ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អស្ចារ្យ​ បុរស​​ម្នាក់​ឡើង​ភ្នំ​ខ្ពស់​ៗបំផុត​ចំនួន​៧នៅលើ​ពិភព​លោក​

5 ឆ្នាំ មុន

«​រ៉​យ​ទ័​រ​»​ផ្សាយ​កាលពី​ពល ថ្មី​ៗ​កន្លង​មក​ថា​លោក​ស្ទី​វ​ផ្លេ​ន​(Steve Plain) ក្លាយជា​អ្នក​ឡើង​ភ្នំ​ខ្ពស់​បំផុត​នៅ​ក្នុង​ទ្វីប​ទាំង​៧​បាន​លឿន​បំផុត​នៅ​លើ​ពិភពលោក ដោយ​ចំណាយពេល​តែ​១១៧​ថ្ងៃ​ក្នុង​ការ​យកឈ្នះ «​កំពូលភ្នំ​ចំនួន​៧» ឬ Seven Summits ក្រោយ​ពី​រូបគេ​ទើប​ទទួល​ជោគជ័យ​លើ​ការ​ឡើង​ភ្នំ​អេ​វើ​រ៉េ​ស​(Everest)…

«​រ៉​យ​ទ័​រ​»​ផ្សាយ​កាលពី​ពល ថ្មី​ៗ​កន្លង​មក​ថា​លោក​ស្ទី​វ​ផ្លេ​ន​(Steve Plain) ក្លាយជា​អ្នក​ឡើង​ភ្នំ​ខ្ពស់​បំផុត​នៅ​ក្នុង​ទ្វីប​ទាំង​៧​បាន​លឿន​បំផុត​នៅ​លើ​ពិភពលោក ដោយ​ចំណាយពេល​តែ​១១៧​ថ្ងៃ​ក្នុង​ការ​យកឈ្នះ
«​កំពូលភ្នំ​ចំនួន​៧» ឬ Seven Summits ក្រោយ​ពី​រូបគេ​ទើប​ទទួល​ជោគជ័យ​លើ​ការ​ឡើង​ភ្នំ​អេ​វើ​រ៉េ​ស​(Everest) កាលពី​ថ្ងៃ​ទី​១៤ ឧសភា ២០១៨ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​អ្នក​ឡើង​ភ្នំ​នៅ​ប្រទេស​នេ​ប៉ា​ល់ ។

លោក Ishwari Paudel បុគ្គលិក​ក្រុមហ៊ុន​ឡើង​ភ្នំ​«Himalayan Guides» បញ្ជាក់​ថា គេ​បាន​បង្កើត​ឯតទគ្គ​កម្ម​ឡើង​ភ្នំ​ចំនួន​៧​នៅ​ក្នុង​រយៈពេល​១១៧​ថ្ងៃ ដោយ​បំបែក​ឯតទគ្គ​កម្ម​ចាស់​របស់​ជនជាតិ​ប៉ូ​ឡូញ​បាន​ចំណាយពេល​១២៦​ថ្ងៃ​ដែល​ឡើង​លើ​កំពូលភ្នំ​ទាំង​៦​នៅ​លើ​ពិភពលោក ក្រៅពី​ភ្នំ​អេ​វើ​រ៉េ​ស ។ ចំពោះ​ភ្នំ​អេ​វើ​រ៉េ​ស នៅ​ក្នុង​អំឡុង​ខែមីនា​គឺជា​រយៈពេល​សម​ស្រប​បំផុត​មួយ​នៅ​ក្នុង​ការ​ឡើង​ភ្នំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ