ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើមិន​ព្រមានទេ… គរដូច​​ភ្នំ​ហើយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​លើ​ផ្លូវ​បេតុង​យ៉ាង​ស្អាត​ខាងត្បូង​ផ្សារ​កំពង់ត្រឡាច គេ​ឃើញ​គំនរសំរាម​គរ​ដូច​ភ្នំ​ចំនួន​២​​កន្លែង ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា អ្នក​ប្រមូល​សំរាម​មិន​បាន​យកចិត្ត​ទុកដាក់​ប្រមូល បង្ក​ឱ្យ​មាន​ក្លិនស្អុយ​និង​កើត​ដង្កូវ​វារ​ពេញ​ថ្នល់​បេតុង​ក្បែរ​គំនរ​សំរាម​ទាំង​២​កន្លែង​ខាងលើ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​លក់ដូរ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ និង​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ផង​ដែរ…

ខេត្តកំពង់ឆ្នាំង ៖ នៅ​លើ​ផ្លូវ​បេតុង​យ៉ាង​ស្អាត​ខាងត្បូង​ផ្សារ​កំពង់ត្រឡាច គេ​ឃើញ​គំនរសំរាម​គរ​ដូច​ភ្នំ​ចំនួន​២​​កន្លែង ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា អ្នក​ប្រមូល​សំរាម​មិន​បាន​យកចិត្ត​ទុកដាក់​ប្រមូល បង្ក​ឱ្យ​មាន​ក្លិនស្អុយ​និង​កើត​ដង្កូវ​វារ​ពេញ​ថ្នល់​បេតុង​ក្បែរ​គំនរ​សំរាម​ទាំង​២​កន្លែង​ខាងលើ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​លក់ដូរ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ និង​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ផង​ដែរ ។

បើ​តាម​ក្រុម​អាជីវករ​និង​អ្នក​លក់ដូរ​នៅ​ក្បែរនោះ​និយាយ​ថា យូរ​ៗ​ម្តង​ទើប​ឃើញ​ក្រុម​កម្មកររបស់​អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​មក​ប្រមូល​សំរាម​យក​ចេញ​ម្ដង ។ គំនរ​សំរាម​នេះ បាន​បង្ក​ឱ្យ​មាន​ក្លិនស្អុយ ឆ្អាប គួប​ផ្សំ​នឹង​ខែ​នេះ​ជា​រដូវ​ធ្លាក់​ភ្លៀង​សម្បូរ​រុយ​ផង​នោះ ធ្វើ​ឱ្យ​កើត​មាន​ដង្កូវ​វារ​ពេញតែ​លើ​ថ្នល់ ។ ពួក​គាត់​សំណូមពរ​ដល់​លោក​អភិបាលស្រុក សូម​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ឱ្យទាន់​ពេលវេលា ព្រោះ​កន្លង​មក​ទាល់តែ​បី​បួន​ថ្ងៃ​ទើប​ឃើញ​ក្រុមហ៊ុន​ប្រមូល​សំរាម​ចេញ​ម្ដង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង ពិសេស​ក៏​បង្ក​ការ​ស្ទះចរាចរណ៍​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ស៊ន សំអាត អភិបាលរង​ស្រុក​កំពង់ត្រឡាច បាន​ថ្លែង​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា បញ្ហា​រឿង​សំរាម​វា​ជា​រឿង​ដដែល​ៗ ព្រោះ​ធ្លាប់​ធ្វើ​កិច្ចសន្យា​ជា​ច្រើន​ដង​មក​ហើយ ​រវាង​ក្រុមហ៊ុន​ប្រមូល​សំរាម​ជាមួយ​អាជ្ញាធរ​ស្រុក ប៉ុន្តែ​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​តែ​មិន​គោរព​តាម​គោល​ការ​ណា៍​របស់​អាជ្ញាធរ​ឡើយ ។ តាម​ដែល​លោក​ទទួល​បាន​ព័ត៌មាន​ពី​អាជីវករថា ៣​ទៅ​៤​ថៃ​ទើប​ក្រុមហ៊ុន​ប្រមូល​សំរាម​ចេញ​ម្ដង ហេតុ​ដូច្នេះ​ហើយ​បង្ក​ឱ្យ​សំរាម​គរ​កាន់តែ​ច្រើន បង្ក​ក្លិនស្អុយ​និង​មាន​ដង្កូវ​មែន ។

តាម​គោលការណ៍​របស់​លោក​អភិបាលខេត្ត​បាន​បញ្ជា​ជា​ថ្មី និង​ដាក់​កំហិត​ថា ត្រូវ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ប្រមូល​ដឹក​ចេញ​រាល់ថ្ងៃ ហើយ​ត្រូវ​គោរព​ឱ្យ​បាន ហើយ​បើ​មិន​ដូច្នោះ​ទេ​នឹង​រក​ក្រុម​ហុ​៊​ន​ថ្មី​មក​ជំនួស ។ ទោះ​ជា​យ៉ាងនេះ​ក្តី យើង​រង់ចាំ​មើល​ថា តើ​ក្រុមហ៊ុន​ប្រមូល​សំរាម​នោះ គោរព​តាម​គោលការណ៍​ថ្មី​របស់​លោក​អភិបាលខេត្ត​ដែរ​ឬទេ ?

អត្ថបទសរសេរ ដោយ