ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​ជិត​ផុត​ទៅ​ហើយ ស្រាប់តែ​ងាក​បន្តិច​ដួ​ល​ចូល​ក្រោម​ឡាន​កិន​ស្លា.ប់​ភ្លាម​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធម៌ និង​ម្នាក់​ទៀត​របួសស្រាល ខណៈ​ពេល​ជិះ​ម៉ូតូឌុប​គ្នា ដោយ​ព្យាយាម​ជែង​រថយន្ត​មួយ​គ្រឿង ហើយ​បើក​គេច​ក៏​ជ្រុល​ទៅ​ដួល​ចូល​ក្រោម​រថយន្ត​ដឹក​ដែក កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធម៌ និង​ម្នាក់​ទៀត​របួសស្រាល ខណៈ​ពេល​ជិះ​ម៉ូតូឌុប​គ្នា ដោយ​ព្យាយាម​ជែង​រថយន្ត​មួយ​គ្រឿង ហើយ​បើក​គេច​ក៏​ជ្រុល​ទៅ​ដួល​ចូល​ក្រោម​រថយន្ត​ដឹក​ដែក កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ នៅ​មុខ​វត្ត​ន​ន្ទ​មុន្នី ផ្លូវ​លេខ​២១៧ ភូមិ​ដំណាក់​ធំ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សាញ់ ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មក​រោង​ពុ​ម្ភ ស្នាក់​នៅ​ខុន​ដូ សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន មានស្រុក​កំណើត ភូមិ​អង្គរ​ជ័យ ខេត្តកំពត ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល មានឈ្មោះ ថោ​ង សុធា​រដ្ឋ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាមួយ​គ្នា ជា​អ្នក​អង្គុយ​ខាងក្រោយ រង​របួសស្រាល ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ជា​រថយន្ត​ដឹក​ដែក ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក និង​ស្លាក​លេខ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ហើយ​ព្យាយាម​បើក​ជែង​រថយន្ត​ដឹក​ដែក ជិត​ផុត​ទៅ​ហើយ ក៏​ស្រាប់តែ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​ហុងដា ពណ៌​ខ្មៅ ធ្វើ​ដំណើរ​មក​ពីក្រោយ ហើយ​បាន​ព្យាយាម​បើក​ជែង​រថយន្ត​ទាំង​២​គ្រឿង តែ​មិន​ផុត​ក៏​គេច​ពី​រថយន្ត​ខាងស្តាំ​បាន​ដួល​ទៅ​ខាងឆ្វេង​ដៃ​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​របួសស្រាល ។

ភ្លាម​នោះ​អ្នកបើកបរ រថយន្ត​បាន​ចុះ​ពី​រថយន្ត​គេចខ្លួន​បាត់ ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ និង​ទំនាក់ទំនង​ទៅ​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ ចំណែក​សព​ជន​រង​គ្រោះ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ