក​បន្ថែម​ថា «​បើ​ខ្ញុំ​ប្រឡូក​នយោបាយ​នៅ​ពេល​នេះ អាជីព​សិល្ប​:​របស់ខ្ញុំ​នឹង​ត្រូវ​ចប់ បើ​ជីវិត​របស់ខ្ញុំ​សព្វថ្ងៃ​ពឹង​លើ​តែ​សិល្បៈ ដូច្នេះ​ខ្ញុំ​មិន​អាច​ឡើយ​! ខ្ញុំ​សូម​អរគុណ​ចំពោះ​មតិយោបល់​របស់​លោក​អ្នក »​។

នា​ពេល​កន្លង​មក​លោក​សុះ ម៉ាច បាន​ប្រកាស​ជា​សាធារណៈ​ថា បើសិន​លោក​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ជា​តំណាងរាស្ត្រ នៅ​ក្នុង​គណបក្ស​ណាមួយ តើ​គាំទ្រ​ឱ្យ​លោក​​ចូលរួម​ទេ ។ លោក​សរសេរ​តាម​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ​ចង់​ចូលរួម​បម្រើ​ជាតិ​ទៅ​តាម​ចំណេះ​ដឹង​និង​មនសិការ​ជាតិ រួម​ទាំង​ការ​សិក្សា​ឈ្វេងយល់​របស់ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​ចេញ​​ទៅ​បណ្តា​ប្រទេស​ធំ​ៗ​នានា​ផង​ដែរ ។

ខ្ញុំ​តែងតែ​ស្រមៃ​ចង់បាន​ប្រទេស​ខ្ញុំ​រីក​ចម្រើន ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រកបដោយ​សុខ​សន្តិភាព ស្ថិរភាព​សិទ្ធិ​សេរីភាព ស្មើភាព​គ្នា មានការ​ងារ​មាន​ប្រាក់ខែ​ខ្ពស់​អាចរ​ស់បាន​ស្រួល​ជាង​សព្វថ្ងៃ​ទៅ​ទៀត​…​។ និយាយ​រួម​ក្នុង​បំណង​របស់ខ្ញុំ​នៅ​ពេល​ដែល​ជីវភាព​គ្រួសារ​របស់ខ្ញុំ​ធូរធារ ខ្ញុំ​ចង់​ចូលរួម​បម្រើ​ជាតិ​ដូច​លោកឪពុក​ខ្ញុំ​ដែរ ទោះ​នៅ​ក្រប​ខណ្ឌ​ណា​ក៏​ដោយ បក្ស​ណា​ក៏​ដោយ ឲ្យ​តែ​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ ហើយនឹង​ស្រប​ទៅ​តាម​មនសិការ​និង​ឧត្តមគតិ​របស់ខ្ញុំ ។ ឥឡូវនេះ​មិត្ត​សម្លាញ់​របស់ខ្ញុំ​បាន​បបួល​ខ្ញុំ​ចូលរួម​បក្សនយោ​បាយ​​មួយ​ដោយ​ឱ្យ​ឈរឈ្មោះ​ជា​តំណាង​រាស្ត្រ ។ ខ្ញុំ​កំពុង​តែ​ពិចារណា​នៅ​ពេល​ដែល​ជីវភាព​រស់នៅ​របស់ខ្ញុំ​នៅ​មាន​កម្រិត​​នៅឡើយ ណាមួយ​ខ្ញុំ​នៅ​ស្រឡាញ់​សិល្ប​:​ខ្លាំង​ណាស់ បើ​ប្រឡូក​នយោបាយ​នឹង​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ ម្យ៉ាងវិញទៀត​បរិយាកាស​នយោបាយ​សព្វថ្ងៃ​ហាក់​ពុំ​ទាន់​មាន​អំណោយ​ផល​ដល់​រូប​ខ្ញុំ​នៅឡើយ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ