ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ពី​លោក សេង គី លក់​ជ្រូក​ខ្វៃ​ជួយ​ទុរគត​ជន (មាន​វីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​ឪពុក​គម​ខ្នង និង​កូនស្រី​ដែល​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​បោះ​តង់​រក​ការងារ​ធ្វើ​នៅ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​បន្ទាយ​មាន​រឹទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ព្រោះតែ​ជីវភាព​ក្រីក្រ នៅ​ព្រឹក​ថ្ងៃ​ទី​20 ខែឧសភា…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​ឪពុក​គម​ខ្នង និង​កូនស្រី​ដែល​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​បោះ​តង់​រក​ការងារ​ធ្វើ​នៅ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​បន្ទាយ​មាន​រឹទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ព្រោះតែ​ជីវភាព​ក្រីក្រ នៅ​ព្រឹក​ថ្ងៃ​ទី​20 ខែឧសភា ឆ្នាំ​2018​នេះ បាន​ទទួល​អំណោយ​ពី​សប្បុរសធម៌​តាម​រយៈ​កោះសន្តិភាព​។

ហើយ​ថវិកា​ដែល​ជូន​ដល់​គ្រួសារ​ក្រីក្រ​ខាងលើ​ចំនួន​10​ម៉ឺន​រៀល ជា​របស់​លោក សេង គី ផ្ទះ​លក់​ទា​ខ្វៃ ជ្រូក​ខ្វៃ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០ ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារ​អំពៅ រាជ​ធានី​​ភ្នំពេញ​។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​កាសែត និង​គេហទំព័រ​កោះសន្តិភាព​បាន​ចេញផ្សាយ​ពី​បុរស​គម​ខ្នង និង​កូនស្រី ដោយ​រៀបរាប់​ទាំង​អួល​ដើម​.​ក​នា​ពេល​កន្លង​មក​ថា ជីវភាព​គ្រួសារ​ពួក​គាត់​ក្រីក្រ ។ ដោយ​មានការ​អាណិតអាសូរ​លោក សេង គី ក៏​បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​តាម​រយៈ​កោះសន្តិភាព​យក​ទៅ​ជូន​ដល់ទី​តាំង​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្បែរ​ព្រំដែន​តែ​ម្តង ដើម្បី​ជា​ការ​ជួយ​រំលែក​ទុក្ខ​។ ក្រៅពី​ថវិកា​ខាងលើ​នេះ ភ្នាក់ងារ​កោះសន្តិភាព​ដែល​យក​អំណោយ​ទៅ​ជូន​ក៏​បាន​ជួយ​ដល់​គ្រួសារ​ក្រីក្រ​មួយ​នេះ​បន្ថែម​5​ម៉ឺន​រៀល​ទៀត ខណៈ​កាល​ជួប​សម្ភាសន៍​លើក​ដំបូង​ភ្នាក់ងារ​យើង​ក៏​ជួយ​ថវិកា​3​ម៉ឺន​រៀល​រួច​ម្តង​ទៅ​ហើយ​ដែរ​។

គួរ​បញ្ជាក់​ទៀត​ថា បុរស​គម​ខាងលើ​ឈ្មោះ អ៊ឺ ត្រេក អាយុ​48​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ផូ ផ​ន អាយុ​43​ឆ្នាំ និង​មានកូន​3​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ប្រុស​2​នាក់​។ កូនស្រី​ច្បង​ឈ្មោះ អ៊ឺ ត្រប់ អាយុ​22​ឆ្នាំ បាន​បោះបង់​ការ​សិក្សា​រយៈពេល​6​ទៅ​7​ឆ្នាំ​ហើយ និង​រៀន​បាន​ត្រឹម​ថ្នាក់​ទី​6​ប៉ុណ្ណោះ ព្រោះតែ​វិបត្តិ​គ្រួសារ​ក្រីក្រ ហើយ​ម្តាយ​គេ​ជា​មេ​គ្រួសារ​ផង ដើរតួ​ជា​មនុស្ស​ប្រុស​ផង រត់​ម៉ូតូឌុប​ដើម្បី​យក​ប្រាក់​ឲ្យ​ប្អូន​ៗ2​នាក់​បាន​រៀនសូត្រ ក្រែង​មាន​អនាគត​នឹង​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ