ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ… ឱ្យម្តាយទទួលវិប្បដិសារីយ៉ាងណា ​បើកូនទៅតាមម្តាយចឹង​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ​ក្មេង​ស្រី​ពីរ​នាក់​បងប្អូន​បាន​ស្លាប់​បាត់បង់​ជីវិតដោយ​ការ​លង់ទឹក ​ខណៈ​ពេល​ពួក​គេ​តាម​ម្តាយ​​ទៅ​រាយ​មង​នៅ​អូរ​តា​ស៊ា​ង ដែល​នៅ​ចម្ងាយ​ពី​ភូមិ​ប្រមាណ​១៦០០​ម៉ែត្រ​ធ្វើ​ឱ្យ​ម្តាយ និង​ញាតិ​មិត្ត​ បង​ប្អូន​សោកស្តាយ​យ៉ាង​ក្រៃ​លែង ។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នេះ ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៤…

ខេត្តព្រៃវែង ៖ ​ក្មេង​ស្រី​ពីរ​នាក់​បងប្អូន​បាន​ស្លាប់​បាត់បង់​ជីវិតដោយ​ការ​លង់ទឹក ​ខណៈ​ពេល​ពួក​គេ​តាម​ម្តាយ​​ទៅ​រាយ​មង​នៅ​អូរ​តា​ស៊ា​ង ដែល​នៅ​ចម្ងាយ​ពី​ភូមិ​ប្រមាណ​១៦០០​ម៉ែត្រ​ធ្វើ​ឱ្យ​ម្តាយ និង​ញាតិ​មិត្ត​
បង​ប្អូន​សោកស្តាយ​យ៉ាង​ក្រៃ​លែង ។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នេះ ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ឧសភា វេលា​ម៉ោង​១២​ និង​១០​នាទី​ត្រង់​ចំណុច​អូរ​តា​ស៊ា​ង ស្ថិត​នៅ​ភូមិ​ពន្លៃ ឃុំ​បា​បោង ស្រុក​ពាម​រក៍ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កុមារី​រង​គ្រោះ​ឈ្មោះផ​ន រតនា ភេទ​ស្រី អាយុ​១០​ឆ្នាំ ជា​សិស្ស និងម្នាក់​ទៀត​ឈ្មោះ ផ​ន ថា​វី ភេទ​ស្រី អាយុ​៨​ឆ្នាំ ជា​សិស្ស ។ អ្នក​ទាំង​ពីរ​មាន​ឪពុក​ឈ្មោះ ផេង ភា (​ស្លាប់​) និង​ម្តាយ​ឈ្មោះ ម៉ែ​ន យ៉​ន អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពន្លៃ ឃុំ​បា​បោង ស្រុក​ពាម​រក៍ ។

ប្រភព​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ ក្មេង​ស្រី​ទាំង​ពីរ​នាក់​បាន​តាម​ម្តាយ​ទៅ​រាយ​មង​នៅ​ចំណុច​អូរ​តា​ស៊ា​ង ដែល​មាន​ចម្ងាយ​ប្រហែល​១៦០០​ម៉ែត្រ​ពី​ភូមិ ។ នៅ​ពេល​ទៅ​ដល់​អូរ​តា​ស៊ា​ង ម្តាយ​របស់​ក្មេង​ស្រី​បាន​ចុះ​ទៅ​រាយ​មង​ដូច​ធម្មតា រីឯ​ក្មេង​ស្រី​ទាំង​ពីរ​បាន​នាំ​គ្នា​ចុះ​ទៅ​លេង​ទឹក​និង​ប្រឡែង​គ្នា ក៏​បាន​បណ្តាល
​ឱ្យ​ក្មេង​ស្រី​ទាំង​ពីរ​ធ្លាក់​ចូល​ទៅ​កន្លែង​អន្លង់​ជ្រៅ​លង់​ទឹកតែ​ម្តង ប្រភព​បាន​បន្ត​ថា នៅ​ពេល​បាត់​កូន​ៗ​មិន​ឃើញ ស្ត្រី​ជា​ម្តាយ​ក៏​បានរ​ត់ទៅ​ហៅ​ក្រុម​គ្រួសារ ​ព្រមទាំង​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ចុះ​រាវរក​ឃើញ​ក្មេង​ស្រី​ពីរ​នាក់​នៅ​ក្រោម​ទឹក ហើយ​ដឹក​សព​តាម​គោ​យន្ត​មក​ផ្ទះ រហូត​ដល់​ម៉ោង​១៤​ និង​២០​នាទី ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​ពិនិត្យ ៕

អត្ថបទសរសេរ ដោយ