ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភាគច្រើន​ជា​សិស្ស​បោះបង់​ចោល​សាលា រស់នៅ​ប្រមូលផ្តុំ​គ្នា​មិន​ចូល​ផ្ទះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​​ជា​ចោរឆក់​កាបូប​១​ក្រុម​មាន​​​១០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បង្ហាញមុខ ក្រោយ​ពី​សហការ​បង្ក្រាប​ជា​បន្តបន្ទាប់ ។ ជនសង្ស័យ​ភាគច្រើន​ជា​សិស្ស​បោះបង់​ចោល​សាលា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​​ជា​ចោរឆក់​កាបូប​១​ក្រុម​មាន​​​១០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បង្ហាញមុខ ក្រោយ​ពី​សហការ​បង្ក្រាប​ជា​បន្តបន្ទាប់ ។ ជនសង្ស័យ​ភាគច្រើន​ជា​សិស្ស​បោះបង់​ចោល​សាលា រស់នៅ​ប្រមូលផ្តុំ​គ្នា​មិន​ចូល​ផ្ទះ ។ ទាក់ទិននឹង​ការ​​បង្ហាញមុខ​ជនសង្ស័យ​ជា​ក្រុម​ឆក់​ទាំង១០​នាក់​​​នេះ លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញបានឱ្យ​ដឹង​ថា ជនសង្ស័យ​១​ក្រុម​នេះ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ ចាប់ពី​ថ្ងៃ​ទី​១៦ ឧសភា ២០១៨ មក​ពាក់​ពន្ធ​ទៅ​អំពើ​ឆក់​កាបូប​ជន​​បរ​តេស​ចំនួន​២​លើក ។ ​លើក​ទី​១​-​ពួក​គេ​បាន​ឆក់​កាបូបដៃ​ព​ណ៌​ផ្កា​ឈូក​ពី​ជនជាតិ​ចិន កាលពី​វេលា​ម៉ោង០៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ឧសភា ស្ថិត​នៅ​ចំណុច​ចំហៀង​ស្ថានទូត​អូស្ត្រាលី លើផ្លូវ​ស្ពាន​ហង្ស សង្កាត់​ទន្លេបា​សាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ដោយឡែក ជន​រង​គ្រោះ​ឈ្មោះ Deng Fengying ភេទ​ស្រី ​អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅផ្ទះ​លេខ​៥៣​អឺ​០ ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ដោយ​មានការ​បាត់បង់​សម្ភារៈ ១.​លិខិតឆ្លងដែន​ជន​ជាតិ​ចិន​១​ក្បាល ២.​អត្តសញ្ញាណប័ណ​១ ៣.​កាត​ធនាគារ​១ ៤.​ប្រាក់​ចិន ១១០ យ៉េន ៥.​ប្រាក់​ដុល្លារ ២ ០០០ ដ​ល្លា​រអាម​រិ​ក ។ ករណី​ឆក់​លើក​ទី​២.​កាលពី​វេលា​ម៉ោង​៧ និង ៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ឧសភា ២០១៨ ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជនជាតិ​ចិន នៅ​ចំណុច​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​លេខ​១៤១ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ដែល​ជន​រង​គ្រោះ​ឈ្មោះ YI YAQING ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​២៨២ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ដោយ​បាត់បង់​សម្ភារៈ​មាន ១.​សៀវភៅ​ការងារ​១​ក្បាល ២.​លិខិតឆ្លងដែន​ផ្ទាល់ខ្លួន​០១ ៣.​ប្រាក់​ដុល្លារ​ចំនួន ២ ០០០ ដុល្លារ​អា​មេ​រិ​ក ប្រាក់​ចិន ៣០០ យ៉េន និង កាត​ធនាគារ​ចំនួន​៧​ក្បាល ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​មក​វិញ​មាន​៖ ១.​ម៉ូតូ​ឌ្រី​ម​សង់​១២៥ ព​ណ៍​ខ្មៅ សេរី​២០១៨ គ្មាន​ស្លាក​លេខ​១​គ្រឿង ២.​ម៉ូតូ​ឌ្រី​ម​សង់​១២៥ ព​ណ៍​ខ្មៅ សេរី​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១.GX ៦១៣១ មួយ​គ្រឿង ៣.​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ព​ណ៍​សលាយ​ក្រហម សេរី​២០១៧ ពាក់​ស្លាក​លេខ​ភ្នំពេញ​១.GS ០៧៦៥ មួយ​គ្រឿង ៤.​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​១២៥ ព​ណ៍​ខ្មៅ សេរី​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១HA ៨៦២៣ មួយ​គ្រឿង ៥.​ម៉ូតូ​ម៉ាក SUZUKI NEX ព​ណ៍​សលាយ​ក្រហម សេរី​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ ១GZ ៨៩៦០ មួយ​គ្រឿង ។ ក្នុង​ចាប់​យក​វត្ថុ​តាង​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ​ស្ទើរ​គ្រប់​​ចំនួន​វិញ​ផង​ដែរ បាត់បង់​តែ​ប្រាក់​ទេ​ មិន​មាន​សេសសល់ ។​

អត្ថបទសរសេរ ដោយ