ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​គេ​រីករាយ​រំភើប​ស្រក់​ទឹកភ្នែក​គ្រប់​គ្នា…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​កោះសន្តិភាព​បាន​ចេញផ្សាយស្តី​ពី​ទុរគត​ជន​មួយ​គ្រួសារ ឪពុក​ខ្នង​គម និង​កូនស្រី​ កំពុង​រស់នៅ​បោះ​តង់​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​បន្ទាយ​មាន​ឫទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ការិយាល័យ​និពន្ធ​កោះសន្តិភាព​…

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​កោះសន្តិភាព​បាន​ចេញផ្សាយស្តី​ពី​ទុរគត​ជន​មួយ​គ្រួសារ ឪពុក​ខ្នង​គម និង​កូនស្រី​ កំពុង​រស់នៅ​បោះ​តង់​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​បន្ទាយ​មាន​ឫទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ការិយាល័យ​និពន្ធ​កោះសន្តិភាព​ បាន​ទទួល​អំណោយ​១០​ម៉ឺន​រៀល​ភ្លាម​ពី​លោក សេង គី ផ្ទះ​លក់​ជ្រូក​ខ្វៃ​ និង​ទា​ខ្វៃនៅ​ផ្សារ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ភ្លាម​ៗ​ ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តបន្ទាយមានជ័យ បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ជូន​ដល់​ដៃ​គ្រួសារ​ដែល​ត្រូវ​ទទួល​នេះ​រួច​ហើយ ដូច​មាន​រូបថត​ជា​សក្ខីភាព ។

ភ្នាក់ងារ​កោះសន្តិភាព​ក៏​បាន​ជួយ​ដល់​គ្រួសារ​ក្រីក្រ​មួយ​នេះ​បន្ថែម​៥​ម៉ឺន​រៀល​ទៀត ខណៈ​កាលពី​ជួប​សម្ភាស​ន៍​​លើក​ដំបូង​ភ្នាក់ងារ​យើង ​ក៏​ធ្លាប់​ជួយ​ថវិកា​៣​ម៉ឺន​រៀល​រួច​ម្តង​ទៅ​ហើយ​ដែរ ព្រោះ​មើលឃើញ​ទុក្ខ​លំបាក​ពេក ។

គួ​បញ្ជាក់​ថា បុរស​គម​ខាងលើ​ឈ្មោះ អុ​ី ត្រេក អាយុ​៤៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ ផូ ផ​ន អាយុ​៤៣​ឆ្នាំ មានកូន​៣​នាក់ ស្រី​ម្នាក់ ប្រុស​២​នាក់ ។ កូនស្រី​ច្បង​ឈ្មោះ អុ​ី ត្រប់ អាយុ​២២​ឆ្នាំ​បាន​បោះបង់​ការ​សិក្សា​រយៈពេល​៦​ទៅ​៧​ឆ្នាំ​ហើយ និង​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៦​ប៉ុណ្ណោះ ព្រោះតែ​វិបត្តិ​គ្រួសារ​ក្រីក្រ​ហើយ​ម្តាយ​ជា​មេ​គ្រួសារ​ផង​ដើរតួ​ជា​មនុស្ស​ប្រុស​ផង រត់​ម៉ូតូឌុប​កញ្ចាស់​ដើម្បី​យក​ប្រាក់​ឲ្យ​ប្អូន​ៗ២​នាក់​បាន​រៀនសូត្រ​ក្រែង​មាន​អនាគត​និង​គេ ។

ពេល​បាន​ទទួល​អំណោយ ពួក​គេ​រីករាយ​រំភើប​ស្រក់​ទឹកភ្នែក​គ្រប់​គ្នា ព្រោះ​ស្មាន​មិន​ដល់​ថា​មាន​សប្បុរស ជន​បាន​មើលឃើញ​ដល់​ពួក​គាត់​ក្រីក្រ​តាម​ព្រំដែន​បែប​នេះ​ឡើយ ព្រមទាំង​បាន​បួងសួង​ទេវតា តាម​ថែរក្សា​សប្បុរសជន​ឱ្យ​ជួប​តែ​សេចក្តីសុខ ចម្រុងចម្រើន​គ្រប់ពេលវេលា កុំបី​ឃ្លៀងឃ្លាតឡើយ ៕

អត្ថបទសរសេរ ដោយ