ជិះឡានទៅដេកលេងស្រុក ចោរធ្វើស៊ីឡានបាត់
- កណ្តាល
ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលវេលាម៉ោង០៥ភ្លឺថ្ងៃទី១៩ ឧសភា នេះ មានការភ្ញាក់ផ្អើលស្ថិតនៅចំណុចភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល…
ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលវេលាម៉ោង០៥ភ្លឺថ្ងៃទី១៩ ឧសភា នេះ មានការភ្ញាក់ផ្អើលស្ថិតនៅចំណុចភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល…
ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលវេលាម៉ោង០៥ភ្លឺថ្ងៃទី១៩ ឧសភា នេះ មានការភ្ញាក់ផ្អើលស្ថិតនៅចំណុចភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ក្រោយពីរថយន្ត១គ្រឿងត្រូវចោរលួចបាត់ ពេលម្ចាស់ចតទុកមុខផ្ទះ ។ ជនរងគ្រោះជាម្ចាស់រថយន្ត ឈ្មោះ មុីន អាសុី ភេទប្រុស អាយុ៣៣ឆ្នាំ ទីកន្លែងកំណើតភូមិចាមក្រោម ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។ រថយន្តដែលត្រុវចោរលួច TOYOTA TACOMA ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AH-៤៣៧៧ ។
សេចក្តីរាយការណ៍បន្តថា កាលពីល្ងាចកើតហេតុ ជនរងគ្រោះបានទៅលេងស្រុកកំណើត រួចចតរថយន្តទុកនៅមុខផ្ទះឈ្មោះ អៃ អុីតាស់ (ពេលម្ចាស់ផ្ទះមិននៅ) រួចបានទៅសម្រាកនៅផ្ទះរបស់ខ្លួន នៅខាងកើតគ្នា ចម្ងាយប្រមាណ១០០ម៉ែត្រ ដោយបានចាក់សោទ្វាររថយន្ត (ឡុក) ត្រឹមត្រូវ ហើយបានទុកកូនសោរថយន្ត នៅក្នុងរថយន្តនោះ១ (សោឡានមាន២) ។ លុះដល់វេលាម៉ោង៥ទៀបភ្លឺ ជនរងគ្រោះបានក្រោកពីដេក និង ដើរទៅមើលរថយន្ត ស្រាប់តែបាត់មិនឃើញតែម្តង ។
ពេលនោះ ម្ចាស់រថយន្តក៏បានឆោឡោ និងបានផ្តល់ដំណឹងដល់សមត្ថកិច្ច ស្តីពីករណីចោរលួចរថយន្ត កម្លាំងក៏បានចុះទៅធ្វើកំណត់ហេតុ និងជំរុញដល់នគរបាលស្រុក និង កម្លាំប៉ុស្ដិ៍រដ្ឋបាលជំនាញឱ្យជួយស្រាវជ្រាវ បន្ត ។
ចែករំលែកព័តមាននេះ