ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មម​ចេះ​គោរព​ច្បាប់​ហើយ កុំ​ចង់បាន​ពេក !

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ​ដែល​រស់នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​​បា​វិត ក្រុង​បា​វិត កំពុង​អំពាវនាវ​សុំ​បទ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​របស់​ពួក​គាត់​ដែល​កំពុង​កើតក្តី​ក្តៅក្រហាយ​ចំពោះ​ក្រុមហ៊ុន​ម៉ៅ​ការ​ផ្សារ​អន្តរជាតិ​បា​វិត និង​អាជ្ញាធរ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ​ដែល​រស់នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​​បា​វិត ក្រុង​បា​វិត កំពុង​អំពាវនាវ​សុំ​បទ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​របស់​ពួក​គាត់​ដែល​កំពុង​កើតក្តី​ក្តៅក្រហាយ​ចំពោះ​ក្រុមហ៊ុន​ម៉ៅ​ការ​ផ្សារ​អន្តរជាតិ​បា​វិត និង​អាជ្ញាធរ ព្រមទាំង​មន្ត្រី​ជំនាញ​ដែល​អនុញ្ញាតិ​ឱ្យ​សាងសង់​ផ្ទះល្វែង​ចូល​ចំណី​ផ្លូវ​របស់​រដ្ឋ​ធ្វើ​ឱ្យ​មានការ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ព្រោះតែ​ការ​សាងសង់​បាន​បន្សល់​ទុក​គ្រឿងសំណង់​រាយ​ប៉ាយ​ពេញ​ផ្លូវ ។ ការ​ជួបជុំ​គ្នា​ដើម្បី​សុំ​បទ​អន្តរាគមន៍​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ទីតាំង​ផ្សារ​អន្តរជាតិ​បា​វិត ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បា​វិត​កណ្តាល​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ទាំងអស់​គ្នា​ប្រមាណ​ជាង​១០០​គ្រួសារ​នេះ​បាន​នាំ​គ្នា​ផ្តិត​មេដៃ​ដើម្បី​ប្តឹង​ក្រុមហ៊ុន​ម៉ៅ​ការ​ផ្សារ​អន្តរជាតិ​បា​វិត​ដែល​បាន​រំលោភ​យក​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ​មក​សាងសង់​ផ្ទះល្វែង​យ៉ាង​រំភើយ​ដែល​ការ​សាងសង់​នេះ​បាន​ចាប់ផ្តើម​តាំង​តែ​ពី ខែមេសា ឆ្នាំ​២០១៨ មក​ម្ល៉េះ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក គង់ ចំរើន ដែល​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្សារ​អន្តរជាតិ​បា​វិត​បាន​ឱ្យ​​ដឹង​តាម​ទូរស័ព្ទ​ថា ចំពោះ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ចោទ​ខាង​ផ្សា​របស់​លោក​ធ្វើ​ចូល​ចំណី​ផ្លូវ​របស់​​រដ្ឋ ឥឡូវ​លោក​កំពុងធ្វើការ​ជាមួយ​សុរិយោដី​ហើយ ព្រោះ​ការ​ធ្វើ​នេះ​មាន​ប្លង់​ត្រឹមត្រូវ​តែ​ដោយ​​សារ​មួយ​រយៈ​នេះ​សម្តេច​អញ្ជើញ​មក​បា​វិត​ធ្វើ​ឱ្យ​មន្ត្រីរាជការ​រវល់​យ៉ាង​ខ្លាំង​តែ​ទោះបី​យ៉ាង​ណា​​ពួក​គាត់​កំពុង​តែ​ធ្វើ​ការងារ​នេះ​ជាមួយ​សុរិយោដី​ហើយ ។ លោក​បាន​បញ្ជាក់​ថា ការ​សាង​សង់​​ផ្ទះល្វែង​នេះ​វា​មានការ​ហ៊ា​ចេញ​សំ​យ៉ាប​មួយ​ម៉ែត្រ​ទៅ​លើ​ផ្លូវ​សាធារណៈ​មែន​តែ​សុរិយោដី​គេ​រវល់​​ទើប​មិន​ទាន់​ដោះស្រាយ ។

ចំណែក​លោក សាញ់ សុ​ខុន ចៅសង្កាត់​បា​វិត​បានឱ្យ​ដឹង​ថា ចំពោះ​បញ្ហា​សាងសង់​រំលោភ​ផ្លូវ​សាធារណៈ​ពី​ក្រុមហ៊ុន​ផ្សារ​អន្តរជាតិ​បា​វិត​នេះ​គឺ​ខាង​អាជ្ញាធរ​ធ្លាប់​បាន​ចុះ​ទៅ​ណែនាំ និង​ហៅ​ក្រុម​ជាងសំណង់​ទៅ​សាលាក្រុង​ដើម្បី​សាកសួរ​ដែរ តែ​លទ្ធផល​យ៉ាងណា​នោះ​មិន​ទាន់​ដឹង​ទេ គឺ​ខាង​ក្រុង និង​មន្ត្រី​ជំនាញ​របស់​គេ​ទើប​ដឹង​រឿង​នេះ ។ ចំណែក សេង សីលា អភិបាលក្រុង​បា​វិត​មិន​អាច​ទំនាក់ទំនង​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២១០៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ