ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែន​ដី​ធ្លាប់មាន​ព្រះចន្ទច្រើន​ដួងបាត់​នៅក្នុង​លំហអាកាស​

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ឆ្នាំ​មុន​អង្គការ​ឃ្លាំមើល​ការ​ហោះហើរ និង​អវកាស​ជាតិ​សហរដ្ឋអាមេរិក ឬ «NASA» បាន​បញ្ជាក់​ថា​ផែនដី​របស់​យើង​មាន​ដួង​ចន្ទ​មួយ​ដួង​ទៀត​ដែល​គោចរ​នៅ​ជុំវិញ​ផែនដី មានឈ្មោះ​«2016 HO3» ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ឆ្នាំ​មុន​អង្គការ​ឃ្លាំមើល​ការ​ហោះហើរ និង​អវកាស​ជាតិ​សហរដ្ឋអាមេរិក ឬ «NASA» បាន​បញ្ជាក់​ថា​ផែនដី​របស់​យើង​មាន​ដួង​ចន្ទ​មួយ​ដួង​ទៀត​ដែល​គោចរ​នៅ​ជុំវិញ​ផែនដី មានឈ្មោះ​«2016 HO3» ។ ដួង​ចន្ទ​នេះ​មិន​ចាត់​ទុក​ថា​ជា​ដួង​ចន្ទ​បែប​ធម្មជាតិ​ទេ និង​នៅ​ឆ្ងាយ​ពី​ផែនដី អាច​មិន​គ្រោះថ្នាក់​ដល់​ផែនដី ។ ចាត់​ទុក​វា​ជា​ផ្កាយព្រះគ្រោះ​តូច​មាន​ទំហំ​ពាក់កណ្ដាល​ផែនដី ខុស​ពី​ដួង​ចន្ទ​បច្ចុប្បន្ន​មាន​លក្ខណៈ​ជា​ធម្មជាតិ និង​ជា​បរិវារ​របស់​ផែនដី ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក ក្រុម​អ្នក​តារាសាស្ត្រ​នៅ​ប្រទេស​អុ​ី​ស្រា​អែ​ល អា​ល្លឺ​ម៉​ង់ និង​អូ​ទ្រី​សបាន​រួម​គ្នា​បញ្ជាក់​ពី​គោល​គំនិត ថ្មី​ៗ​ថា​ប្រវត្តិសាស្ត្រ​កន្លង​មក​របស់​ផែនដី​យើង​អាច​មាន​បរិវារ​ពិត​របស់​ផ្កាយព្រះគ្រោះ​«Natural satellite» និង​មាន​ដួង​ចន្ទ តូច​ៗ​ជា​ច្រើន​ដួង​បាន​គោចរ​នៅ​ជុំវិញ ប៉ុន្តែ​នៅ​សល់​តែ​មួយ​ដួង​ដែល​ឃើញ​សព្វថ្ងៃ​ព្រោះ​វា​គ្មាន​កម្លាំង​ទំនាញ ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បញ្ជាក់​បន្ត​ទៀត​ថា ​ពួក​គេ​បាន​បង្កើត​រូប​សិប្បនិមិត្ត​នៃ​ការ​បុក​គ្នា​រវាង​ផែនដី និង​ដួងផ្កាយ​នានា​នៅ​ក្នុង​សម័យ​បុរាណ ដោយ​រូប​សិប្បនិមិត្ត​នោះ​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា​កន្លង​មក​ធ្លាប់​មាន​ដួង​ចន្ទ​មួយ​ចំនួន​បុក​គ្នា​បង្ក​ឲ្យ​បែក​ជា ចម្រៀក​ៗ ហើយ​ក៏​ប្រមូលផ្ដុំ​គ្នា​ក្លាយជា​ដួង​ចន្ទ​តែ​មួយ​បាន​គោចរ​នៅ​ជុំវិញ​ផែនដី​បច្ចុប្បន្ន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ