ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ដ៏​ក្តៅ​គគុកនេះបាន​មិន​តិច​ទេ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោម​យុទ្ធនាការ​ដ៏​ក្តៅ​គគុក​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​មនុស្ស​៣​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រោម​យុទ្ធនាការ​ដ៏​ក្តៅ​គគុក​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​មនុស្ស​៣​នាក់ និង​ចាប់​យក​វត្ថុ​តាង​ថ្នាំ​បាន​ជាង​៣​គីឡូក្រាម ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ហើប​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិ​ការណ៍​នោះ​មានការ​ណែនាំ​ពី​សំណាក់​លោកនាយ​ឧត្ត​សេនីយ៍​ផ្កាយ​៤ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្សារ​តា​ប៉ា​ង សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​ការិយាល័យ​ទី​៦”​ក​៦” របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ ហម គ​ន្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​កិច្ច​ប្រតិបត្តិការ​ដែល​វិធានការ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​មួយ ជា​លទ្ធផល​ទទួល​បាន​ផង​ដែរ ។

ករណី​ទី​១-​នៅ​វេលា​ម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែឧសភា​នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ តេ​ង ស៊ី​ថេ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​ចាប់​យក​វត្ថុ​តាង​នូវ​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ice ទម្ងន់​៩៩,៨០ ក្រាម ។ ករណី​ទី​២ – កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ បង្ក្រាប​នៅ​ចំណុច​ផ្ទះ​ជួល​ជាន់​ទី​២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត​ឈ្មោះ រ៉ុ​ង ឌី​ណា ភេទ​ស្រី អាយុ​២៩ ឆ្នាំ ។

ដោយ​ចាប់​យក​វត្ថុ​តាង​មាន​សារធាតុ​អិ​ច​ស្តា​ស៊ី MDMA ទម្ងន់​៧៨០,៩ ក្រាម ជា​សារធាតុ​ម៉េ​តំ​ហ្វេ​តា​មីន ICE ទម្ងន់​២៣៣៤,៩៨ ក្រាម ។ សារធាតុ​កេ​តា​មីន ហៅ K ទម្ងន់ ៣៩៣,៧២ ក្រាម ។ បង្ក្រាប​ករណី​ទី​៣ – កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ បង្ក្រាប​នៅ​ចំណុច​ច្រក​ឌឿងហែម ផ្ទះ​១៥៨C ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី កែវ រាជធានី​ភ្នំពេញ​បាន​បន្ត​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ សុខ រី​ខាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ចាប់​យក​វត្ថុ​តាង​សារធាតុ​ម៉េ​តំ​ហ្វេ​តា​មីន ICE ទម្ងន់​១៣,៣៦​ក្រាម ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ការ​ឃាត់​ជនសង្ស័យ​៣​នាក់​ខាងលើ​នេះ​មាន​ស្រី្ត​ម្នាក់ និង​បុរស​២​នាក់ ហើយ​ចាប់​យក​វត្ថុ​តាង​មាន​មេ​តំ​ហ្វេ​តា​មីន​ICE ទម្ងន់​២៤៤៨,១៤ ក្រាម​, អិ​ច​ស្តា​ស៊ី ទម្ងន់ ៧៨០,៩ ក្រាម​, កេ​តា​មីន (​ហៅ​K) ទម្ងន់ (៣៩៣,៧២) ក្រាម ។

សរុប​ជា​រួម​គ្រឿងញៀន​ទាំង​៣​ប្រភេទ​មាន​ទម្ងន់​ជាង​៣​គីឡូក្រាម (៣៦២២,៧៦) ។ មក​ដល់​ពេល​នេះ​សមត្ថកិច្ច​បាន និង​កំពុង​រៀង​ចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ