ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​ជាតិ​នៃ​ចង​ចាំ ពិតជា​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃអាទិត្យ ៦​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែឧសភា…

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃអាទិត្យ ៦​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ នេះ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រារព្ធ​ខួប “​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​” ស្ថិត​នៅ​បរិវេណ​ស្តូប​គោរព​វិញ្ញាណ​ខន្ធ ភូមិ​តាណរ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។ ក្នុង​នោះ​ក៏​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ ដួង វ​ណ្ណា លោក​ជំទាវ ឈុ​ន សា​រឹម អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្វាយ​រៀង ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ម៉ែ​ន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក​ប្រធាន​មន្ទី អង្គភាព​នានា​ជុំវិញ​ខេត្ត ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​សរុប​ចំនួន​១១៦៨​អង្គ​/​នាក់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពិធី​នេះ​ពិតជា​មាន​ខ្លឹមសារ​សំខាន់​ៗ​ខ្លាំង​ណាស់ ព្រោះ​បាន​រំលឹក​នូវ​ប្រវត្តិសាស្ត្រ ជូរ​ចត់​របស់​ប្រជាជន​កម្ពុជា​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​ក៏​ជា​សារ​មួយ​នៃ​ការ​ចង​ចាំ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ដែរ​ក្នុង​នោះ​រួម​មាន​៖ ១.​ចង​ចាំ​ជា​និច្ច​នូវ​សោក​នា​ដ្យ​កម្ម​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ដែល​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ពួក​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​មក​លើ​ប្រទេស​កម្ពុជា​។ ២. ដឹងគុណ​ជា​និច្ច​ដោយ​មិន​អាច​បំភ្លេច​បាន​នូវ​ទិវា​ជ័យជម្នះ​៧​មក​រា​១៩៧៩ ដែល​ជា​ថ្ងៃ​រំដោះប្រជាជន​កម្ពុជា ទូ​ទាំង​ប្រទេស​ឱ្យ​រស់រាន​មានជីវិត​ឡើង​វិញ​។

៣.​ប្រែក្លាយ​ស្មារតី​ចងកំហឹង​ឈឺចាប់​ទៅ​ជា​ការ​ខិតខំ ប្រឹងប្រែង ការពារ ស្ថាបនា​មាតុភូមិ​កម្ពុជា​ឱ្យ​កាន់តែ​សម្បូរ​សប្បាយ និង​រីក​ចម្រើន​រុងរឿង​ជា​និរន្ត​ន៍​។ ៤.​ពង្រឹងពង្រីក​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​រឹង​មាំ និង​ប្តេជ្ញា​ឈរ​លើ​គោលនយោបាយ​របស់​គណបក្ស ប្រជាជន​កម្ពុជា ព្រមទាំង​ត្រៀមខ្លួន​ជា​និច្ច​ចូលរួម និង​អនុវត្ត​សំដៅ​ការពារ​ឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម​។ ៥.​ប្រឆាំង​ដាច់ខាត​ចំពោះ​ពួក​ជ្រុលនិយម មួយ​ចំនួន​ដែល​ល្មោភ​អំណាច និង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ពិសេស​ទិវា​ជ័យជម្នះ​៧​មក​រា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ