ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​បណ្តាល​មក​ពី​រថយន្ត​បញ្ឆេះ​ដោយ​ចុច​ប៊ូ​តុង

5 ឆ្នាំ មុន

ការ​បញ្ឆេះ​រថយន្ត​ចោល​ដោយ​អ​ចេតនា គឺជា​កំហុស​មួយ​ងាយស្រួល​នឹង​កើតឡើង ចំពោះ​រថយន្ត​ដែល​ប្រើប្រាស់​ប៊ូ​តុង​ចុច​បញ្ឆេះ និង​ពន្លត់​ម៉ាស៊ីន ។ ការ​ប្រើប្រាស់​កូនសោ​អាច​ឲ្យ​យើង​មាន​សុវត្ថិភាព​ជាង ដោយសារ​តែ​យើង​អាច​ដឹង​បាន​ភ្លាម​ៗ នៅ​ពេល​មិន​ទាន់​ពន្លត់​ម៉ាស៊ីន ។ បើ​ចំពោះ​រថយន្ត​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ…

ការ​បញ្ឆេះ​រថយន្ត​ចោល​ដោយ​អ​ចេតនា គឺជា​កំហុស​មួយ​ងាយស្រួល​នឹង​កើតឡើង ចំពោះ​រថយន្ត​ដែល​ប្រើប្រាស់​ប៊ូ​តុង​ចុច​បញ្ឆេះ និង​ពន្លត់​ម៉ាស៊ីន ។ ការ​ប្រើប្រាស់​កូនសោ​អាច​ឲ្យ​យើង​មាន​សុវត្ថិភាព​ជាង ដោយសារ​តែ​យើង​អាច​ដឹង​បាន​ភ្លាម​ៗ នៅ​ពេល​មិន​ទាន់​ពន្លត់​ម៉ាស៊ីន ។

បើ​ចំពោះ​រថយន្ត​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ អាច​ឲ្យ​យើង​ភ្លេច​បាន ដោយសារ​តែ​វា គ្រាន់តែ​ជា​ប៊ូ​តុង​ចុច ។ នៅ​ពេល​យើង​ភ្លេច​ពន្លត់​ម៉ាស៊ីនរថយន្ត ខណៈ​រថយន្ត​នៅ​ក្នុងផ្ទះ វា​អាច​ឲ្យ​មនុស្ស​ក្នុងផ្ទះ​ពុល​ស្លាប់​នឹង​ផ្សែង​រថយន្ត ដែល​មាន​ផ្ទុក​សារធាតុ​កាបូន​ម៉ូណូ​អុក​ស៊ីត​បាន ។

អ្វី​កាន់តែ​ធ្វើ​ឲ្យ​យើង​ភ្លេច​ពន្លត់​ម៉ាស៊ីន​ទៀត​នោះ គឺ​រថយន្ត​ប្រភេទ Hybrid ដែល​វា​មាន​សំឡេង​ម៉ាស៊ីន​ស្ងាត់​មែនទែន ។ ពេល​ខ្លះ​ទោះបីជា​បញ្ឆេះ​ចោល ក៏​យើង​ស្មានថា វា​ពន្លត់​​ហើយ ។ ជាមួយ​គ្នា​នេះ វា​មាន​បំពាក់​ភាគច្រើន​ជាមួយនឹង​ប៊ូ​តុង​ចុច​បញ្ឆេះ ច្រើន​ជាង​ការ​ប្រើប្រាស់​សោ ។ ដូចនេះ អត្រា​នៃ​ការ​ភ្លេច​ពន្លត់ គឺ​កាន់តែ​ខ្ពស់ ។

លោក Robert Sinclair អ្នកនាំពាក្យ​ការិយាល័យ​ប្រចាំ​ប៉ែក​អាគ្នេយ៍​របស់ AAA បាន​និយាយ​ថា ៖« អ្នកបើកបរ​អាច​នឹង​កាន់តែ​ភ្លេច​ពន្លត់​ម៉ាស៊ីន ប្រសិនបើ​មាន​ក្មេង​រំខាន ឬ​ក៏​កំពុង​ទទួល​ទូរស័ព្ទ » ។

គាត់​បាន​ណែនាំ​ថា អ្នកបើកបរ​គួរតែ​យកចិត្តទុកដាក់​ពិនិត្យ​លើ​កុង​ទ័​រ​ខាង​មុខ ព្រោះថា ប្រសិនបើ​វា​មាន​ភ្លើង​នោះ ប្រហែលជា​មិន​ទាន់​ពន្លត់​ម៉ាស៊ីន​ទេ ។

ការ​យកចិត្តទុកដាក់​នេះ គឺ​ពិតជា​សំខាន់​ណាស់ ពីព្រោះ​អ្នក​អាច​នឹង​ទុក​ឲ្យ​រថយន្ត​បញ្ឆេះ​​ម៉ាស៊ីន​ចោល​អស់​ពេល​ដ៏​យូរ​នៅ​ក្នុងផ្ទះ ។ សាំង​ក៏​អស់ ផ្សែង​ក៏​ពុល ហើយ​លោក​អ្នក​ពិតជា​មិន​ចង់បាន​បែប​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ